ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​និង​របួស​100​នាក់​ក្នុង​ការ​វាយប្រហារ​នៅ​ខេត្ដ​ស៊ី​ន​ជាំ​ង ចិន

9 ឆ្នាំ មុន

ការ​ប៉ះទង្គិច​គ្នា​នានា​កាលពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​មកនេះ នៅ​ខេត្ដ​ស៊ី​ន​ជាំ​ង តំបន់​អ៊ិ​ស្លា​មនា​ភាគ​ពាយ័ព្យ​ចិន បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់​និង​របួស​ដល់​ទៅ​១០០​នាក់ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ក្រុម​ការពារ​ជនជាតិ​អ៊ូយ​ហ្គួ​រ ជា​ជនជាតិភាគតិច​សំខាន់​នៅ​តំបន់​នោះ ។

ការ​ប៉ះទង្គិច​គ្នា​នានា​កាលពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​មកនេះ នៅ​ខេត្ដ​ស៊ី​ន​ជាំ​ង តំបន់​អ៊ិ​ស្លា​មនា​ភាគ​ពាយ័ព្យ​ចិន បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​ដល់​ទៅ​១០០​នាក់ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ក្រុម​ការពារ​ជនជាតិ​អ៊ូយ​ហ្គួ​រ ជា​ជនជាតិភាគតិច​សំខាន់​នៅ​តំបន់​នោះ ។

ជន​វាយប្រហារ​១​ក្រុម​ប្រដាប់​ដោយ​កាំបិត​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា បាន​វាយប្រហារ​លើ​ប៉ុស្ដិ៍​ប៉ូលិស​មួយ​និង​បណ្ដា​អគារ​សាធារណៈ​ក្នុងស្រុក SHACHE ឬ YARKAND ជា​ភាសា​អ៊ូយ​ហ្គួ​រ ។ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ថា កងកម្លាំង​ប៉ូលិស​ពេល​នោះ​បាន​បាញ់​សម្លាប់​ពួក​អ្នក​វាយប្រហារ​ជា​ច្រើន​នាក់ ខណៈ​ពួក​នោះ​វាយប្រហារ​លើ​បណ្ដាជន​ស៊ី​វិល និង​រថយន្ដ​ទាំងឡាយ ។ ស៊ី​ន​ហួ​និយាយ​ពី​ការ​វាយប្រហារ​ភរ​វ​កម្ម​គិត​ទុកជា​មុន​មួយ ។

ស៊ី​ន​ហួ​លើក​ឡើង​កាលពី​យប់​ថ្ងៃ​ទី​២៩ កក្កដា ពី​អ្នក​របួស​ជា​ច្រើន​សិប​នាក់​និង​ពី​បណ្ដាជន​ស៊ី​វិល​ស្លាប់​ក្នុង​នោះ​មាន​ទាំង​ជនជាតិភាគតិច​អ៊ូយ​ហ្គួ​រ ទាំង​ជនជាតិ​ហាន។
នៅ​ខេត្ដ​ស៊ី​ន​ជាំ​ង មាន​ជនជាតិ​អ៊ូយ​ហ្គួ​រ​ជាង​៩​លាន​នាក់ ដែល​ពួក​គេ​ជា​ជន​អ៊ិ​ស្លា​ម និយាយ​ភាសា​តួ​ក​គី ។ ពួក​និយម​ជ្រុល​អ៊ូយ​ហ្គួ​រ បើ​តាម​អាជ្ញាធរ​ថា ជា​ប្រភព​នៃ​ការ​វាយប្រហារ​ភេរវកម្ម​បង្ហូរឈាម​នានា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ៕