ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតកម្ម​រថយន្ដ​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ដាំ​ក្បាល​ចុះ ខណៈ​នៅ​ម៉ា​ឡេ​ស៊ី​ហក់​ផុត​លេខ​ក្នុង​ឆមាស​ទី​1

9 ឆ្នាំ មុន

លោក​អ្នក​ប្រហែលជា​នៅ​ចាំ​បាន​ថា កាលពី​ចុងឆ្នាំ​២០១៣ រដ្ឋាភិបាល​វ៉េ​ណ​ស៊ុ​យ​អេ​ឡា បាន​សម្រេចចិត្ដ​ដាក់​កម្រិត​តម្លៃ​រថយន្ដ​ថ្មី និង​ជជុះ​ដើម្បី​ទប់ទល់​នឹង​អតិផរណា​នៃ​ការ​ចុះបញ្ជី ។ ចំណែក​ការ​បោះ​ជំហាន​ឆ្ពោះទៅ​មុខ​យ៉ាង​លឿន​នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៤ អាច​បង្ហាញ​ឱ្យ​ឃើញ​ថា លទ្ធផល​នៃ​គោលនយោបាយ​នេះ​គឺជា​មហន្ដរាយ​ចំពោះ​ឧស្សាហកម្ម​រថយន្ដ​ក្នុង​ប្រទេស ។

លោក​អ្នក​ប្រហែលជា​នៅ​ចាំ​បាន​ថា កាលពី​ចុងឆ្នាំ​២០១៣ រដ្ឋាភិបាល​វ៉េ​ណ​ស៊ុ​យ​អេ​ឡា បាន​សម្រេចចិត្ដ​ដាក់​កម្រិត​តម្លៃ​រថយន្ដ​ថ្មី និង​ជជុះ​ដើម្បី​ទប់ទល់​នឹង​អតិផរណា​នៃ​ការ​ចុះបញ្ជី ។ ចំណែក​ការ​បោះ​ជំហាន​ឆ្ពោះទៅ​មុខ​យ៉ាង​លឿន​នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៤ អាច​បង្ហាញ​ឱ្យ​ឃើញ​ថា លទ្ធផល​នៃ​គោលនយោបាយ​នេះ​គឺជា​មហន្ដរាយ​ចំពោះ​ឧស្សាហកម្ម​រថយន្ដ​ក្នុង​ប្រទេស ។

អ្វី​ដែល​ជា​ផលិតកម្ម​រថយន្ដ​ធំ​បំផុត​ទី​៣​នៅ​អា​មេ​រិ​ក​ខាងត្បូង​មាន​ជា​រឿយ​ៗ​នោះ គឺ​បច្ចុប្បន្ន​កំពុង​មាន ការ​ពុះពារ​នូវ​ការដំឡើងរថ យន្ដ​៣-៤​គ្រឿងក្នុង​មួយ​ថ្ងៃ ។ រោងចក្រ​ដំឡើងរថយន្ដ​របស់​ប្រទេស​វ៉េ​ណេស៊ុ​យ​អេ​ឡា ដំណើរការ​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ដ​នៅ​លើ​ពិភពលោក​ដូច​ជា ក្រុមហ៊ុន Ford ,GM ,Toyota និង Fiat Chrysler Auto-mobiles ដែល​បាន​កាត់​ផ្ដាច់​ទិន្នផល​ជាង​៨០% នៅ​ក្នុងអំឡុងពេល​៦​ខែ​ដើមឆ្នាំ​នេះ​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​នៃ​ឆ្នាំទៅ​នោះ​គឺ​ដោយសារ​តែ​បញ្ហា​កង្វះខាត​ប្រាក់​ដុល្លារ​សម្រាប់​ចំណាយ​លើ​អ្នក​ផ្គត់ផ្គង់ ។

កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៣ ក្រុមហ៊ុន​ទាំង​អស់នោះ​ផលិត​រថយន្ដ​បាន​៣៦.៩១៩​គ្រឿង ខណៈ​ឆ្នាំ​២០១៤ ពួក​គេ​ផលិត​បាន​ត្រឹមតែ​៦.១៦១​គ្រឿង ។ ក្រុមហ៊ុន Ford ដែល​ជា​អ្នក​ផ្អាក​ផលិតកម្ម​បណ្ដោះអាសន្ន​កាលពី​ខែឧសភា នៅ​រោងចក្រ​របស់​ខ្លួន​ក្នុង​ប្រទេស​នេះ ដោយសារ​តែ​កង្វះខាត​រូបិយប័ណ្ណ​បរទេស​ដែល​ខ្លួន​បាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​រក្សា​ប្រាក់​ដុល្លារ​បន្ថែម​ដើម្បី​នាំ​ចូល​គ្រឿងបន្លាស់​ចាំបាច់ ។

