ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ចូលរួម​ក្នុង​ផែនការ​អភិវឌ្ឍ​តំបន់​ទន្លេមេគង្គ

9 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ថា ក្នុង​ឱកាស​កិច្ចប្រជុំ​លើក​ទី​៤ ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​របស់​បណ្តា​ប្រទេស​នៅ​ជាប់​ទន្លេមេគង្គ និង​កូរ៉េ​ខាងត្បូង ក្រុង​សេ​អ៊ូ​ល​បាន​អនុម័ត​ផែនការ​សកម្មភាព​មួយ​ដើម្បី​អភិវឌ្ឍ​តំបន់​ទន្លេមេគង្គ​ជាមួយ​ប្រទេស​៥ ដែល​មាន​ទន្លេ​នេះ​ឆ្លងកាត់​នៅ​អាស៊ី​អាគ្នេយ៍ ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ថា ក្នុង​ឱកាស​កិច្ចប្រជុំ​លើក​ទី​៤ ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​របស់​បណ្តា​ប្រទេស​នៅ​ជាប់​ទន្លេមេគង្គ និង​កូរ៉េ​ខាងត្បូង ក្រុង​សេ​អ៊ូ​ល​បាន​អនុម័ត​ផែនការ​សកម្មភាព​មួយ​ដើម្បី​អភិវឌ្ឍ​តំបន់​ទន្លេមេគង្គ​ជាមួយ​ប្រទេស​៥ ដែល​មាន​ទន្លេ​នេះ​ឆ្លងកាត់​នៅ​អាស៊ី​អាគ្នេយ៍ ។

កិច្ចប្រជុំ​លើក​ទី​៤ ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​នេះ​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២៩ កក្កដា នៅ​សណ្ឋាគារ SHILA ក្រុង​សេ​អ៊ូ​ល ។ កិច្ចប្រជុំ​នោះ​ផ្តោត​លើ​បញ្ហា​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ការ​អភិវឌ្ឍ​តំបន់​ទន្លេមេគង្គ លើ​បញ្ហា​សេដ្ឋកិច្ច និង​កិច្ចការ​នយោបាយ ។យោង​តាម​ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​ថា ក្នុង​កិច្ចប្រជុំ​បណ្តា​ប្រទេស​ដែល​ចូលរួម​បាន​អនុម័ត​ជា​លើក​ដំបូង​នូវ​ផែនការ​សកម្មភាព​លម្អិត​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សំដៅ​អភិវឌ្ឍ​តំបន់​ទន្លេមេគង្គ​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​នេះ ។

ទន្លេមេគង្គ​ជា​ទន្លេធំ​មួយ​ហូរ​កាត់​តំបន់​អាស៊ី​អាគ្នេយ៍​ជា​ទន្លេធំ​ជាងគេ​ទី​១០ លើ​ពិភពលោក និង​ទី​៤ នៅ​អាស៊ី បើ​គិត​ពី​ទំហំ ។ ទន្លេ​នេះ​មាន​ប្រភព​ពី​ចិន ហើយ​ហូរ​កាត់​ប្រទេស​៥ គឺ​ឡាវ ភូមា ថៃ កម្ពុជា និង​វៀតណាម ។ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​ទាំង​៦ ដែល​ចូលរួម​ប្រជុំ​បាន​ព្រមព្រៀង​គ្នា​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ខាង​ការ​ដឹក​ជញ្ជូន​ក្នុង​តំបន់​មេគង្គ ដើម្បី​ផ្តល់​នយោបាយ​ខាង​ការ​ដឹក​ជញ្ជូន​របស់​កូរ៉េ​ខាងត្បូង ។ ប្រទេស​ទាំងនោះ​សម្រេច​ផង​ដែរ​អនុវត្ត​គម្រោង​នានា​ខាង​ស្តារ​ព្រៃឈើ និង​ដាំ​ដើមឈើ​ឡើង​វិញ​តាម​រយៈ​អង្គការ​កិច្ច​សហប្រតិបត្តិការ​ព្រៃឈើ​អាស៊ី AFOCO ក្នុង​តំបន់​មេគង្គ ហើយ​កូរ៉េ​ខាងត្បូង ក៏​សន្យា​ផង​ដែរ​ពង្រីក​ជំនួយ​សាធារណៈ​សម្រាប់​ការ​អភិវឌ្ឍ APD ដើម្បី​អភិវឌ្ឍ​តំបន់​នោះ ។

ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច បណ្តា​រដ្ឋមន្ត្រី ក៏​ព្រមព្រៀង​គ្នា​ដែរ​ពង្រឹង​វិស័យ​អាទិភាព​៦ ដែល​រួម​មាន វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ការ​អភិវឌ្ឍ​ធនធានមនុស្ស បច្ចេកវិទ្យា​ព័ត៌មានវិទ្យា កំណើន​បៃតង និង​ការ​អភិវឌ្ឍ​ខាង​កសិកម្ម​។ក្នុង​កិច្ចប្រជុំ​នោះ​ប្រទេស​ទាំង​៥ នៃ​តំបន់​មេគង្គ ក៏​សម្តែង​ផង​ដែរ​ពី​ការ​ព្រួយបារម្ភ​លើ​ការ​បង្កហេតុ​នា​ពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េ​ខាងជើង ៕