ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទា​ទោស​​ស្ត្រី​ជា​​មេអ​ណ្តើក​​នាំ​ម​នុស្ស​​ទៅ​ជួញ​​ដូ​រ​ផ្លូវ​ភេទ​​នៅចិន ដាក់​ពន្ធនា​គារ​២​​ឆ្នាំ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជាប់ចោទ​ម្នាក់ ជា​មេអណ្តើក ដែល​នាំ​មនុស្ស​ទៅ​ជួញដូរ​​ផ្លូវភេទ​នៅ​ចិន​ តាម​រូបភាព​រៀប​អាពាហ៍ពិពាហ៍ ត្រូវ​បាន​ចៅក្រម​សាលាដំបូងរាជធានី​ភ្នំ​ពេញ​​​​ ប្រកាស​សាលក្រម​កាលពី​ថ្ងៃ​ទី​៣០ កក្កដា ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ២​ឆ្នាំ ពី​បទសមគំនិត​ក្នុង​ការ​ជ្រើសរើស​មិន​ស្របច្បាប់​សម្រាប់​កេងប្រវ័ញ្ច យោង​តាម​មាត្រា​១២ កថាខណ្ឌ​ទី​២នៃ​ច្បាប់​ស្តី​ពីការ​​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជាប់ចោទ​ម្នាក់ ជា​មេអណ្តើក ដែល​នាំ​មនុស្ស​ទៅ​ជួញដូរ​​ផ្លូវភេទ​នៅ​ចិន​ តាម​រូបភាព​រៀប​អាពាហ៍ពិពាហ៍ ត្រូវ​បាន​ចៅក្រម​សាលាដំបូងរាជធានី​ភ្នំ​ពេញ​​​​ ប្រកាស​សាលក្រម​កាលពី​ថ្ងៃ​ទី​៣០ កក្កដា ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ២​ឆ្នាំ ពី​បទសមគំនិត​ក្នុង​ការ​ជ្រើសរើស​មិន​ស្របច្បាប់​សម្រាប់​កេងប្រវ័ញ្ច យោង​តាម​មាត្រា​១២ កថាខណ្ឌ​ទី​២នៃ​ច្បាប់​ស្តី​ពីការ​​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង​មាត្រា ២៩,៩៣,៩៤ នៃ​ក្រមព្រហ្មទណ្ឌ​។ សាលក្រម​ដដែល​បាន​បង្គាប់​ឲ្យ​ជន​ជាប់​ចោទ​សង​សំណង​ជំងឺ​ចិត្ត​ដល់​ជន​រង​គ្រោះ​២​នាក់ ក្នុង​ម្នាក់​៥០០០​ដុល្លារ​អា​មេ​រិ​ក​។

ស្ត្រី​ជាប់ចោទ​ឈ្មោះ បូ ស៊ី​ណា អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​មុន​ពេល​ចាប់ខ្លួន​ស្នាក់​នៅផ្ទះ​លេខ​៦២១ ភូមិ​ប៉ប្រក​ខាងជើង តាម​បណ្តោយ​ផ្លូវ​រទេះភ្លើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ចារកម្ម​ក្រសួងមហាផ្ទៃ ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៣ យោង​លើ​ពាក្យបណ្តឹង​របស់​ដើមបណ្តឹង​។

ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាលពី​ជាង​៣​ខែកន្លង​ទៅ ឈ្មោះ បូ ស៊ី​ណា បាន​ទៅ​ទាក់​ទង​​កូនស្រី​នាំ​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន ដែល​រស់នៅ​ប្រទេស​ចិន ដោយ​មាន​នារី​២​ខ្មែរ​នាក់​ទៀត​ផង​ដែរ​។ ពេល​ទៅ​ដល់​ប្រទេស​ចិន​កូនស្រី​ពិតជា​បាន​រៀប​ការ​ជាមួយ​បុរស​ចិន​ពិតមែន តែ​បាន​មួយ​រយៈកូនស្រី​និង​នារី​ខ្មែរ​២​នាក់​ទៀត ត្រូវ​បាន​គេ​លក់ដូរ​ពី​មួយ​ទៅ​មួយ​ដើម្បី​បម្រើ​ផ្លូវភេទ​នៅ​ប្រទេស​ចិន​។

ដោយសារ​តែ​អត់ទ្រាំ​នឹង​អំពើ​ព្រៃផ្សៃ​លំបាក​ទាំង​ផ្លូវ​កាយ និងផ្លូវចិត្ត​ពុំ​បានពួក​នាង​ក៏​បាន​ទូរស័ព្ទ​ទាក់ទង​មក​ឪពុក​ម្តាយ​នៅ​ស្រុក​ខ្មែរ ឲ្យ​សមត្ថកិច្ច​ជួយ​ចាប់​ក្រុម​ជន​បោកប្រាស់​យក​ពួក​នាង​ទៅ​លក់ រួច​ឪពុក​ម្តាយ​ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឱ្យស​មត្ថ​កិច្ច​ជួយ​ស្រាវជ្រាវ​ចាប់​ជនល្មើស​និង​រំដោះ​ពួក​នាង​មក​វិញ ៕​