ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុ​ី​ស្រា​អែ​ល​វាយប្រហារ​លើ​សាលា អ​.​ស​.​ប មួយ​នៅ​ហ្គា​ហ្សា​ស្លា.ប់​16​នាក់

9 ឆ្នាំ មុន

លើក​នេះ​អុ​ី​ស្រា​អែ​ល​បាន​វាយប្រហារ​លើ​សាលារៀន​មួយ​របស់ អ​.​ស​.​ប នៅ​ហ្គា​ហ្សា​ទៀត​បណ្តាល​ឱ្យ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ស្លា.ប់​១៦​នាក់​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣០ កក្កដា នៅ​ជ្រោយ​ហ្គា​ហ្សា ។ការ​វាយប្រហារ​នេះ​សំដៅលើ​សាលា​មួយ​របស់ UNRWA ជាទី​ភ្នាក់ងារ​របស់ អ​.​ស​.​ប សម្រាប់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ក្នុង​ជំរំ​ហ្សា​បាលី​យ៉ា ។ បន្ទប់រៀន​២​រង​ការ​កម្ទេច​ដោយ​គ្រាប់​ផ្លោង​

លើក​នេះ​អុ​ី​ស្រា​អែ​ល​បាន​វាយប្រហារ​លើ​សាលារៀន​មួយ​របស់ អ​.​ស​.​ប នៅ​ហ្គា​ហ្សា​ទៀត​បណ្តាល​ឱ្យ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ស្លាប់​១៦​នាក់​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣០ កក្កដា នៅ​ជ្រោយ​ហ្គា​ហ្សា ។ការ​វាយប្រហារ​នេះ​សំដៅលើ​សាលា​មួយ​របស់ UNRWA ជាទី​ភ្នាក់ងារ​របស់ អ​.​ស​.​ប សម្រាប់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ក្នុង​ជំរំ​ហ្សា​បាលី​យ៉ា ។ បន្ទប់រៀន​២​រង​ការ​កម្ទេច​ដោយ​គ្រាប់​ផ្លោង​របស់​កងរថក្រោះ​អុ​ី​ស្រា​អែ​ល​សម្លាប់​ជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​១៦​នាក់ ។

ជន​ស៊ី​វិល​ប៉ា​ឡេ​ស្ទី​ន​ជា​ច្រើន​នាក់​ភៀសខ្លួន​មក​កាន់​បណ្តា​សាលារៀន​របស់ UNRWA ពិសេស​នៅ​ជំរំ​ហ្សា​បាលី​យ៉ា​ក្រោយ​ការ​ព្រមាន​របស់​កងទ័ព​អុ​ី​ស្រា​អែ​ល​ថា បណ្តា​តំបន់​ពួក​គេ​រស់នៅ​អាច​មាន​គ្រោះថ្នាក់​ដោយសារ​ការ​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​នានា ។
ជន​ប៉ា​ឡេ​ស្ទី​ន​ឡើង​ដល់​ជាង​១.២៦០​នាក់​ហើយ​ត្រូវ​ស្លាប់​នៅ​ហ្គា​ហ្សា​តាំងពី​ចាប់ផ្តើម​ជម្លោះ​ពី​ថ្ងៃ​ទី​៨ កក្កដា មក ៕