ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ស្លា.ប់​26​នាក់

9 ឆ្នាំ មុន

អាជ្ញាធរ​មូលដ្ឋាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៩ កក្កដា​ថា មនុស្ស​យ៉ាងតិច​២៦​នាក់ ក្នុង​នោះ​មាន​កុមារ​ច្រើន​នាក់​បាន​ត្រូវ​ស្លា.ប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​នានា​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​នៅ​ទីនោះ​កងទ័ព​រដ្ឋាភិបាល​បាន​បង្កើន​ការ​វាយលុក​ប្រឆាំង​ពួក​បះបោរ​ស្និទ្ធ​រុ​ស្ស៊ី ។

អាជ្ញាធរ​មូលដ្ឋាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៩ កក្កដា​ថា មនុស្ស​យ៉ាងតិច​២៦​នាក់ ក្នុង​នោះ​មាន​កុមារ​ច្រើន​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​នានា​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​នៅ​ទីនោះ​កងទ័ព​រដ្ឋាភិបាល​បាន​បង្កើន​ការ​វាយលុក​ប្រឆាំង​ពួក​បះបោរ​ស្និទ្ធ​រុ​ស្ស៊ី ។

អាជ្ញាធរ​ក្រុង​ហ្គ័​រឡូ​វ​កា ក្នុង​តំបន់​ដូ​ណេ​ត​ស្ក៍ ថ្លែង​ថា ការ​ប៉ះទង្គិច​គ្នា​នានា​រវាង​កងទ័ព​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​ដែល​ផ្ទុះ​ឡើង​ពី​ថ្ងៃ​ទី​២៨ កក្កដា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៧​នាក់​ក្នុង​នោះ​មាន​កុមារ​៣​នាក់ ។នៅ​អុ​ី​យ៉ា​ស៊ី​ណូ​វ៉ា​តា ជាទី​ក្រុង​ជិតខាង​គ្នា​មួយទៀត មនុស្ស​យ៉ាងតិច​៤​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​៧​នាក់​ទៀត​ត្រូវ​របួស​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​លើ​អគារ​ស្នាក់​នៅ​មួយ ។

យោង​តាម​ប្រភព​ព័ត៌មាន​ជា​ច្រើន​ថា ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នានា និង​ការ​បាញ់​កាំភ្លើងយន្ត ក៏​កើត​មាននៅ​តំបន់​លូ​ហ្គា​ស្ក៍​ផង​ដែរ​។ ផ្នែក​សារព័ត៌មាន​របស់​ក្រុមប្រឹក្សា​ក្រុង​លូ​ហ្គា​ន​ស្ក៍​អះអាង​ថា ជន​ស៊ី​វិល​យ៉ាងតិច​៥​នាក់​បាន​ត្រូវ​ស្លាប់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ដើម្បី​ដណ្តើម​ត្រួតត្រា​ទីក្រុង​នោះ ។យោង​តាម​សារព័ត៌មាន​អ៊ុយ​ក្រែ​ន​ថា ក្រុម​អ្នក​សើ​ុ​ប​អង្កេត​អន្តរជាតិ​ត្រូវ​រារាំង​ជា​ថ្មី​មិន​អាច​ចូល​ទៅ​កន្លែង​យន្តហោះ​ម៉ា​ឡេ​ស៊ី​ធ្លាក់​ស្ថិត​នៅ​មិន​ឆ្ងាយ​បុ​៉​ន្មា​ន​ពី​កន្លែង​ប្រយុទ្ធ​បង្ហូរឈាម​គ្នា។

កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ធ្វើការ​វាយលុក​ចាប់ពី​ពាក់កណ្តាល​ខែមេសា​មក​ប្រឆាំង​ពួក​បះបោរ​ដើម្បី​ដណ្តើម​ត្រួតត្រា​បណ្តា​ទីក្រុង​នៅ​ភាគ​ខាងកើត​ប្រទេស ។ យោង​តាម អ​.​ស​.​ប ថា តុល្យការ​ជន​រង​គ្រោះ​តាំងពី​ចាប់ផ្តើម​ជម្លោះ​មក​ឡើង​ដល់​១.១២៩​នាក់​ស្លាប់ និង​៣.៤៤២​នាក់​ត្រូវ​របួស ។ អ៊ុយ​ក្រែ​ន​ប្រកាស​ថា ទាហាន​របស់​ខ្លួន​៣២៥​នាក់ និង​កង​ឆ្មាំ​ព្រំដែន​២៧​នាក់​ស្លាប់​ក្នុង​ជម្លោះ ៕