ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បូ​ង​ឪ​ពុកក្មេក​ផឹកស្រា​​អស់​៥​លី​ត្រ​ យប់​ឡើង​ចូលចាប់​កូនប្រសាស្រី​យក​ទៅ​រំលោ.ភ​ក្បែរ​អូរ​យ៉ាង​ព្រៃ.ផ្សៃ

9 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ​៖ យុវ​ជន​ម្នាក់​​ត្រូវ​កម្លាំង​​កងរាជ​អាវុធ​ហត្ថ​​ចាប់​ខ្លួន​ក្រោយ​ពី​​សង្ស័យ​​ថា បាន​​ប្រើ​កាំបិត​​ភ្ជង់ ​និង​​ចាប់​អូស​​ដៃ​នារី​​ម្នាក់​​ដែល​​មាន​​ស្វាមី​​រួច​ហើយ​យក​​ទៅ​រំលោ.ភ​​ក្បែរ​មាត់​​អូរ​យ៉ាង​​ព្រៃ.ផ្សៃ ​កាលពី​​វេលា​ម៉ោង​​១០ ​និង​១០​នាទី​​យប់​ ថ្ងៃ​ទី​២៨ ​កក្កដា ២០១៤ ​នៅ​ក្នុង​ភូមិ​​ស្ពាន​​យោល ឃុំ​​ជ្រៃ​​សី​ម៉ា ស្រុក​​សំពៅ​​លូន គ្រា​​ដែល​នាង​​កំពុង​​ដេក​ជាមួយ​​ប្អូន​ៗ​ និង​ឪពុក​ក្មេក​​ដែល​​សំ​រាន​​នៅ​​ក្នុងផ្ទះ​​នោះ​​ដែរ​។

ខេត្ត​បាត់​ដំបង ​៖ យុវ​ជន​ម្នាក់​​ត្រូវ​កម្លាំង​​កងរាជ​អាវុធ​ហត្ថ​​ចាប់​ខ្លួន​ក្រោយ​ពី​​សង្ស័យ​​ថា បាន​​ប្រើ​កាំបិត​​ភ្ជង់ ​និង​​ចាប់​អូស​​ដៃ​នារី​​ម្នាក់​​ដែល​​មាន​​ស្វាមី​​រួច​ហើយ​យក​​ទៅ​រំលោភ​​ក្បែរ​មាត់​​អូរ​យ៉ាង​​ព្រៃផ្សៃ ​កាលពី​​វេលា​ម៉ោង​​១០ ​និង​១០​នាទី​​យប់​ ថ្ងៃ​ទី​២៨ ​កក្កដា ២០១៤ ​នៅ​ក្នុង​ភូមិ​​ស្ពាន​​យោល ឃុំ​​ជ្រៃ​​សី​ម៉ា ស្រុក​​សំពៅ​​លូន គ្រា​​ដែល​នាង​​កំពុង​​ដេក​ជាមួយ​​ប្អូន​ៗ​ និង​ឪពុក​ក្មេក​​ដែល​​សំ​រាន​​នៅ​​ក្នុងផ្ទះ​​នោះ​​ដែរ​។

លោក​​គឹ​ម វាសនា​ មេបញ្ជាការ​​មូល​ដ្ធា​ន​​កងរាជ​អាវុធ​ហត្ថ​​ស្រុក​​សំពៅ​លូន​​បាន​ឲ្យ​​ដឹង​ថា ជន​សង្ស័យ​​ឈ្មោះ​​អុល សុ​ភ័​ក្រ ​អាយុ​២១​​ឆ្នាំ រីឯ​​​នារី​រង​គ្រោះ​អាយុ​១៨​ឆ្នាំ ​មាន​ស្វាមី​រួច​​ហើយ​។ លោក​មេបញ្ជាការ​បាន​បញ្ជាក់​ក្នុង​របាយ​ការ​ណ៏​ថា ជនសង្ស័យ​បាន​ប្រើ​កាំបិត​ខ្វែវ​ចូល​ទៅ​ភ្ជង់​នាង គ្រា​ដែល​នាង​កំពុង​ដេក​ជាមួយ​ប្អូន​ៗ​ក្នុង​មុង រួច​ចាប់​អូស​ដៃ​នាង​ចេញពី​ក្នុង​មុង​ទៅ​រំលោភ​ក្បែរ​អូរ ដោយ​គំរាម​សម្លាប់​ទាំង​រូប​នាង ទាំង​ឪពុកក្មេក​ដែល​ដេក​ក្នុងផ្ទះ​នោះ​ដែរ បើ​ហ៊ាន​ស្រែក​ឬ​បើកភ្លើង​បំភ្លឺ​។

ទីបំផុត​នាង​ត្រូវ​យុវជន​នោះ​ភ្ជង់​នឹង​កាំបិត រួច​ចាប់រំលោភ​រហូត​បាន​សម្រេច​យ៉ាង​ព្រៃផ្សៃ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​កក្កដា ទើប​កម្លាំង​របស់​លោក​ចាប់ខ្លួន​ក្រោយ​ពី​ស្ត្រី​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព