ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ថែទាំ​ម៉ា​ស៊ីន​ម៉ូតូ​ដើម្បី​ធានា​បានការ​ធ្វើ​ដំណើរ​មាន​សុវត្ថិភាព

9 ឆ្នាំ មុន

ការ​ថែទាំ​ម៉ាស៊ីន​ទោចក្រយានយន្ត​បាន​ត្រឹមត្រូវ​គឺជា​គន្លឹះ​នៃ​អាយុកាល​ប្រើប្រាស់​របស់​យាន​នោះ​ហើយ​ការ​ថែរក្សា​គប្បី​អនុវត្ត​តាម​អនុសាសន៍​ផ្ទាល់​ពី​រោងចក្រ​នឹង​នាំ​ឱ្យ​លោក​អ្នក​អាច​ប៉ាន់​ប្រមាណ​បាន​ពី​កិច្ចការ​ដែល​គួរ​ធ្វើ​ចំពោះ​ទោចក្រយានយន្ត​របស់​លោក​អ្នក​នូវ​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​វា ។

ការ​ថែទាំ​ម៉ាស៊ីន​ទោចក្រយានយន្ត​បាន​ត្រឹមត្រូវ​គឺជា​គន្លឹះ​នៃ​អាយុកាល​ប្រើប្រាស់​របស់​យាន​នោះ​ហើយ​ការ​ថែរក្សា​គប្បី​អនុវត្ត​តាម​អនុសាសន៍​ផ្ទាល់​ពី​រោងចក្រ​នឹង​នាំ​ឱ្យ​លោក​អ្នក​អាច​ប៉ាន់​ប្រមាណ​បាន​ពី​កិច្ចការ​ដែល​គួរ​ធ្វើ​ចំពោះ​ទោចក្រយានយន្ត​របស់​លោក​អ្នក​នូវ​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​វា ។

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ដែល​ស្ថិត​ក្នុង​ប្រតិទិន​នៃ​តំហែទាំ​ផ្ទាល់​របស់​រោងចក្រ​ផលិត​ដើម្បី​ធានា​បាន​នូវ​លក្ខខណ្ឌ​ល្អ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​និង​ភាព​ប្រសើរ​ឡើង​ទាំង​ប្រតិបត្តិការ​និង​សំឡេង​របស់​វា​៖

-​ប្រេងម៉ាស៊ីន : ការ​ផ្លាស់​ប្ដូរ​ប្រេង​ម៉ូតូ​គួរ​អនុវត្ត​ជា​រៀង​រាល់​ចន្លោះ​ពេល​៦​ខែ​ឬ​៤.៨០០​គីឡូម៉ែត្រ ។ មុខងារ​ជាបឋម​របស់​ប្រេង​ម៉ាស៊ីន​ម៉ូតូ​គឺ​មាន​នាទី​ជា​អ្នក​ផ្ដល់​ជាតិ​រំអិល​នៅ​ក្នុង​ប្រព័ន្ធ​ម៉ាស៊ីន​ដើម្បី​នាំ​មក​នូវ​ប្រតិបត្តិការ​យ៉ាង​រលូន ។ ម្យ៉ាងទៀត​ប្រេងម៉ាស៊ីន​អាច​ជួយ​កាត់​បន្ថយ​សំឡេង​ម៉ាស៊ីន​រក្សា​បាន​នូវ​ធាតុ​ត្រជាក់​នៅ​ផ្នែក​ផ្សេង​ៗ​របស់​ម៉ាស៊ីន​ហើយ​ក៏​ជា​ហ្វឺ​ត​សម្រាប់​ពី​ស្ដុ​ង​ផង​ដែរ ។ ប្រេងរំអិល​ត្រូវ​តែ​មាន​ជាប់​ជា​និច្ច​ទើប​អាច​ធ្វើ​ឱ្យ​ប្រតិបត្តិការ​របស់​ម៉ាស៊ីន​ដើរ​ស្រួល​និង​ស្រប​តាម​លក្ខណ​បច្ចេកទេស ។

មួយវិញទៀត​ប្រេងរំអិល​មិន​អាច​មាន​សភាព​ខាប់​ពេក​នោះ​ឡើយ​ព្រោះ​វា​មិន​អាច​ជ្រាប​នូវ​ជាតិ​រំអិល​ទៅ​នឹង​ផ្នែក​តូច​ៗ​របស់​ម៉ាស៊ីន​បាន​ល្អ ។ ដូចនេះ​ប្រភេទ​ប្រេងម៉ាស៊ីន​ដែល​ប្រើប្រាស់​សម្រាប់​ម៉ូតូ​សំខាន់​គឺ​គួរតែ​ផ្លាស់​ប្ដូរ​ឱ្យ​បាន​ទៀងទាត់​ទើប​ជា​ការ​ល្អ ។

