ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រើ​ប្រាស់​គ្រឿង​ញៀន​៦នាក់​នៅ​ស្រុក​មង្គល​បូរី

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ជន​សង្ស័យ​ប្រើប្រាស់​គ្រឿង​ញៀន​​ចំនួន​៦​​នាក់ ត្រូវ​​បាន​កម្លាំង​​នគរបាល​​ការិយា​ល័យ​​ប្រឆាំង​​គ្រឿងញៀ.ន​​សហ​ការ​ជាមួយ​​កម្លាំង​​នគរបាល​​នៃ​អធិការ​ដ្ឋាន​នគរ​បាល​​ស្រុក​​មង្គល​បូ​រី​ ចុះ​​ប្រតិបត្តិ​ការ​​បង្ក្រាប​​​​ឃាត់ខ្លួន​បាន​កាល​ពី​វេលា​ម៉ោ​ង៣​ និង​១៥​នាទី ​ថ្ងៃ​ទី​២៩​​ កក្កដា​​២០១៤ ​នៅ​ចំណុច​​ខាងក្រោយ​វិទ្យាល័យ​មង្គល​បូ​រី ស្ថិត​ក្នុងភូមិ​ប្ញ​ស្សី​ក្រោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ​។

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ជន​សង្ស័យ​ប្រើប្រាស់​គ្រឿង​ញៀន​​ចំនួន​៦​​នាក់ ត្រូវ​​បាន​កម្លាំង​​នគរបាល​​ការិយា​ល័យ​​ប្រឆាំង​​គ្រឿងញៀន​​សហ​ការ​ជាមួយ​​កម្លាំង​​នគរបាល​​នៃ​អធិការ​ដ្ឋាន​នគរ​បាល​​ស្រុក​​មង្គល​បូ​រី​ ចុះ​​ប្រតិបត្តិ​ការ​​បង្ក្រាប​​​​ឃាត់ខ្លួន​បាន​កាល​ពី​វេលា​ម៉ោ​ង៣​ និង​១៥​នាទី ​ថ្ងៃ​ទី​២៩​​ កក្កដា​​២០១៤ ​នៅ​ចំណុច​​ខាងក្រោយ​វិទ្យាល័យ​មង្គល​បូ​រី ស្ថិត​ក្នុងភូមិ​ប្ញ​ស្សី​ក្រោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ​។

​លោក​វរសេនីយ៍ទោ ធិ​ន ស៊ី​ន​ដេ​ត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា​​ ​ជនសង្ស័យ​ទាំង​៦​នាក់ ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​១-ឈ្មោះ​ទឹង គឺ​ម​ឃាង ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្ញ​ស្សី​ក្រោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី មុខរបរ​មិន​ពិតប្រាកដ​, ២-ឈ្មោះ​សា  សៅ​នៅ ភេទប្រុស ​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្ញ​ស្សី​ក្រោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី មុខរបរ​មិន​ពិតប្រាកដ​, ៣-ឈ្មោះ​ខា លី​ដា​ ហៅ​លី​ដូ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ នៅ​ភូមិ​ចំណោម ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី មុខរបរ​មិនពិតប្រាកដ​, ៤-ឈ្មោះ​សយ ប៊ុ​ន​ឈឿ​ន​ ហៅធឿ​ន ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ នៅ​ភូមិ​រោង​គោ​ដើម ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី មុខរបរ​មិន​ពិតប្រាកដ​, ៥-ឈ្មោះ​ហូរ  ចំណាន ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី មុខរបរ​មិន​ពិ​រ​ប្រាកដ​, ៦-ឈ្មោះ អឿ​ន  នី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ប្ញ​ស្សី​ក្រោក ឃុំប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ​មុខរបរ​មិន​ពិតប្រាកដ​។​

ជន​ទាំង​៦​នាក់​ គឺជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន ចំណែកអ្នក​ជួញដូរ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍​(​ម៉ា​ទឹកកក​)​ចំនួន១១​ថង់​តូច​ពណ៌​ស រួម​ទាំង​ថង់​សម្រាប់​ច្រក​មួយ​ចំនួន ​ដែកកេះ​ចំនួន​៤ បំពង់​កែ​ច្នៃ​ជក់​៣ ទែរ​ម៉ូ​ម៉ែ​ត្រ​១ ​និង​រស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព