ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​គ្នា​ថ្ងៃ​14 កញ្ញា​ខាង​មុខ មេ​វេ​ដ​ឌ័​រ សន្យា​ផ្តួល​ទាំង​មេ​ដា​ណា​និង​គ្រូ​របស់​គេ​ឱ្យ​សន្លប់

9 ឆ្នាំ មុន

ម្ចាស់​ជើងឯក​ពិភពលោក​ស្ថាប័ន WBC ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ ក្នុង​ឱកាស​ធ្វើ​សន្និសីទកាសែត​នៅ​ស៊ី​កា​ហ្គោ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បាន​ប្រកាស​ក្តែ​ង​ៗ​ថា ខ្លួន​មិន​ត្រឹមតែ​ផ្តួល​កីឡាករ​អា​ហ្ស​ង់​ទី​ន ម៉ា​កូ​ស មេ​ដា​ណា ឱ្យ​សន្លប់​នៅ​ក្នុង​ជំនួប​លើក​ទី​២ នា​ខែកញ្ញា​ខាង​មុខ​នេះ​ទេ ប៉ុន្តែ​គឺ​ត្រូវ​តែ​វាយ​ឱ្យ​លោក Robert Garcia ដែល​ជា​គ្រូបង្ហាត់​មេ​ដា​ណា ឱ្យ​សន្លប់​ផង​ដែរ ។

ម្ចាស់​ជើងឯក​ពិភពលោក​ស្ថាប័ន WBC ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ ក្នុង​ឱកាស​ធ្វើ​សន្និសីទកាសែត​នៅ​ស៊ី​កា​ហ្គោ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បាន​ប្រកាស​ក្តែ​ង​ៗ​ថា ខ្លួន​មិន​ត្រឹមតែ​ផ្តួល​កីឡាករ​អា​ហ្ស​ង់​ទី​ន ម៉ា​កូ​ស មេ​ដា​ណា ឱ្យ​សន្លប់​នៅ​ក្នុង​ជំនួប​លើក​ទី​២ នា​ខែកញ្ញា​ខាង​មុខ​នេះ​ទេ ប៉ុន្តែ​គឺ​ត្រូវ​តែ​វាយ​ឱ្យ​លោក Robert Garcia ដែល​ជា​គ្រូបង្ហាត់​មេ​ដា​ណា ឱ្យ​សន្លប់​ផង​ដែរ ។

ដំបៅ​ចាស់​រវាង​កីឡាករ​អា​មេ​រិ​ក​រូប​នេះ​ជាមួយ​លោក Garcia បាន​រើ​ឡើង​វិញ ខណៈ​មានការ​ជជែក​ប្រកែក​គ្នា​ពី​ប្រភេទ​ហ្គ​ង់​ដែល​ត្រូវ​ពាក់​ប្រកួត​នៅ​ថ្ងៃ​ទី​១៣ ។ គេ​នៅ​ចាំ​បាន​ថា នៅ​មុន​ជំនួប​លើក​ទី​១​របស់​គេ មេ​វេ​ដ​ឌ័​រ បាន​ជំទាស់​ទៅ​នឹង​ជម្រើស​របស់​មេ​ដា​ណា ប៉ុន្តែ​នៅ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​អង្គារ រូបគេ​បដិសេធ​ថា​មិន​ធ្លាប់​បាន​ធ្វើ​ដូច្នោះ​ឡើយ ។ យ៉ាងណា​ក៏​ដោយ លោក Garcia បាន​ផ្តល់​ឱ្យ​រូបគេ​នូវ​ហ្គ​ង់​ពណ៌​ផ្កាឈូក​សម្រាប់​ជំនួប​លើក​នេះ ។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នកចូលរួម មេ​វេ​ដ​ឌ័​រ បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​បាន​ក្លាយជា​ជើងឯក​នៅ​ពេល​ដែល​លោក Garcia ជា​ជើងឯក ។ គាត់​បាន​ចាក​ឆ្ងាយ​ពី​ការ​ប្រកួត​អស់​ពេល​ជា​យូរ​មក​ហើយ ឯខ្ញុំ​វិញ​នៅ​តែ​ជា​ជើងឯក​ដល់​បច្ចុប្បន្ន ។ នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា​ខាង​មុខ ខ្ញុំ​នៅ​តែ​ជា​ជើងឯក​ដដែល ។ ខ្ញុំ​គឺជា​ប្រភេទ​កីឡាករ​ដែល​អាច​វ៉ៃ​គូប្រកួត និង​គ្រូ​របស់​គេ​ក្នុង​ពេល​តែ​មួយ​បាន​» ។

នៅ​ពេល​លោក Garcia ឡើង​លើ​រេញ មេ​វេ​ដ​ឌ័​រ​ឈរ​ពីក្រោយ​លើកទឹកចិត្ត​ឱ្យ​មហាជន​ស្រែក​ចំអក ។ Garcia បាន​ថ្លែង​ក្នុង​ពេល​នោះ​ថា ៖ «​អ្នក (​មេ​វេ​ដ​ឌ័​រ​) គួរតែ​ត្រៀមខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ដ្បិត ថ្ងៃ​ទី​១៣ កញ្ញា គឺជា​ការ​ប្រកួត​ដ៏​លំបាក​សម្រាប់​អ្នក​» ។ គ្រូបង្ហាត់​វ័យ​៣៩​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា ៖ «​មេ​វេ​ដ​ឌ័​រ តើ​លោក​ហ៊ាន​ភ្នាល់​ដែរ​ឬទេ ។ លោក​មាន​លុយ​ច្រើន​ណាស់ អ្នក​ឈ្នះ​គឺ​យក​ទាំងអស់​»។

