ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ភ្លាម​ៗ​នៅ​ខេត្ត​យុន​ណា​ន់​ចិន​ស្លា.ប់​9​នាក់

9 ឆ្នាំ មុន

ក្រសួង​កិច្ចការ​ស៊ី​វិល​ចិន​ក្នុង​សេចក្តី​ប្រកាស​មួយ រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ថា ទឹកជំនន់​ភ្លាម​ៗ​ដែល​កើត​មាននៅ​ខេត្ត​យុន​ណា​ន់ ភាគ​និរតី​ចិន បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​៩​នាក់ ហើយ​មនុស្ស​៥​នាក់​ទៀត​បាត់​ខ្លួន ។

ក្រសួង​កិច្ចការ​ស៊ី​វិល​ចិន​ក្នុង​សេចក្តី​ប្រកាស​មួយ រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ថា ទឹកជំនន់​ភ្លាម​ៗ​ដែល​កើត​មាននៅ​ខេត្ត​យុន​ណា​ន់ ភាគ​និរតី​ចិន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៩​នាក់ ហើយ​មនុស្ស​៥​នាក់​ទៀត​បាត់​ខ្លួន ។

យោង​តាម​ក្រសួង​នោះ​ថា កាលពី​ថ្ងៃ​ទី​២៩ កក្កដា វេលា​ម៉ោង​៩​ព្រឹក មនុស្ស​ជាង​១.៦០០​នាក់ រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់​នេះ ហើយ​ផ្ទៃដី​ដាំ​ដុះ​១០០​ហិ​កតា រង​ការ​បំផ្លាញ​ក្នុង​ទីក្រុង​បាវ​សាន​, ក្រុង​លី​ន​កាង និង​ក្រុង​ដា​លី ។ ទឹកជំនន់​នោះ​វាយប្រហារ​ភូមិ​សុ​ី​ពីង នៅ​ក្រុង​បាវ​សាន កាលពី​ថ្ងៃ​ទី​២៨ កក្កដា វេលា​ម៉ោង​៤​និង​៥០​នាទី​ទៀប​ភ្លឺ ។ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង និង​ទឹកជំនន់​កើត​មាន​ផង​ដែរ ក្នុង​ខេត្ត​ជាំ​ង​ស៊ូ ជាំ​ង​ស៊ី និង​ស៊ី​ឈួ​ន ៕