ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចង់​លក់​មី​ស៊ី​ល​ឱ្យ​អី​ុ​រ៉ា​ក់​តម្លៃ​700​លាន​ដុល្លារ

9 ឆ្នាំ មុន

សហរដ្ឋអាមេរិក​មាន​បំណង​លក់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ធុន HELLFIRE ចំនួន​៥.០០០​គ្រាប់​ដល់​អី​ុ​រ៉ា​ក់ ក្នុង​តម្លៃ​៧០០​លាន​ដុល្លារ ។ ប្រការ​នេះ​គឺ​ដើម្បី​ជួយ​អី​ុ​រ៉ា​ក់​ក្នុង​ការ​តស៊ូ​ប្រឆាំង​ពួក​បះបោរ​ស៊ុន​នី​តនៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​បាន​បង្កើត​រដ្ឋ​កាលី​ហ្វា​ត​អ៊ិ​ស្លា​ម​មួយ​នៅ​ចន្លោះ​អី​ុ​រ៉ា​ក់​និង​ស៊ី​រី ។

មី​ស៊ី​ល HELLFIRE ផលិត​ដោយ​ក្រុមហ៊ុន​យក្ស LOCKHEED MARTIN របស់​អា​មេ​រិ​ក​ត្រូវ​បាន​ប្រើប្រាស់​ជា​ពិសេស​ដោយ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ដើម្បី​វាយប្រហារ​លើ​ពួក​បះបោរ​មាន​ទំនាក់ទំនង​ជាមួយ​អាល់​កៃ​ដា​នៅ​ប៉ា​គី​ស្ថាន ឬ​នៅ​យេ​ម៉ែ​ន តាម​រយៈ​យន្ដហោះ​គ្មាន​មនុស្ស​បើក ។ ការ​លក់​នោះ​បើសិនជា​ច្បាស់​ប្រាកដ​នឹង​ជា​ការ​លក់​មី​ស៊ី​ល HELLFIRE យ៉ាងច្រើន​ពុំ​ធ្លាប់​មាន​សម្រាប់​ការ​លក់​តែ​មួយ​លើក​ដោយ​ក្រុង​វ៉ា​ស៊ី​ន​តោន ។

បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ថា ការ​លក់​នេះ​ត្រូវ​បាន​យល់ព្រម​ដោយ​ក្រសួងការបរទេស​អា​មេ​រិ​ក ហើយ​ត្រូវ​ទទួល​ការ​យល់​ស្រប​របស់​សភា​ទៀត​។ ក្នុង​ខែកក្កដា នេះ​សហរដ្ឋអាមេរិក​បាន​ផ្ដល់​មី​ស៊ី​ល HELLFIRE ចំនួន​៤៦៦​គ្រាប់​រួច​ហើយ​ដល់​អី​ុ​រ៉ា​ក់ និង​៧៨០​គ្រាប់ តាំងពី​ដើមឆ្នាំ​នេះ​មក​។ មី​ស៊ី​ល​ធុន​នោះ​៣៦៦​គ្រាប់​ទៀត​ត្រូវ​ផ្ដល់​នា​ខែសីហា ។

សហរដ្ឋអាមេរិក​បាន​បដិសេធ​មិន​បញ្ជូន​កងទ័ពជើងគោក​ដើម្បី​ជួយ​កងទ័ព​អី​ុ​រ៉ា​ក់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​កងកម្លាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ដណ្ដើម​ត្រួតត្រា​ដែនដី​អី​ុ​រ៉ា​ក់មួយ​ផ្នែក​ធំ​ក្នុង​នោះ​រួម​ទាំង​ទីក្រុង​ធំ​ទី​២​របស់​ប្រទេស​គឺ​ក្រុង​ម៉ូ​ស​ស៊ុ​ល​ផង ។ ក៏​ប៉ុន្ដែ​ក្រុង​វ៉ា​ស៊ី​ន​តោន បាន​បញ្ជូន​បណ្ដា​ទីប្រឹក្សាយោធា ហើយ​សន្យា​ជំរុញ​ការ​ផ្ដល់​អាវុធ ហើយ​ក៏​និយាយ​ដោយ​ចំហ​ពី​លទ្ធភាព​ជួយ​វាយ​ប្រហារ​​តាម​ជើង​អាកាស​នៅ​អី​ុ​រ៉ា​ក់ ៕