ឧស្សាហកម្ម​រថយន្ដ​ក្នុង​ប្រទេស​បាន​ដាំ​ក្បាល​ចុះ​ជាង​ភាព​ជាក់ស្ដែង​ទៅ​ទៀត ហើយ​ក៏​មាន​កត្ដា​មួយ​ចំនួន​គេ​ជឿជាក់​ថា នយោ បាយ​របស់​លោក​ប្រធានាធិបតី Nicolas Maduro គឺជា​កំហុសឆ្គង​មួយ ។ ទោះជា​យ៉ាងណា លោក Nicolas បាន​ទម្លាក់​កំហុស​ទៅ​លើ​ក្រុមហ៊ុន​រថយន្ដ​ជា​ច្រើន​ដែល​លោភលន់ និង​ចង់បាន​ប្រាក់​ចំណេញ​ហួសហេតុ ។

ម៉ា​ឡេ​ស៊ី ៖ នៅ​អំឡុង​ពេល​៦​ខែ​ដើមឆ្នាំ​២០១៤​នេះ Perodua បាន​បន្ត​គ្រប់គ្រង​តំណែង​ជា​យីហោ​រថយន្ត​លក់ដាច់​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ជាមួយនឹង​ការ​ចុះបញ្ជី​នៃ​អត្រា​លក់​សរុប​ចំនួន​៩៤.៥០០​គ្រឿង ។ បើ​ទោះជា​បរិមាណ​នៃ​ការ​លក់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុងអំឡុងពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​មាន​ភាព​រួញ​ខ្លី ក៏​ក្រុមហ៊ុន​នៅ​តែ​រក្សា​បាន​ចំណាត់ថ្នាក់​នាំមុខ​ទីផ្សារ​ដដែល ។

លោក Datuk Aminar Rashid Salleh ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​គូសបញ្ជាក់​ថា «​ទោះជា​យ៉ាងណា ការ​រក្សា​បាន​នូវ​កៅអី​នាំមុខ​របស់​យើង ក៏​មានការ​កាត់​បន្ថយ​ផ្សារ​ហ៊ុន​របស់​យើង​តិចតួច​ដែរ គឺ​២៨,៤% ធៀប​នឹង​ឆ្នាំទៅ​៣០,៩% ។ តាម​តួលេខ​ដែល​ជា​ការ​ប៉ាន់​ប្រមាណ​របស់​ក្រុមហ៊ុន Perodua បង្ហាញ​ឱ្យ​ឃើញ​ថា កំណើន​នៅ​ក្នុង​បរិមាណ​ឧស្សាហកម្ម​សរុប​មាន​ចំនួន​ ៦,២% ពី បរិមាណ​៣១៣.៥០០​គ្រឿង កាលពី​ឆមាស​ទី​១ ឆ្នាំ​២០១៣ ទៅ​នឹង​ចំនួន​បញ្ជី​បាន​៣៣២.៨០០​គ្រឿងក្នុងអំឡុង ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៤​នេះ ។ លោក​បន្ថែម​ថា យើង​កំពុង​តែ​កែសម្រួល​បរិមាណ​នៃ​ការ​លក់​របស់​យើង​ឱ្យ​បាន​១៩៣.០០០​គ្រឿង​នា​ដំណាច់ឆ្នាំ ធៀប​នឹង​ទិស​ដៅ​១៩៧.០០០​គ្រឿង​ដែល​បាន​ប្រកាស​កាលពី​ដើមឆ្នាំ ខណៈ​ការ​ប្រកួតប្រជែង គឺ​កាន់តែ​អស្ចារ្យ​ជាង​ការ​រំពឹង​ទុក​កាលពីមុន ។

ទោះជា​យ៉ាងណា​ក៏​ដោយ ពាណិជ្ជកម្ម​បន្ទាប់​ពី​ការ​លក់​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​កំណើន​នៃ​ការ​ចុះបញ្ជី​កើនឡើង​៤% ក្នុង​ចំណូល​សេវាកម្ម​ពី​បរិមាណ​រថយន្ត​៩២៤.០០០​គ្រឿង​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៣ ទៅ​នឹង​បរិមាណ​៩៥៦.០០០​គ្រឿងក្នុង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៤ ។ ដូចនេះ​ចំណូល​ពី​ការ​ផ្តល់​សេវាកម្ម​ពាណិជ្ជកម្ម​បាន​កើនឡើង​ដោយ​ឆ្លើយ​តប​ទៅ​នឹង​ការ​សមាមាត្រ​នៃ​ថវិកា​៨២​លាន​ដុល្លារ និង​៨៥​លាន​ដុល្លារ​អា​មេ​រិ​ក ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា បរិមាណ​អតិថិជន​ដែល​ងាក​មក​រក​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​បាន​កើនឡើង​ពី​២៦១.០០០​នាក់​ទៅ​២៧៧.៧០០​នាក់ ៕