– ប្រេងឥន្ធនៈ : ប្រភេទ​ប្រេងឥន្ធនៈ​(​សាំង​ធម្មតា​-​ស៊ុប​ពែរ​)​ដែល​លោក​អ្នក​ចាក់​បញ្ចូល​រេ​ស៊ី​វ័​រ​ម៉ាស៊ីន​ម៉ូតូ​គឺជា​ក​ក្តា​សំខាន់​មួយ​នៃប្រតិបត្តិ​ការ​របស់​វា ។ ពីព្រោះ​ការ​មិន​ដំណើរការ​ទៀងទាត់​របស់​ម៉ាស៊ីន​គឺ​ពេល​ខ្លះ​វា​តម្រូវ​ឱ្យ​លោក​អ្នក​ប្រើប្រាស់​ប្រេងឥន្ធនៈ​ដែល​មាន​លំដាប់​ថ្នាក់ខ្ពស់​ជាង​ធម្មតា​ដូច​ជា សាំង​ស៊ុប​ពែរ​ជាដើម ។ សូម​ចង​ចាំ​ថា ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ប្រភេទ​នេះ​គឺ​សម្រាប់​ជា​ប្រយោជន៍​ដល់​ការ​បង្កើន​ប្រតិបត្តិការ​ម៉ាស៊ីន​មិន​មាន​តម្លៃបន្ថែម​ក្រៅពី​នេះ​ឡើយ ។ គួរ​រំលឹក​ថា ប្រតិបត្តិការ​និង​ភាព​យូរអង្វែង​របស់​ម៉ាស៊ីន​មិន​ត្រូវ​បាន​បង្កើន​ឡើយ​ពីព្រោះ​តែ​អុក​តាន​នៃ​ប្រេងឥន្ធនៈ​មានការ​កើនឡើង ។

– ច្រវាក់​ម៉ូតូ : លោក​អ្នក​គួរ​ពិនិត្យពិច័យ​ច្រវាក់​ម៉ូតូ​តាម​ការ​មើលឃើញ​និង​ភ្នែក​ជា​រៀង​រាល់​២​ដង​ក្នុង​មួយ​ខែ​ឬ​៨០០​ទៅ​១.១០០​គីឡូម៉ែត្រ​ប្រសិនបើ​ម៉ូតូ​របស់​លោក​អ្នក​មិនសូវ​បាន​ជិះ​ទៅ​ណា​ញឹកញាប់​ទេនោះ ។ មុខងារ​របស់​ច្រវាក់​ម៉ូតូ​គឺ​ផ្ទេរ​ថាមពល​ពី​ម៉ាស៊ីន​ទៅ​កង់​ក្រោយ ។ ដូចនេះ​វា​នឹង​តម្រូវ​ឱ្យ​មានការ​សម្អាត​និង​រឹត​សម្រួល​វា​ទៅ​តាម​អំឡុង​ពេល​នៃ​ការ​ប្រើប្រាស់​ម៉ូតូ​របស់​លោក​អ្នក​ដើម្បី​ជា​ការ​ថែទាំ​នូវ​ប្រតិបត្តិការ​ឱ្យ​មាន​សុវត្ថិភាព​។ ភាព​ធ្វេសប្រហែស​នៅ​ត្រង់​ចំណុច​នេះ​(​ច្រវាក់​ម៉ូតូ​)​អាច​បណ្ដាល​ឱ្យ​ម៉ូតូ​របស់​លោក​អ្នក​មិន​ដំណើរការ​ឬ​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ដែល​វា​អាច​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​បាន​នៅ​ក្នុង​ពេល​បើកបរ ។

– ប៊ូស៊ី : ប្រព័ន្ធ​ប៊ូស៊ី​គឺជា​ចំណុច​ពិសេស​និង​មាន​សារសំខាន់​នៅ​ក្នុង​ប្រតិបត្តិការ​ទាំងស្រុង​របស់​ម៉ូតូ ។ ដូចនេះ​ក​ក្តា​មាន​ប្រយោជន៍​គឺ​លោក​អ្នក​ដក​វា​ចេញ​ដោយ​ប្រើប្រាស់​ឧបករណ៍​បាញ់​ខ្យល់​សម្អាត​វា​ក៏​ដូច​ជា​រន្ធ​ទីតាំង​ប៊ូស៊ី​នោះ​ឱ្យ​បាន​ស្អាត​ទើប​ផ្ដល់​នូវ​ប្រតិបត្តិការ​ល្អ​ក្នុង​ការ​បំពេញ​តួនាទី​របស់​វា​ព្រោះ​ការ​ធ្វើ​បែប​នេះ​នឹង​អាច​សម្អាត​នូវ​កម្ទេចធូលី​ដែល​ធ្លាក់​ទៅ​ក្នុង​ម៉ាស៊ីន ។

– តម្រង​ខ្យល់​ឬ​អ៊ែ​រ​របស់​ម៉ូតូ : ប្រសិនបើ​តម្រង​ខ្យល់​របស់​ម៉ូតូ​មាន​សភាព​កកកុញ​ទៅ​ដោយ​ធូលី​និង​កម្ទេចកម្ទី​ផ្សេង​ៗ​នោះ​ម៉ូតូ​របស់​លោក​អ្នក​នឹង​មិន​អាច​ដកដង្ហើម​ឬ​ស្រូបខ្យល់​បាន​ត្រឹមត្រូវ​ឡើយ ។ ដូច្នេះ​វា​នឹង​បណ្ដាល​ឱ្យ​ខាតបង់​ថាមពល​និង​ប្រតិបត្តិការ​ពុំ​ស្រប​តាម​បទដ្ឋាន​ឡើយ​។​ដើម្បី​ជា​ការ​ប្រសើរ​គឺ​ដោះ​វា​ចេញ​និង​ពិនិត្យ​នៅ​ត្រង់​ចំណុច​ដែល​មាន​ភាព​កកស្ទះ​រន្ធ​ខ្យល់​ចេញចូល​ម៉ាស៊ីន ៕