ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​រថយន្ត​SUV​និង​Crossover​មាន​សុវត្ថិភាព​បំផុត​ប្រចាំឆ្នាំ​2014

9 ឆ្នាំ មុន

បន្ទាប់​ពី​ឆ្លងកាត់​ការ​ធ្វើតេស្ដ​សុវត្ថិភាព​របស់​វិទ្យាស្ថាន​ធានា​រ៉ាប់រង​សុវត្ថិភាព​ចរាចរណ៍​ជើង​គោក​របស់​សហរដ្ឋអាមេរិក​(IIHS)​បង្ហាញ​ឱ្យ​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ​ស្ថាប័ន​ចម្រាញ់​បាន​រថយន្ត​SUV​និង​Crossover​ដប់​ម៉ូ​ដែល​ដែល​ជាប់​ជា​រថយន្ត​មាន​ប្រសិទ្ធភាព​ការពារ​សុវត្ថិភាព​លំដាប់​កំពូល​ផុត​លេខ​ដូច​តទៅ ៖

បន្ទាប់​ពី​ឆ្លងកាត់​ការ​ធ្វើតេស្ដ​សុវត្ថិភាព​របស់​វិទ្យាស្ថាន​ធានា​រ៉ាប់រង​សុវត្ថិភាព​ចរាចរណ៍​ជើង​គោក​របស់​សហរដ្ឋអាមេរិក​(IIHS)​បង្ហាញ​ឱ្យ​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ​ស្ថាប័ន​ចម្រាញ់​បាន​រថយន្ត​SUV​និង​Crossover​ដប់​ម៉ូ​ដែល​ដែល​ជាប់​ជា​រថយន្ត​មាន​ប្រសិទ្ធភាព​ការពារ​សុវត្ថិភាព​លំដាប់​កំពូល​ផុត​លេខ​ដូច​តទៅ ៖

១- Volvo  XC60 :  អ្វី​ដែល​មិន​មានការ​ភ្ញាក់ផ្អើល​នោះ​គឺ​រថយន្ត​នេះ​ពុំ​មាន​ផ្ដល់​នូវ​ប្រព័ន្ធ​ព្រមាន​ពី​ការ​បុក​ទង្គិច​នៅ​ខាង​មុខ​ឡើយ​ដើម្បី​នឹង​ទទួល​បាន​អត្រា​សុវត្ថិភាព​លំដាប់​កំពូល​ផុត​លេខ​ពី​IIHS​។ សម្រាប់​ម៉ូ​ដែល​ឆ្នាំ​២០១៥Volvo បាន​Update​ប្រព័ន្ធ​ម៉ាស៊ីន​របស់​ខ្លួន​ជាមួយនឹង​ការ​មក​ដល់​នៃ​ម៉ាស៊ីន​ប្រភេទ​Turbocharge​ទំហំ​២,០​លី​ត្រ ៤​ស៊ីឡាំង​ផ្ដល់​ថាមពល​២៤០​សេះ​និង​កម្លាំង​រមួល​២៥៨​ផោន​ហ្វ៊ី​ត ។

២-Toyota   Highlander : វា​អាច​នឹង​ជា​ជម្រើស​របស់​លោក​អ្នក​ប្រសិនបើ​លោក​អ្នក​ចង់បាន​រថយន្ត​ដែល​អាច​គួរ​ឱ្យ​ទុកចិត្ត​និង​ជឿជាក់​បាន ។

៣-Subaru Forester : ជា​រថយន្ត​SUV ធុន​តូច​ក្នុង​ចំណោម​រថយន្ត​ដែល​ស័ក្ដិសម​និង​មាន​សុវត្ថិភាព​បំផុត​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន ។

៤- Nissan Rogue : មានការ​កែប្រែ​ថ្មី​សម្រាប់​ម៉ូ​ដែល​២០១៤ គ្រប់​សែស្រឡាយ​របស់​វា​គឺ​មានការ​កោតសរសើរ​មិន​ដាច់​ពី​មាត់​ពី​លំដាប់ថ្នាក់​ល្អ​បំផុត​និង​សុវត្ថិភាព​បំផុត ។

៥- Mitsubishi Outlander : រថយន្ត​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​សុវត្ថិភាព​ខ្ពស់​បំផុត​២​ឆ្នាំ​ហើយ​ជាមួយនឹង​ម៉ាស៊ីន​ស្ដង់ដា​២,៤​លី​ត្រ ៤​ស៊ីឡាំង​ផ្ដល់​ថាមពល​១៦៦​សេះ​និង​កម្លាំង​រមួល​១៦២​ផោន​ហ្វ៊ី​ត ។

៦- Mercedes-Benz M-Class : ប្រសិនបើ​លោក​អ្នករក​មើល​ទិញ​រថយន្ត​ប្រណីត​ប្រភេទ​SUV​និង​មាន​សុវត្ថិភាព​កុំ​ភ្លេច​M-Class​ដែល​ជា​ម៉ូ​ដែល​ជាប់​លំដាប់ថ្នាក់​កំពូល​ផុត​លេខ​នៃលក្ខណៈ​ការពារ​សុវត្ថិភាព​ដល់​អ្នកដំណើរ​ក្នុង​រថយន្ត ។

៧- Mazda CX-5 :  ក៏​មិន​ចាញ់​M-Class ប៉ុន្មាន​ដែរ​គឺ​ទទួល​បាន​ចំណាត់ថ្នាក់​ជា​រថយន្ត​មាន​សុវត្ថិភាព​លំដាប់​កំពូល​ផុត​លេខ​ពី​IIHS ផង​ដែរ ។

៨- GMC Terrain : ជា​រថយន្ត​SUV​ធុន​តូច​ដែល​ប្រើប្រាស់​ម៉ាស៊ីន​ស្ដង់ដា​ដូច​Chevrolet Equinox ដែរ​ក៏​ប៉ុន្តែ​Terrain មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​និង​មាន​សុវត្ថិភាព​ខ្ពស់ ។

៩- Chevrolet Equinox : ជា​រថយន្ត​ប្រភេទ​Crossover ដែល​ស៊ីសាំង​តិច​និង​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​អតិថិជន ។

១០- Acura MDX : ទទួល​បាន​អត្រា​សុវត្ថិភាព​ខ្ពស់​បំផុត​ពី​IIHS ហើយ​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ប្រកាស​ពី​ការ​បំពាក់​បច្ចេកវិទ្យា​ការពារ​សុវត្ថិភាព​លំដាប់​កំពូល​ទាំងនោះ​ទៅ​លើ​ម៉ូ​ដែល​២០១៥​ផង​ដែរ ៕