ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​២​នាក់​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​កន្លែង​ផ្សេង​គ្នា​ ម្នាក់​ចង.ក​សម្លា.ប់​ខ្លួន និង​ម្នាក់​ទៀត​លង់​ទឹក​

9 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖​ មនុស្ស​​ពីរ​នាក់​​បាន​​ស្លា.ប់​ដោយ​​ករណី​​ផ្សេង​គ្នា​​ក្នុង​​ថ្ងៃ​តែ​មួយ​​ គឺ​ថ្ងៃ​ទី​២៩​ កក្កដា​​ ​២០១៤​ ដែល​ម្នាក់​​ចង.ក​ធ្វើ​​អត្តឃា.ត ​និង​ម្នាក់​​ទៀត​​​ជា​ក្មេង​ស្រី​អាយុ​២​ឆ្នាំ​លង់​ទឹក​​ស្រះ​ស្លា.ប់​ ​ខណៈម្តាយ​មិន​នៅ​ផ្ទះ​យក​កូន​ទៅ​ផ្ញើ​ជាមួយ​ជីដូន​។

ខេត្ត​ពោធិ៍​សាត់​ ៖​ មនុស្ស​​ពីរ​នាក់​​បាន​​ស្លាប់​ដោយ​​ករណី​​ផ្សេង​គ្នា​​ក្នុង​​ថ្ងៃ​តែ​មួយ​​ គឺ​ថ្ងៃ​ទី​២៩​ កក្កដា​​ ​២០១៤​ ដែល​ម្នាក់​​ចង.ក​ធ្វើ​​អត្តឃាត ​និង​ម្នាក់​​ទៀត​​​ជា​ក្មេង​ស្រី​អាយុ​២​ឆ្នាំ​លង់​ទឹក​​ស្រះ​ស្លាប់​ ​ខណៈម្តាយ​មិន​នៅ​ផ្ទះ​យក​កូន​ទៅ​ផ្ញើ​ជាមួយ​ជីដូន​។

​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ឲ្យ​ដឹង​ថា ករណី​ទាំង​ពីរ​នេះ​កើតឡើង​នៅ​កន្លែង​ផ្សេង​គ្នា​។​ ករណី​ចង.ក​ធ្វើ​អត្តឃាត​កើត​ឡើង​នៅ​ភូមិ​កោះ​ខ្សាច់​ ឃុំ​មេទឹក ​ស្រុក​បាកាន​ កាលពី​វេលា​ម៉ោង​០១​រំលង​អា​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​២៩​ កក្កដា ២០១៤។​

ជន​រង​គ្រោះ​ឈ្មោះ​ប៉ិល ពួត​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ មាន​ជំងឺ​វិកល​ច​រិត​បាន​​ចង.ក​នឹង​ខ្សែ​គោ​នៅក្រោមផ្ទះ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​អោ ភិន ភេទ​ស្រី​អាយុ​៦៤​ឆ្នាំ​ រស់នៅ​ភូមិ​-ឃុំ​ជាមួយ​គ្នា​បណ្ដាល​ឲ្យ​ស្លាប់ដោយ​មិន​ដឹង​មូល​ហេតុ​។

​ដោយឡែក​ករណី​លង់ទឹក​ស្លាប់​បាន​កើតឡើង​វេលា​ម៉ោង​០២​រសៀល ​ថ្ងៃ​ទី​២៩​ កក្កដា នៅ​ភូមិ​ទួល​ម្កាក់ ​សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​។ ​ជន​រង​គ្រោះ​ឈ្មោះ​វុ​ធ ស្រី​មុំ​ ភេទ​ស្រី​ អាយុ​ទើបតែ​០២​ឆ្នាំ​ប៉ុណ្ណោះ​ ​​៕

ព័ត៌​មាន​​លម្អិត​​នឹង​ផ្សាយ​​ជូន​នៅ​​លើ​ទំព័រ​​កាសែត​​កោះសន្តិភាព