ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​លាលែង​ចេញពី​តំណែង

9 ឆ្នាំ មុន

បន្ទាប់​ពី​ពិចារណា​ល្អិតល្អន់​អស់​រយៈពេល​ជាង​១​ខែ​ក្រោយ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ២០១៤ លោក Alejandro Sabella បាន​សម្រេចចិត្ត​លាលែង​ចេញពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ហើយ ។ គ្រូបង្វឹក​វ័យ​៥៩​ឆ្នាំ​បាន​ដឹកនាំ​ក្រុម​អា​ហ្ស​ង់​ទី​ន​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ តែ​ត្រូវ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់ 1-0 ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ ។

បន្ទាប់​ពី​ប្រកាស​លាលែង​របស់​លោក Sabella សហព័ន្ធ​បាល់ទាត់​អា​ហ្ស​ង់​ទី​ន AFA កំពុង​ស្វះស្វែង​សម្លឹង​រក​គ្រូបង្វឹក​ថ្មី​ដើម្បី​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ក្នុង​យុទ្ធនាការ​ប្រកួត​ពានរង្វាន់​ទ្វីបអាមេរិក ២០១៥ (២០១៥ Copa America) ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ប្រទេស​ស៊ី​លី និង​ការ​ប្រកួត​មិត្តភាព​ផ្សេង​ៗ​ទៀត ។ រហូត​មក​ដល់​ពេល​នេះ សហព័ន្ធ​បាល់ទាត់​អា​ហ្ស​ង់​ទី​ន​បាន​សម្លឹង​ឃើញ​លោក Jose Pekarmen ដែល​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​ឡើង​ដល់​វគ្គ​១/៤​អាច​នឹង​មាន​សមត្ថភាព​ចូល​មក​ស្នង​តំណែង​លោក Sabella បាន ៕