ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមាន​របស់ ស្ទី​វិ​ន ជឺ​រ៉ាដ លើ​ទឹកដី​អា​មេ​រិ​ក​ធ្វើ​ឱ្យ​អ្នកគាំទ្រ​រំជួលចិត្ត​ស្រក់​ទឹកភ្នែក

9 ឆ្នាំ មុន

វត្តមាន​កីឡាករ​ក្លិប​ហង្ស​ក្រហម Liver-pool ជា​ពិសេស​កីឡាករ​ប្រធាន​ក្រុម ស្ទី​វិ​ន ជឺ​រ៉ា​ដ នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​សំដែង​ការ​គាំទ្រ​ស្វាគមន៍​យា​៉​ង​កក់ក្តៅ​រហូត​ទៅ​ដល់​អ្នកខ្លះ​រំជួលចិត្ត​ស្រក់​ទឹកភ្នែក​មិនដឹងខ្លួន ។អ្នកគាំទ្រ​ជា​ច្រើន​បាន​ចោមរោម​កីឡាករ ស្ទី​វិ​ន ជឺ​រា​៉​ដ សុំ​ហត្ថលេខា និង​ថតរូប​អនុស្សាវរីយ៍ ខណៈ​ដែល​ក្មេង​ស្រី​ម្នាក់​បាន​ទទូច​សុំ​ថតរូប​ជាមួយ​និង​សុំ

វត្តមាន​កីឡាករ​ក្លិប​ហង្ស​ក្រហម Liver-pool ជា​ពិសេស​កីឡាករ​ប្រធាន​ក្រុម ស្ទី​វិ​ន ជឺ​រ៉ា​ដ នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​សំដែង​ការ​គាំទ្រ​ស្វាគមន៍​យា​៉​ង​កក់ក្តៅ​រហូត​ទៅ​ដល់​អ្នកខ្លះ​រំជួលចិត្ត​ស្រក់​ទឹកភ្នែក​មិនដឹងខ្លួន ។អ្នកគាំទ្រ​ជា​ច្រើន​បាន​ចោមរោម​កីឡាករ ស្ទី​វិ​ន ជឺ​រា​៉​ដ សុំ​ហត្ថលេខា និង​ថតរូប​អនុស្សាវរីយ៍ ខណៈ​ដែល​ក្មេង​ស្រី​ម្នាក់​បាន​ទទូច​សុំ​ថតរូប​ជាមួយ​និង​សុំ​ឱ្យ ជឺ​រ៉ាដ ចុះហត្ថលេខា​លើ​ទូរស័ព្ទ​របស់​នាង ក៏​ប៉ុន្តែ​ការ​ប៉ុនប៉ង​របស់​នាង​គឺ​មិន​បាន​សម្រេច​ទេ ។

អ្នកគាំទ្រ​រូប​នេះ​បាន​ចាប់​ឱប​កីឡាករ ជឺ​រា​៉​ដ ហើយ​និយាយ​ថា ៖ «​ខ្ញុំ​ស្រលាញ់​អ្នក បន្ទាប់​មក​ទឹកភ្នែក​របស់​នាង​ក៏​បាន​ហូរ​ស្រក់​រមៀល​លើ​ផែន​ថ្ពាល់​ទាំង​ទ្វេរ ស្តែង​ឱ្យ​ឃើញ​ពី​ការ​នឹករលឹក និង​ស្រលាញ់​កីឡាករ ជឺ​រា​៉​ដ ។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​កីឡាករ ជឺ​រា​៉​ដ ធ្វើ​ឱ្យ​អ្នកគាំទ្រ​ស្រក់​ទឹកភ្នែក កាលពី​ឆ្នាំទៅ​មិ​ុ​ញ អ្នកគាំទ្រ​ឥណ្ឌូ​ណេ​ស៊ី​ជា​ច្រើន​បាន​ស្រក់​ទឹកភ្នែក​ពេល​បាន​ជួប​វត្តមាន​កីឡាករ​កំពូល​រូប​នេះ​ក្នុង​ទឹកដី​របស់​ពួក​គេ ៕