ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន F1 ពិភពលោក​គ្រោង​បង់ប្រាក់​34​លាន​ដុល្លារ​បញ្ចប់​ក្តី​ក្នុង​តុលាការ

9 ឆ្នាំ មុន

ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក​បឺ​នី អេ​ឡេ​ស្តូ​ន បាន​និយាយ​ថា ប្រធាន​ហ្វ​ម​មូ​ឡា​វ័ន​រូប​នេះ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​បង់ប្រាក់​៣៤​លាន​ដុល្លារ​អា​មេ​រិ​ក​ឱ្យទៅ​ធនាគារ​អា​ល្លឺ​ម៉​ង់​មួយ​ដើម្បី​បញ្ចប់​ករណី​ក្តីក្តាំ​ប្រឆាំង​រូប​គាត់ ។ កាលពី​ខែមេសា​កន្លង​ទៅ បុរស​វ័យ​៨៣​ឆ្នាំ​រូប​នេះ​បាន​ឡើង​តុលាការក្រុង​មុ​យ​និ​ច ប្រទេស​អា​ល្លឺ​ម៉​ង់​ក្នុង​បទ​ចោទ​ពី​ការ​សូកប៉ាន់ និង​ញុះញង់​បំបែក​សេចក្តី​ទុកចិត្ត ។

ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក​បឺ​នី អេ​ឡេ​ស្តូ​ន បាន​និយាយ​ថា ប្រធាន​ហ្វ​ម​មូ​ឡា​វ័ន​រូប​នេះ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​បង់ប្រាក់​៣៤​លាន​ដុល្លារ​អា​មេ​រិ​ក​ឱ្យទៅ​ធនាគារ​អា​ល្លឺ​ម៉​ង់​មួយ​ដើម្បី​បញ្ចប់​ករណី​ក្តីក្តាំ​ប្រឆាំង​រូប​គាត់ ។ កាលពី​ខែមេសា​កន្លង​ទៅ បុរស​វ័យ​៨៣​ឆ្នាំ​រូប​នេះ​បាន​ឡើង​តុលាការក្រុង​មុ​យ​និ​ច ប្រទេស​អា​ល្លឺ​ម៉​ង់​ក្នុង​បទ​ចោទ​ពី​ការ​សូកប៉ាន់ និង​ញុះញង់​បំបែក​សេចក្តី​ទុកចិត្ត ។ មានការ​ចោទប្រកាន់​មិនជា​ផ្លូវការ​ថា បុរស​រូប​នេះ​បាន​ចំណាយ​ប្រាក់​៣៣​លាន​អឺ​រ៉ូ​ដើម្បី​ធានា​ឱ្យ​ក្រុមហ៊ុន​មួយ​ដែល​គាត់​គាំទ្រ អាច​ទិញ​ភាគហ៊ុន​ក្នុង​ហ្វ​ម​មូ​ឡា​វ័ន ។

ក្នុង​ករណី​តុលាការ​រក​ឃើញ​ថា មាន​កំហុស​ដូច​ការ​ចោទប្រកាន់ លោក​អេ​ឡេ​ស្តូ​ន អាច​នឹង​ត្រូវ​ជាប់គុក​១០​ឆ្នាំ ហើយ​ភាព​ជា​អ្នកដឹកនាំ​កីឡា​ប្រណាំង​រថយន្ត​ហ្វ​ម​មូ​ឡា​វ័ន​រយៈពេល​រាប់​ទសវត្សរ៍​របស់​គាត់ ក៏​ត្រូវ​បញ្ចប់​ផង​ដែរ ។ កាលពី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ ក្រុម​មេធាវី​ការពារ​ក្តី​របស់​គាត់​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ចោទប្រកាន់​ដ្បិត​ពុំ​មាន​ភស្តុ​តាង​ច្បាស់លាស់ ហើយ​ថា ប្រធាន​ហ្វ​ម​មូ​ឡា​វ័ន​រូប​នេះ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​បង់ប្រាក់ ។

លោក Sven Thomas ម្នាក់​ក្នុង​ចំណោម​មេធាវី​របស់​លោក អេ​ឡេ​ស្តូ​ន​បាន​និយាយ​ថា រដ្ឋ​អាជ្ញា​ព្រម​ទទួលយក​សំណើ​ខាងលើ​រួច​ហើយ ប៉ុន្តែ​ថា សូម​ទុក​ពេល​ឱ្យ​ពួក​គេ​ពិនិត្យ​មើល​ឱ្យ​បាន​ពិស្តារ​សិន ។ យោង​តាម​ច្បាប់​របស់​អា​ល្លឺ​ម៉​ង់ រដ្ឋ​អាជ្ញា​អាច​នឹង​ដក​យក​ការ​ចោទប្រកាន់​អំឡុង​ការ​កាត់ក្តី​បទឧក្រិដ្ឋ​ពិតប្រាកដ​ណាមួយ ប្រសិនជា​រាល់​ភាគី​មាន​ជម្លោះ​ព្រមព្រៀង​ដោះស្រាយ​គ្នា ។

នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ តុលាការ​បាន​បញ្ជាក់​ថា ការ​ជជែក​គ្នា​រវាង​ក្រុម​រដ្ឋ​អាជ្ញា និង​មេធាវី​ការពារ​ក្តី​ពី​ការ​បញ្ចប់​នីតិវិធី​មិន​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​គ្នា​រួម​នៅឡើយ​ទេ ។ ក្រុម​រដ្ឋ​អាជ្ញា​បាន​និយាយ​ថា លោក​អេ​ឡេ​ស្តូ​ន​ចង់ឱ្យ​ភាគហ៊ុន F1​ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន​ដែល​គាត់​ជួយ​ជ្រោមជ្រែង​ដើម្បី​ធានា​ឱ្យ​រូប​គាត់​បាន​ស្ថិត​នៅ​ក្នុង​តួនាទី​ជា​ប្រធាន​កីឡា​មួយ​នេះ​ច្រើន​ឆ្នាំទៅ​មុខ​ទៀត។ សូម​បញ្ជាក់​ថា លោក​អេ​ឡេ​ស្តូ​ន​បាន​កាន់កាប់ F1 អស់​ជិត​៤០​ឆ្នាំ​មក​ហើយ ៕