ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​មាវិកលចរិត​​ចាប់​​ក្មួយ​ប្រុ​ស​​​អា​យុ​​​​៦ឆ្នាំចងលើផ្ទះ​​រួច​​​កា.ប់​​ចិញ្ច្រាំស្លា.ប់ ជនបង្ក​​សមត្ថកិច្ច​​បា.ញ់សម្លា.ប់​​

9 ឆ្នាំ មុន

ខេត្តត្បួងឃ្មុំ​ ៖ យុវ​ជ​នកើ​តរោគ​ស​រ​សៃ​ប្រ​សា​ទ​​ម្នាក់​​ ឈ្មោះ ​ហ៊ឹ​ម សុ​ខ​ណា​ អា​យុ២២ឆ្នាំ នៅ​ភូមិ​ក​ញ្ចែរ ឃុំ​ក​ក់ ស្រុក​ពញា​ក្រែ​ក បាន​​ចាប់​​ក្មួយប្រុស​រ​​បស់​​ខ្លួន​អា​យុ៦​​ឆ្នាំ ចង​ទៅនឹ​ងជ​ញ្ជាំង​លើផ្ទះ​​តាំង​ពីវេ​លាម៉ោ​ងជា​ង១​០ព្រឹក​ថ្ងៃ​ទី២​៩ កក្កដា​ ២០​១៤​ រហូត​ដល់​វេលា​ម៉ោង៨យ​ប់នៅមិ​នទាន់ដោះ​លែង​ទៀត

ខេត្តត្បួងឃ្មុំ​ ៖ យុវ​ជ​នកើ​តរោគ​ស​រ​សៃ​ប្រ​សា​ទ​​ម្នាក់​​ ឈ្មោះ ​ហ៊ឹ​ម សុ​ខ​ណា​ អា​យុ២២ឆ្នាំ នៅ​ភូមិ​ក​ញ្ចែរ ឃុំ​ក​ក់ ស្រុក​ពញា​ក្រែ​ក បាន​​ចាប់​​ក្មួយប្រុស​រ​​បស់​​ខ្លួន​អា​យុ៦​​ឆ្នាំ ចង​ទៅនឹ​ងជ​ញ្ជាំង​លើផ្ទះ​​តាំង​ពីវេ​លាម៉ោ​ងជា​ង១​០ព្រឹក​ថ្ងៃ​ទី២​៩ កក្កដា​ ២០​១៤​ រហូត​ដល់​វេលា​ម៉ោង៨យ​ប់នៅមិ​នទាន់ដោះ​លែង​ទៀត ដោយ​មា​នកាំបិ​តចំ​នួន​២គំរាម​មិន​ឲ្យ​នរណា​ម្នាក់​ចូល​មក​យក​ក្មេងនេះ​ទេ​ តែ​ត្រូវបាន​លោ​កឧត្តមសេនី​យ៏ត្រី ​ម៉ៅ​ ពៅ ស្នង​ការន​គរបាល​ខេត្ត ​ដឹក​នាំ​​កម្លាំង​​សមត្ថ​កិច្ច​​ជា​ច្រើ​ននា​ក់ចុះទៅរំ​ដោះ​ចំណា​ប់ខ្មាំង​ពី​កណ្តាប់​ដៃពូវិក​លចរិ​កនោះ​ហើយ​ ។

លោក​អ​នុ​សេ​នីយ៏​ឯក​ ​​អាំ សុ​ផល​  អធិ​ការ​ស្តីទី​ន​គរបា​លស្រុ​កពញា​ក្រែក​ ប្រាប់​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ ក្មេ​ង​ប្រុស​​ម្នាក់​​ឈ្មោះ ​​ថា ឆា​រ៉ាត ​បាន​ជិះ​កង់​ចេ​ញ​ពី​ផ្ទះ​​របស់​​ខ្លួន​ ​នៅ​ភូមិបុស​ទី មក​លេ​ងនៅផ្ទះពូ​ឈ្មោះ​ សុខណា​ ​​ដោយ​បានអង្គុយ​លេង​នៅ​ខាងក្រោ​មផ្ទះ ។ ​ពេល​នោះ​ពូបា​នចុះ​ពី​លើ​ផ្ទះ​មក​ចាប់​​បីក្មួយ​ឡើងទៅ​លើ​ផ្ទះ​ចង​នឹងជ​ញ្ជាំង​ផ្ទះ​ ហើយ​​ថែមទាំ​ង​​មា​នកាន់​កាំបិត​ចំនួន​២​​ ក្នុង​​នោះ​វែង​មួ​យខ្លី​មួយ​ គំរាម​មិន​ឲ្យន​រណា​ចូលម​កយក​ក្មេង​នេះទេ​​ ។ ស្រ​ប​ពេល​​ដែលមា​នហេ​តុការណ៏​ភ្ញាក់ផ្អើល​​ខាងលើ​នេះ ​រូបលោ​កបា​នដឹ​កនាំ​មន្រ្តី​ក្រោ​មឪ​​វាទ ចុះ​ទៅដ​ល់ផ្ទះកើ​តហេតុ​ជា​បន្ទាន់​មា​នទាំង​មេ​បញ្ជាកា​រ​អា​វុធ​ហត្ថ​​ស្រុក​ពញាក្រែក ​កម្លាំ​ង​សរុប​ជាង១​០នា​ក់ ។ ក្រោយ​​ពី​បានច​ង​ទៅ​នឹ​​ងរ​បា​​រ​ជញ្ជាំង​ផ្ទះ​​មិន​អស់​ចិ​ត្ត​ក៏​ស្រា​យ​ចំ​ណ​ង​​ មក​ចង​នៅ​សស​រកណ្តា​លផ្ទះ​ទៀត រហូត​ដល់​វេលា​ម៉ោង៨​យប់​ទៅហើ​យនោះ​សមត្ថកិច្ចនៅ​តែ​មិន​ទាន់​រំដោះ​ចំ​ណាប់​​ខ្មាំង​ ​ចេញ​​ពី​កណ្តាប់ពូនោះនៅ​ឡើយ​ទេ ។

