ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការបរទេស​ប​ញ្ជូនញ្ញត្តិទាមទារ​របស់សហព័ន្ឋនិស្សិត​បញ្ញវន្តកម្ពុជា​ទៅរដ្ឋាភិបាល​វៀតណាមហើយ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្រសួងការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ​បានចាត់បញ្ចូន​ញត្តិតវ៉ារបស់សហព័ន្ឋ​និស្សិតបញ្ញវន្តកម្ពុជា​ និង​ សហគមន៍ខ្មែរកម្ពុជាក្រោម​ ទៅកាន់រដ្ឋាភិបាល​នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម​រួចរាល់ហើយ ។

នេះបើយោងតាមលោក​ កុយ គួង ​អ្នកនំាពាក្យ​ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ​ ដែលបង្ហើបបា្រប់​កោះសន្តិភាព​នៅព្រឹកថ្ងៃទី៣០​ កក្កដា ​២០១៤ ។

បើតាមលោក​ កុយ គួង ​ញ្ញតិ្តនេះត្រូវបានក្រសួងការ​បរទេសបញ្ជូនភា្លមៗ​បន្ទាប់ពីទទួលបានពីសាលារាជធានី​ភ្នំពេញ ។

គួររំលឹកថា​ កាលពីថ្ងៃទី២១​និង២២កក្កដាកន្លងមកថ្មីៗនេះ​ ក្រុមសហព័ន្ឋនិស្សិត​បញ្ញវន្តកម្ពុជា​ ដឹកនំាដោយ ​លោក ម៉ៅ ពិសេស​ និង សហគមន៍ខ្មែរកម្ពុជា​ក្រោមប្រចំាប្រទេសកម្ពុជា ​ដឹកនំាដោយលោក​ ថាច់ សេដ្ឋា​ បានទៅប្រមូល​ផ្តុំគ្នា​តវ៉ា​ដាក់​ញ្ញតិ្តនៅ​មុខស្ថានទូតវៀតណាម​ប្រចំាប្រទេសកម្ពុជា ​ប្រយោជន៍ដើម្បីទាមទារ​ឲ្យអ្នកនំាពាក្យស្ថានទូត​វៀតណាម ​លោក ត្រឹង វ៉ាន់ថុង​ សុំទោសនិងទទួលស្គាល់​ប្រវត្តិសាស្រ្តទាក់ទង​ទៅនឹងដែនដីក​ម្ពុជាក្រោម​ ប៉ុន្តែស្ថានទូត​​វៀត​ណាម​មិនព្រមឹទទួលយក ​ទើបក្រុមសហព័ន្ឋនិស្សិត​បន្តការដង្ហែញ្ញត្តិ​ដាក់តាមស្ថានទូតប្រទេសម​ហាអំណាចនានា​ប្រចំាកម្ពុជា ​និងតវ៉ាដាក់ញ្ញតិ្ត​នៅស្ថានទូតវៀតណាម ​រហូតសាលារាជធានីភ្នំពេញ​កោះប្រជុំ​ជាមួយ​តំណាងសហព័ន្ឋ​និស្សិត​​ និង​សហគមន៍ខ្មែរកម្ពុជា ​និងបានចេញមុខទទួលយកញ្ញត្តិនោះ​ ដើម្បីសម្របសម្រួល​បញ្ជូនទៅក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​ ចាត់ការបញ្ជូនបន្តទៅ​រដ្ឋាភិបាលវៀតណាម​តាមរយៈស្ថានទូតវៀតណាម​ប្រចំាកម្ពុជា ។

យ៉ាងណាក៏ដោយ ​បើតាមអ្នកនំាពាក្យ​ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​ មកដល់ព្រឹកថ្ងៃទី៣០​ កក្កដា ២០១៤នេះ​ ក្រសួងការបរទេស​មិនទាន់ទទួលបានការឆ្លើយតបណា​មួយនៅឡើយទេ​ ពីរដ្ឋាភិបាល​វៀតណាម ៕