ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ឆ្មក់​ចូល​ក្នុង​ចម្ការ​តា​ង៉ែ​ន​មួយ​កន្លែង រក​ឃើញ​ឈើ​ប្រណីត​ច្រើន​ដុំ​នៅ​ក្រុងប៉ៃលិន

9 ឆ្នាំ មុន

ខេត្ដ​​ប៉ៃលិន ៖ ​កម្លាំង​​ខណ្ឌ​​រដ្ឋបាល​​ព្រៃឈើ​​ប៉ៃលិន​បាន​ឆ្មក់​​ចូល​ក្នុង​​ចម្ការ​​តា​ង៉ែ​ន​​មួយ​​កន្លែង​រក​ឃើញ​​ឈើ​ប្រណីត​​ជា​ច្រើន​​ប្រភេទ​​ដូច​ជា​ឈើ​ធ្នង់​​ចំនួន​២៧​ដុំ ​ជាង​​១​ម៉ែត្រគូប ​នាង​នួន​ចំនួន​១៩​​ដុំ និង​​គ្រញូង​​ចំនួន​១៤​​ដុំ ដែល​​គេ​យក​​ទៅ​គ្រប​​ទុក​ក្នុង​​តង់​កៅស៊ូ​​លាក់​នៅ​​ក្នុង​រោង​ចាំចម្ការ​មួយ​នេះ ស្ថិត​ក្នុង​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ហេតុ​ការណ៍​ចុះ​បង្ក្រាប​នេះបាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៨ កក្កដា ២០១៤ នៅ​ក្នុង​ចំការ​តា​ង៉ែ​ន ដែល​មាន​ម្ចាស់ឈ្មោះ ឃុន វណ្ណៈ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ​ប្រភព​ព័ត៌មាន​ពី​លោក មិន រ៉ា​វុ​ធ នាយ​សង្កាត់​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​បាន​
រៀប​រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​បណ្តាញ​រាយការណ៍​ថា មាន​គេ​យក​ឈើ​ប្រណីត​ខាងលើទៅ​លាក់​ទុក​នៅ​ក្នុង​ចម្ការ ទើប​​កម្លាំង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ប៉ៃលិនបាន​រាយ​ការណ៍​ជូន​ទៅ លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ហើយ​លោក​ព្រះរាជ​អាជ្ញា​ក៏​បាន​ដឹកនាំ​កម្លាំង​ខណ្ឌ​រដ្ឋបាល​ចំនួន​៦​នាក់ រួម​ទាំង​កងកម្លាំង​នគរបាល​អន្តរាគមន៍​នៃ​ស្នងការ​ខេត្ត​ប៉ៃលិន ចុះ​ទៅ​បង្ក្រាប​ឆែកឆេរ​នៅ​ក្នុង​ចម្ការ​តា​ង៉ែ​ន​មួយ​កន្លែង​នេះ​តែ​ម្តង ដោយ​បាន​រក​ឃើញ​ឈើ​ប្រណីតដែល​ឈ្មួញ​បាន​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​រោង​ចាំចំការ​ខាងលើ​ប្រហែលជា​ថ្មី​ៗ​កន្លង​មក ។

ប្រភព​បន្ត​ទៀត​ថា ទាក់ទិន​ទៅ​នឹង​បញ្ហា​ដែល​គេ​លួចលាក់​ទុក​ឈើ​ប្រណីត​ប្រភេទ​នេះ ខាង​លោក​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ដោយសារ ខណៈ​សមត្ថកិច្ច​ចុះ​ទៅ​ឆែកឆេរ អត់​ឃើញ​មាន​មនុស្ស​ណា​ម្នាក់​ស្នាក់​នៅ​នោះ​ឡើយ ហើយ​នៅ​ពេល​នេះ​ខណ្ឌ​រដ្ឋបាល​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​រក​ម្ចាស់​ឈើ​ពិតប្រាកដ មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