ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប West Ham ប្រមាញ់​បាន​កីឡាករ​ខ្សែប្រយុទ្ធ​អេក្វាទ័រ Enner Valencia

9 ឆ្នាំ មុន

ទីបំផុត​ក្លិប West Ham សម្រេច​បាន​កិច្ចព្រមព្រៀង​ទិញ​កីឡាករ​ខ្សែប្រយុទ្ធ​អេក្វាទ័រ Enner Valencia ពី​ក្លិប​បាល់ទាត់​មិ​ុ​ក​សិ​ុ​ក Pachuca ក្នុង​តម្លៃ​ជាង​២០​លាន​ដុល្លារ​ជាមួយនឹង​កុងត្រា​រយៈពេល​៥​ឆ្នាំ ។ កីឡាករ Enner Valencia រក​គ្រាប់​បាល់​បាន​៣​គ្រាប់​ឱ្យ​ក្រុម​ជម្រើសជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក​២០១៤​នៅ​ប្រេ​ស៊ី​ល ។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ West Ham TV កីឡាករ​វ័យ​២៤​ឆ្នាំ​បាន​និយាយ​ថា ៖ ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​ចូល​មក​លេង​ក្នុង​ក្រប​ខណ្ឌ​អង់គ្លេស​ប្រឺ​មី​ញេ​លី​ក ហើយ​ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ផ្តល់​ទំនុកចិត្ត​ឱ្យ​ក្លិប​និង​អ្នកគាំទ្រ ។ កីឡាករ Valencia ចូល​លេង​ឱ្យ​ក្លិប Pachuca ក្នុង​ឆ្នាំ​២០១៤ ។ នៅ​ជាមួយ​ក្លិប​នេះ​ធ្លាប់​ស៊ុត​បាល់​បាន​១៨​គ្រាប់​ក្នុង​២៣​ប្រកួត ៕