ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេស​ សំខាន់ និង​​អុ​ឹ​ង បូ​រ៉ា​ អ្នក​ណា​​មានសំណាង​​រកបាន​​3​ពិន្ទុ​​មុន​ ?

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ស្រា​បៀរ​លី​អូ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន CTN នា​ថ្ងៃ​ទី​២ សីហា​ខាង​មុខ​នេះ ឈាន​ចូល​មក​ដល់​ស​ប្តា​ហ៍​ទី​៣​ហើយ ។ កីឡាករ​ទេស សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​អុ​ឹ​ង បូ​រ៉ា មក​ពី​ក្លិប​ព្រះ​ខ័ន​រាជនៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ស្រា​បៀរ​លី​អូ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន CTN នា​ថ្ងៃ​ទី​២ សីហា​ខាង​មុខ​នេះ ឈាន​ចូល​មក​ដល់​ស​ប្តា​ហ៍​ទី​៣​ហើយ ។ កីឡាករ​ទេស សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​អុ​ឹ​ង បូ​រ៉ា មក​ពី​ក្លិប​ព្រះ​ខ័ន​រាជនៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។

រវាង​គូ​នេះ​មាន​ប្រវត្តិ​ខុស​គ្នា​បន្តិច​នៅ​ត្រង់​ថា ទេស សំខាន់ មិន​ធ្លាប់​គ្រប់គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ណាមួយ​ឡើយ ។ ចំណែក អុ​ឹ​ង បូ​រ៉ា ធ្លាប់​ដណ្តើម​បាន​ខ្សែក្រវាត់​ស្រា​បៀរ​លី​អូ​មក​គ្រប់គ្រង​ម្តង​ហើយ​លើក​នេះ​គេ​ក៏​មាន​បំណង​ចង់​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​មួយ​ជំនាន់​ទៀត​ដែរ ។ អ្នក​វាយតម្លៃ​ទូទៅ​គិត​ថា អុ​ឹ​ង បូ​រ៉ា មាន​លទ្ធភាព​មិន​ក្រោម​៨០​ភាគរយ​ឡើយ​ក្នុង​ការ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ស្រា​បៀរ​លី​អូ​លើក​នេះ ។ ចំណែក​ទេស សំខាន់ វិញ ក៏​មិនមែន​ជា​ជើង​អន់​បុ​៉​ន្មា​ន​ដែរ ហើយ​បើ​គេ​មាន​លទ្ធភាព​យកឈ្នះ អុ​ឹ​ង បូ​រ៉ា លើក​នេះ គេ​នឹង​មានឱកាស​ច្រើន​ក្នុង​ការ​ស្វែងរក​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​។

បុ​៉​ន្តែ​សម្រាប់​ការ​ជួប​ប្រកួត​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​ជា​លក្ខណៈ​មិត្តភាព ក៏​ដូច​ជា​ដណ្តើម​ខ្សែក្រវាត់​ជាដើម ទេស សំខាន់ ភាគតិច​ណាស់​ដែល​អាច​យកឈ្នះ​លើ អុ​ឹ​ង បូ​រ៉ា បាន​នោះ ។ ដោយឡែក សម្រាប់​ការ​ប្រកួត​លើក​នេះ​ទៀត ទេស សំខាន់ ក៏​មិនសូវ​មាន​ជំនឿ​ចិត្ត​បុ​៉​ន្មា​ន​ដែរ ដោយសារ​គេ​ធ្លាប់​ដឹង​ពី​ល្បិច​ប្រកួត​នៅ​លើ​សង្វៀន​របស់ ទេស សំខាន់ រួច​មក​ហើយ​។

ទេស សំខាន់ មាន​ស្នៀត​កែង និង​ជង្គង់​ល្អ​គួរសម តែ​ចលនា​នៃ​ការ​វាយ​ចេញ​របស់​គេ​មិនសូវ​ជា​រហ័សរហួន​នោះ​ឡើយ ឯ​ចិត្ត​ក៏​តូច​ថែម​ទៀត ។ ទម្លាប់​របស់ ទេស សំខាន់ ប្រសិនបើ​គូប្រកួត​ណា​គេ​មាន​ប្រៀប​ជាង​នោះ គេ​ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ តែបើ​ចាញ់​ប្រៀប​គេ​ហើយ ចាំ​មើលចុះ ស្នៀត​កែង​និង​ជង្គង់​របស់​គេ​ដែល​ធ្លាប់​ល្អ​នោះ គឺ​វាយ​ចេញ​លែង​កើត​តែ​ម្តង​។ រីឯ អុ​ឹ​ង បូ​រ៉ា ទោះបី​ស្នៀត​កែង​និង​ជង្គង់​របស់​គេ​មិនសូវ​ជា​ល្អ​បុ​៉​ន្មា​ន បុ​៉​ន្តែ​ស្នៀត​ដៃ និង​ស្នៀត​ជើង​គេ​ល្អ​អាច​វាយ​និង​ទាត់​ចេញ​ត្រូវ​ចំ​គោលដៅ​ភាគច្រើន និង​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង ទើប​ជួប ទេស សំខាន់ លើក​នេះ​គេ​គ្មាន​បារម្ភ​បន្តិច​សោះឡើយ​។ ដូច្នេះ​ចាំ​មើល​២​នាក់​នេះ នរណា​ជា​អ្នក​សម្រេច​គោលដៅ​៕