ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស​សាល​ក្រម​ផ្តន្ទាទោស​ជន​​ជាប់ចោទ​ដែលនាំ​នារី​ខារ៉ាអូខេ​យកទៅរំលោ.ភ​នៅ​ព្រៃ​ត្រែង​

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ លោក ​កោ វ​ណ្ឌី ប្រធាន​ក្រុមប្រឹក្សា​​សាលា​ដំបូង​រាជធានី​​ភ្នំពេញ កាលពី​ព្រឹក​​ថ្ងៃ​ទី​៣០ ​កក្កដា ​​២០១៤ នេះ បាន​លើក​យក​សំណុំ​រឿង​ពាក់​ព័ន្ធ​ពីបទ​រំលោ.ភ​​សេពសន្ថវ​​:​លើ​នារី​​អាយុ​១៩​ឆ្នាំ​ម្នាក់ មក​​ប្រកាស​សាលក្រម​​ចំពោះ​មុខ​ជនជាប់​ចោទ​ម្នាក់​និង​​កំបាំង​មុខ​​ម្នាក់​ ។

រាជ​ធានីភ្នំពេញ ៖ លោក ​កោ វ​ណ្ឌី ប្រធាន​ក្រុមប្រឹក្សា​​សាលា​ដំបូង​រាជធានី​​ភ្នំពេញ កាលពី​ព្រឹក​​ថ្ងៃ​ទី​៣០ ​កក្កដា ​​២០១៤ នេះ បាន​លើក​យក​សំណុំ​រឿង​ពាក់​ព័ន្ធ​ពីបទ​រំលោភ​​សេពសន្ថវ​​:​លើ​នារី​​អាយុ​១៩​ឆ្នាំ​ម្នាក់ មក​​ប្រកាស​សាលក្រម​​ចំពោះ​មុខ​ជនជាប់​ចោទ​ម្នាក់​និង​​កំបាំង​មុខ​​ម្នាក់​ ។

សាលក្រម​នោះ ​បាន​ផ្តន្ទាទោស​​ឈ្មោះ​ផុ​ន តារា អាយុ​​២១​ឆ្នាំ ដាក់​ព​ន្ធ​​នាគារ​៥​ឆ្នាំ ពី​បទ​រំលោភ​សេពសន្ថវ​: ព្រម​ទាំង​បង្គាប់​ឱ្យ​​សង​ជំងឺ​ចិត្ត​ដល់​នារី​​​រង​គ្រោះ​​ចំនួន​៦​លាន​​រៀល ​។ សាលក្រម​​ដដែល​បាន​កែប្រែ​​បទចោទប្រកាន់​លើ​​ឈ្មោះ​យិន ចាន់​​សុ​ជាតិ អាយុ​២០​ឆ្នាំ ពី​បទ​រំលោភ​សេពសន្ថវ​:​ មក​ជា​បទ​ហិង្សា​ដោយ​ចេតនា រួច​ផ្តន្ទាទោស​កំបាំង​​មុខ​ដាក់​ព​ន្ធ​នាគារ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​​២​លាន​រៀល ព្រមទាំង​​សង​ជំងឺ​ចិត្ត​ដល់​នារី​​រង​គ្រោះ​១​លាន​រៀល​។

អង្គហេតុ​នាំ​ឱ្យ​ផ្តន្ទាទោស​នេះ​ គឺ​កាលពី​​ថ្ងៃ​ទី​៥ មីនា ២០១៤ កន្លងមក ជន​រង​គ្រោះ​​​ត្រូវ​បាន​ជនជាប់ចោទ​ និង​បក្ស​ពួក​សរុប​​ចំនួន​៩​នាក់ ​លួងលោម​ទៅ​ផឹកស៊ី​​នៅ​ម្តុំ​សង្កាត់​ព្រែក​​តា​សេក ខណ្ឌ​ជ្រោយច​ង្វា ​។ ក្រោយ​ពី​​ផឹក​ទឹកត្នោតជូរ​អស់​៣០​លី​ត្រ ក៏​ស្រវឹង​រៀង​ៗ​ខ្លួន ហើយ​ឈ្មោះ​​ផុ​ន តារា និង​សុ​ជាតិ បាន​ឌុ​ប​នាង​​ទៅ​កន្លែង​ស្ងាត់​មួយ​ក្នុង​ព្រៃ​​ត្រែង​លើ​គំនរ​ដី​ខ្សាច់ រួច​ឈ្មោះ​តារា​ ក៏​​ចាប់​​ដោះ​សម្លៀក​បំពាក់​របស់​នាង ​រួច​រំលោភ​បាន​សម្រេច ហើយ​​ឈ្មោះ​សុ​ជាតិ ជា​អ្នក​វាយ​​ជន​​រង​គ្រោះ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព