ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិ​ព័រណ៌​ថ្មី​ស្តី​ពី «​ដំណើរ​កាត់​វិសាលភាព​» នឹង​ដាក់​បង្ហាញ​រយៈពេល​៣​ថ្ងៃ​នៅ​ដើមខែ​នេះ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយ​មានការ​ឧបត្ថម្ភ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក ពិ​ព័រណ៌​ថ្មី​ស្តី​ពី «​ដំណើរ​កាត់​វិសាលភាព​» នឹង​មាន​បង្ហាញ​ជា​សាធារណៈ​ចំនួន​៣​ថ្ងៃ គឺ​ថ្ងៃ​ទី១ ទី​៦ និង​ទី​៩ ខែសីហា នៅ​រាជ​ធានី​​ភ្នំពេញ​ ដែល​​ត្រូវ​បាន​រៀបចំ​ដោយ​លោក​វុ​ធ លី​ណូ ពិ​ព័រណ៌​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ស្នាដៃ​របស់​អ្នកសិល្បៈ​ក្នុង​សហគមន៍​អាណិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក

រាជធានីភ្នំពេញ ៖ ដោយ​មានការ​ឧបត្ថម្ភ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក ពិ​ព័រណ៌​ថ្មី​ស្តី​ពី «​ដំណើរ​កាត់​វិសាលភាព​» នឹង​មាន​បង្ហាញ​ជា​សាធារណៈ​ចំនួន​៣​ថ្ងៃ គឺ​ថ្ងៃ​ទី១ ទី​៦ និង​ទី​៩ ខែសីហា នៅ​រាជ​ធានី​​ភ្នំពេញ​ ដែល​​ត្រូវ​បាន​រៀបចំ​ដោយ​លោក​វុ​ធ លី​ណូ ពិ​ព័រណ៌​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ស្នាដៃ​របស់​អ្នកសិល្បៈ​ក្នុង​សហគមន៍​អាណិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ហើយ​ពិ​ព័រណ៌​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី​៦ ខែកញ្ញា​។  លោក លី​ណូ គឺជា​អ្នក​ទទួល​បាន​អាហារូបករណ៍​សម្រាប់​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ប្រវត្តិសាស្ត្រ​សិល្បៈ នៅ​សាកលវិទ្យាល័យ​រដ្ឋ New York ក្នុង​ក្រុង Binghamton នៃ​សហរដ្ឋអាមេរិក ក្រោម​ការ​ឧបត្ថម្ភ​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​។

​ស្នាដៃ​សិល្បៈ​យ៉ាង​ប្រណិត​របស់​អ្នកសិល្បៈ​ឈ្មោះ Pete Pin, Amy Lee Sanford និង Soeun  Som ដែល​ប្រើ​រូបថត​ ដើម្បី​ស្វែង​យល់​ពី​បទ​ពិសោធន៍ និង​លក្ខណៈ​ស្មុគស្មាញ​នៃ​ក្រុម​អាណិក​ជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ដែល​កំពុង​ដាក់​តាំង​បង្ហាញ​នៅ​មជ្ឈមណ្ឌល​វិចិត្រសាល បា​សាក់ ផ្ទះ​លេខ១៨ ជាន់​ទី​២ មហាវិថី​សុធារស រាជធានី​ភ្នំពេញ​។ ​លើស​ពី​នេះ​ទៀត​ វិចិត្រសាល បា​សាក់​នឹង​មាន​រៀបចំ​កម្មវិធី​មួយ​ចំនួន​ជា​បន្តបន្ទាប់​គ្នា​ជូន​សាធារណជន​ជា​បន្ថែម​ទៅ​លើ​ពិ​ព័រណ៌ «​ដំណើរ​កាត់​វិសាលភាព​» ដែល​ក្នុង​នោះ​រួម​មានការ​បញ្ចាំងភាពយន្ត បទ​សំភាសន៍​ជាមួយ​អ្នកសិល្បៈ និង​សិក្ខាសាលា​ស្តី​ពី​រូបថត​/​គំនូរ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព