ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Ross Barkley បន្ត​កុងត្រា​ថ្មី​4​ឆ្នាំ​ជាមួយ​ក្លិប Everton

9 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្លិប Everton បានឱ្យ​ដឹង​ថា កីឡាករ​ខ្សែបម្រើ Ross Barkley បាន​យល់ព្រម​បន្ត​កុងត្រា​ថ្មី​រយៈពេល​៤​ឆ្នាំ ជាមួយ​ក្លិប Everton ។ ការ​ចុះ​កុងត្រា​ថ្មី​នេះ​នឹង​ធ្វើ​ឱ្យ​កីឡាករ​វ័យ​២០​ឆ្នាំ​បន្ត​ស្នាក់​នៅ​ជាមួយ​ក្លិប Everton រហូត​ដល់​ឆ្នាំ​២០១៨ ។ ការ​ចុះ​កុងត្រា​ថ្មី កីឡាករ Ross Barkley ទទួល​បាន​ប្រាក់​ឈ្នួល​ជាង​១១​ម៉ឺន​ដុល្លារ​ក្នុង​១ ស​ប្តា​ហ៍ ។

លោក Roberto Martinez គ្រូបង្វឹក​ក្លិប Everton បាន​និយាយ​ថា ៖ កីឡាករ Ross Barkley គឺជា​កីឡាករ​វ័យក្មេង តែ​មាន​ទេព​កោសល្យ​ល្អ​ដែល​បាន​ជួយ​ក្លិប Everton ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​នា​ពេល​កន្លង​មក ។ ចំណែកឯ​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា ៖ ការ​ចុះ​កុងត្រា​ថ្មី​គឺជា​ក្តី​សុ​បិ​ន្ត​របស់ខ្ញុំ ។ ខ្ញុំ​បាន​លេង​ឱ្យ​ក្លិប Everton តាំងពី​ឆ្នាំ​២០០៥ ក្នុង​ក្លិប​យុវជន​រហូត​មក​ដល់​ឆ្នាំ​២០១០ ខ្ញុំ​ចូល​លេង​ក្នុង ក្លិប Everton ឈុត​ធំ​» ។ នៅ​ជាមួយ​ក្លិប Everton ធ្លាប់​សុ​៊​តបាល់​បាន​៦​គ្រាប់ ក្នុង​ការ​បង្ហាញ​វត្តមាន​៤៧​ប្រកួត ៕