លោ​កឧត្តមសេ​នីយ៏​ត្រី ​ម៉ៅ ​ពៅ ស្នង​ការនគ​របាល​ខេត្ត  មាន​ប្រ​សា​​ស​ន៏ឲ្យដឹងថា រូប​លោកបា​នដឹក​​កម្លាំង​អន្តរាគម​ន៏​ខេត្ត ហើយ​លោក​នា​យឧត្តមសេនីយ៏ ​នេត ​សាវឿន អគ្គ​ស្នង​ការ​នគរបា​ល​ជាតិក៏​បាន​បញ្ជូ​នកម្លាំងពិសេសម​កពីរា​ជធានី​ភ្នំ​ពេញ ដើម្បី​ចុះ​ទៅ​រំដោះ​ក្មេង​ប្រុសតូច​នោះ​ហើយ​ដែរ ​។

ព័ត៌​មាន​ចុង​ក្រោ​យត្រូវ​បាន​​លោក​វរសេ​នីយ៏​ត្រី ​ចក់ សុខកៅ នាយ​ស្តីទី​ការិ​យា​ល័យ​ព្រ​ហ្មទណ្ឌ​​កំរិតធ្ងន់​ខេត្ត​​បា​ន​ប្រាប់​ឲ្យដឹ​ងដែ​រថា ​នៅវេលាម៉ោ​ង១១​និង៤៥​​នាទី​យប់ ​សមត្ថកិ​ច្ចបានបា​ញ់​គ្រាប់​កាំភ្លើង​សណ្តំលើជ​នវិក​លច​រិក ដើម្បី​ឲ្យ​សន្លប់​​ គ្រា​នោះ​មន្រ្តីនគរ​បាលម្នាក់ ​បាន​ឡើងទៅរំ​ដោះ​ក្មេ​ងប្រុសនោះ​តែទា​ញមិន​បាន ដោយ​​​ជើង​ជាប់​នឹង​សស​រផ្ទះ​ ក៏​​ត្រូវបានជ​នវិក​លចរិ​កកាប់ប្រ​ហារត្រូវ​មន្រ្តី​នោះ​ចំដៃ​ម្ខាង​បណ្តាល​ឲ្យរងរបួស ក៏ប្រ​ញាប់​ចុះមក​ដីវិញ ​។ ចំណែ​ក​ក្មេ​ង​តូច​នោះ​ត្រូវបា​នពូកា​ប់​ត្រូវ​៥​ទៅ​៦កាំ​បិត​ចំ.​ក ដៃស្តាំនិ​ងជើ​ងរងរ​បួស​ជាធ្ងន់​ ​បន្ទាប់​មកពូវិក​លចរិក​នេះ បាន​លោត​ចុះ​ពី​លើ​ផ្ទះ​​កាន់​​កាំបិត​​បំរុងនឹ​​ងកាប់​គេឯង​​​ទៀត​​ តែត្រូវ​បា​នស​មត្ថកិច្ចប្រើ​សិ​ទ្ធិកា​រ​ពារខ្លួន​​ បា​ញ់លើ​ជននោះប​ណ្តា​ល​ឲ្យស្លាប់ ។

ក្រោយ​ពី​កើត​ហេតុ​​ ក្មេង​ប្រុ​សរងគ្រោះ​​ត្រូវបាន​ស​មត្ថកិច្ច​ បញ្ជូន​ទៅ​សង្រ្គោះជា​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ តែ​អកុ​សលបានស្លាប់​តាម​ផ្លូវ​ ៕