ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិប្រទះឃើញ​សាកសពស្រ្តីវិកលចរិតម្នាក់​នៅស្រុកទឹកឈូ

9 ឆ្នាំ មុន

ខេត្តកំពត ៖ ​សាកសពស្រ្តីវិកលចរិត​ម្នាក់បានត្រូវក្រុមអ្នកភូមិប្រទះ​ឃើញអណ្តែត​លើផ្ទៃទឹកក្នុងព្រែក​ បណ្តាលឲ្យមានការភ្ញាក់ផ្អើល​នៅម៉ោង៩និ៣០នាទី​ព្រឹកថ្ងៃទី៣០ ​កក្កដា​ ២០១៤​ នៅក្នុងភូមិកំពង់ព្រៀ​ក ឃុំជុំក្រៀល ​ស្រុកទឹកឈូ ។ មកដល់ម៉ោងជាង១១ថ្ងៃពុធនេះ​ សមត្ថកិច្ច​កំពុងធ្វើកោសលវិច័យ ​និង ​មិនទាន់សន្និដ្ឋានថា​ស្រ្តីនោះស្លា.ប់ដោយសារអ្វីពិតបា្រកដ​នៅឡើយទេ ។

ខេត្តកំពត ៖ ​សាកសពស្រ្តីវិកលចរិត​ម្នាក់បានត្រូវក្រុមអ្នកភូមិប្រទះ​ឃើញអណ្តែត​លើផ្ទៃទឹកក្នុងព្រែក​ បណ្តាលឲ្យមានការភ្ញាក់ផ្អើល​នៅម៉ោង៩និ៣០នាទី​ព្រឹកថ្ងៃទី៣០ ​កក្កដា​ ២០១៤​ នៅក្នុងភូមិកំពង់ព្រៀ​ក ឃុំជុំក្រៀល ​ស្រុកទឹកឈូ ។ មកដល់ម៉ោងជាង១១ថ្ងៃពុធនេះ​ សមត្ថកិច្ច​កំពុងធ្វើកោសលវិច័យ ​និង ​មិនទាន់សន្និដ្ឋានថា​ស្រ្តីនោះស្លាប់ដោយសារអ្វីពិតបា្រកដ​នៅឡើយទេ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សំដីអ្នកភូមិឲ្យ​ដឹងដែរថា​ កាលពីល្ងាចថ្ងៃទី២៩​កក្កដាម្សិលមិញ​ គេឃើញស្រ្តីវិកលចរិតមិ​នស្គាល់អត្តសញ្ញាណ​មានវ័យជាង៤០ឆ្នាំខាងលើ ​បានដើរនៅម្តុំផ្សារដីហុយ​ ក្នុងសង្កាត់​អណ្តូងខ្មែរ ហើយមិនដឹង​យ៉ាងម៉េចស្រាប់តែ​ព្រឹកឡើងត្រូវបានគេប្រទះឃើញ​ស្លាប់នៅក្នុងព្រែក ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