សូម​រំលឹក​ថា ការ​ជួប​គ្នា​លើក​ទី​១ នៅ​សង្វៀន​ក្រុង​ឡាស​វេ​ហ្គា​ស​កាលពី​ថ្ងៃ​ទី​៣ ខែឧសភា  មេ​វេ​ដ​ឌ័​រ បាន​យកឈ្នះ​មេ​ដា​ណា​ដោយ​ពិន្ទុ​ជា​ឯកច្ឆ័ន្ទ​គឺ​១១៧-១១១, ១១៦-១១២ និង ១១៤-១១៤ ។ យ៉ាងណា​ក៏​ដោយ មេ​វេ​ដ​ឌ័​រ នា​ពេល​នោះ​ត្រូវ​គេ​មើលឃើញ​ថា បាន​រង​កណ្តាប់​ដៃគូ​មេ​ដា​ណា​រាប់​មិន​អស់ ។ ទោះជា​៤៦​ប្រកួត​គេ​មិន​ធ្លាប់​ចាញ់ ប៉ុន្តែ​វា​ជា​ការ​ប្រកួត​ដ៏​ពិបាក​បំផុត​នៅ​ក្នុង​អាជីព​របស់​គេ ។ មួ​យស​ប្តា​ហ៍​មុន​ការ​ប្រកួត​ចូល​មក​ដល់ មេ​វេ​ដ​ឌ័​រ ថ្លែង​ថា ៖ «​នេះ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​ផ្សេង​ទៀត​សម្រាប់​ខ្ញុំ ហើយ​រូប​គ េ​(​មេ​ដា​ណា​)​សម​នឹង​ទទួល​បាន​ឱកាស​លើក​នេះ​ដើម្បី​មើល​ថា តើ​គេ​អាច​ធ្វើ​បាន​ទេ​នូវ​អ្វី​ដែល​អ្នក​ដទៃ​ទៀត​ចំនួន​៤៥​នាក់​បាន​ព្យាយាម​ធ្វើ​ពី​មុន​មក ។ បច្ចេកទេស​ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ​មេ​ដា​ណា​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្ញុំ​ភ្លាម​មួយ​រំពេច ។ គេ​ជា​អ្នក​ប្រយុទ្ធ​ពេញ​ទៅ​ដោយ​ជំនាញ​ដែល​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ចាញ់​ដោយ​សន្លប់​ចំពោះ​ដៃគូ​នៅ​លើ​រេញ​» ។
គួរ​កត់​សម្គាល់ថា កេរ្តិ៍ឈ្មោះ​របស់​មេ​ដា​ណា​បាន​ល្បី​រន្ទឺ​កាន់តែ​ខ្លាំង​ឡើង ខណៈ​កាលពី​ខែធ្នូ ឆ្នាំ​២០១៤ រូបគេ​បាន​បំបាក់​ម្ចាស់​ជើងឯក​ពិភពលោក​៣​ជំនាន់​ដែល​ពុំ​ស្គាល់​ពាក្យ​ថា​ចាញ់ Adrien Broner ។

ចំពោះ​ឱកាស​ជួប​ជាមួយ​មេ​វេ​ដ​ឌ័​រលើ​ក​ទី​២​នេះ មេ​ដា​ណា បាន​សម្តែង​នូវ​ក្តី​រីករាយ​យ៉ាង​ខ្លាំង ។ កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​ថ្លែង​ថា ៖ «​ខ្ញុំ​សប្បាយចិត្ត​រក​អ្វី​ផ្ទឹម​ពុំ​បាន​ដែល​ទទួល​បាន​ឱកាស​ឡើង​វ៉ៃ​ជាមួយ​កីឡាករ​ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ ជា​លើក​ទី​២ ។ ការ​ប្រកួត​នេះ​នឹង​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​បាន​បង្ហាញ​ប្រាប់​ពិភពលោក​ថា ខ្ញុំ​ក៏​ជា​កំពូល​ជើង​ខ្លាំង​ម្នាក់​ផង​ដែរ​ក្នុង​ប្រភេទ​ទម្ងន់ Welterweight ។ ខ្ញុំ​បាន​ផ្តួល​ជើង​ខ្លាំង​ម្នាក់​ឱ្យ​ចាញ់​ជា​លើក​ទី​១ ក្នុង​អាជីព ហើយ​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​ដូច​គ្នា​នេះ​ដែរ​ពេល​ជួប​ជា​មួ​ួ​យ​មេ​វេ​ដ​ឌ័​រលើ​ក​ទី​២​នេះ​» ។

សូម​បញ្ជាក់​ថា មេ​ដា​ណា នៅ​ក្នុង​ចំនួន​ឡើង​សង្វៀន​សរុប​៣៩​លើក គេ​ចាញ់​៤​លើក មិន​ដែល​ស្មើ និង​ធ្លាប់​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​៣១​លើក ។ ដោយឡែក មេ​វេ​ដ​ឌ័​រវិ​ញ នៅ​ក្នុង​៤៦​ប្រកួត​គឺ​គេ​មិន​ដែល​ចាញ់​ម្តងណា​ឡើយ ។ គេ​ធ្លាប់​ទាំង​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​២៦​លើក​ទៀត​ផង ។ ទោះជា​យ៉ាងណា ប្រកួត​លើក​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​៣​ខែឧសភា គេ​ឈ្នះ​យ៉ាង​ត្រដាបត្រដួស ៕