ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់ Huawei កើន​62%​ក្នុង​មាស​ទី​1

9 ឆ្នាំ មុន

ហុងកុងៈ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន Huawei Technologies Co.,Ltd របស់​ចិន បាន​ថ្លែង​ថា កា​រប​ញ្ចូ​ន​ទំនិញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នៅ​ក្នុង​អំឡុង​ឆមាស​ទី​១ ឆ្នាំ​២០១៤ នេះ​បាន​កើនឡើង​៦២% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ខណៈ​ដែល​ខ្លួន​បាន​ដាក់​ទិស​ដៅ​លើ​វិស័យ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​មុន និង​បាន​គ្របដណ្ដប់​ទីផ្សារ​ដោយ​ក្រុមហ៊ុន Samsung Electronic Co.,Ltd និង

ហុងកុងៈ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន Huawei Technologies Co.,Ltd របស់​ចិន បាន​ថ្លែង​ថា កា​រប​ញ្ចូ​ន​ទំនិញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នៅ​ក្នុង​អំឡុង​ឆមាស​ទី​១ ឆ្នាំ​២០១៤ នេះ​បាន​កើនឡើង​៦២% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ខណៈ​ដែល​ខ្លួន​បាន​ដាក់​ទិស​ដៅ​លើ​វិស័យ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​មុន និង​បាន​គ្របដណ្ដប់​ទីផ្សារ​ដោយ​ក្រុមហ៊ុន Samsung Electronic Co.,Ltd និង Apple Inc. ។

នៅ​ក្នុងអំឡុងពេល​៦​ខែ​ដំបូង ឆ្នាំ​២០១៤ ក្រុមហ៊ុន Huawei ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ិ​ន​ជិន បាន​លក់​ចេញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទៅ​កាន់​ទីផ្សារ​ពិភពលោក​បាន​ចំនួន​៣៤,២៧​លាន​គ្រឿង ប្រមាណ​ជា​៤៣% នៃ​ទិស​ដៅ​ប​ញ្ចូ​ន​ទំនិញ​ឱ្យ​បាន​៨០​លាន​គ្រឿង​ប្រចាំឆ្នាំ​របស់​ខ្លួន នេះ​បើ​យោង​តាម​ការ​គណនា​របស់​សារព័ត៌មាន Reuter ។

លោក Shao Yang អនុប្រធាន​ផ្នែក​ទីផ្សារ​នៅ​ក្នុង​ក្រុមការងារ​ផ្នែក​ជំនួញ​របស់​អតិថិជន​បាន​លើក​ឡើង​ថា «​យើង​បាន​ចុះបញ្ជី​នូវ​កំណើន​លឿន​ជាង​មុន​នៅ​ក្នុង​តំបន់​មជ្ឈិម​បូ​ពា អាហ្វ្រិក និង​អា​មេ​រិ​កឡា​ទី​ន ជាមួយនឹង​អត្រាកំណើន​២៧៥% និង​៥៥០% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៅ​ក្នុង​ត្រីមាស​ទី​២ ។ ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន​ក៏​បាន​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​មួយ​ចំនួន​ទៀត​របស់​ចិន​ដូច​ជា Lenovo Group Ltd និង ZTE Group ដែល​លក់​ចេញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បាន​២១​លាន​គ្រឿង​លើ​ពិភពលោក​នៅ​ក្នុង​ត្រីមាស​ទី​២​គិត​ត្រឹម​ដំណាច់ខែ​មិថុនា និង​កើនឡើង​៨៥%​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ ។

ទោះជា​យ៉ាងណា ក្រុមហ៊ុន​បាន​បង្ហើប​កាលពីដើម​ឆ្នាំ​នេះ​ថា ក្នុង​ចំណោម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​៨០​លាន​គ្រឿង Huawei គ្រោង​នឹង​បញ្ជូន​ទំនិញ​ក្នុង​ឆ្នាំ​២០១៤​នេះ ប្រមាណ​២០%​អាច​ជា​មូ​៉​ដែល​ថ្នាក់​កណ្ដាល និង​ថ្នាក់ខ្ពស់​កើនឡើង​ពី​បរិមាណ​១៦%​កាលពី​ឆ្នាំ​២០១៣ ៕