ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មានមេធា​វីពេញសិទ្ធិ ​ចំនួន725​រូបកំពុង​បំពេញ​ វិជ្ជាជីវៈ​អ្នកការ​ពារក្តី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​ប្រគល់​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស​មេធាវីជំនាន់ទី​១០ ​ទី​១១ ​និង​ទី​១២​និង​ពិធី​បើក​វគ្គ​សិក្សា​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស​មេធាវី​ជំនាន់​ទី​១៣ ​កាលពី​ថ្ងៃ​ទី​២៩​​ កក្កដា​​​ ​នៅ​សាលា​ភូមិន្ទ​រដ្ឋ​បាល​លោក​ ប៊ុ​ន​ ហុ​ន​​ ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ បាន​បញ្ជាក់​ថា ​គិត​មក​ដល់​ថ្ងៃ​ទី​២៩​ កក្កដា​ គណៈ​មេធាវ​ី​​មាន​មេធាវី​ពេញ​សិទ្ធិ​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​មេធា​​​​វី​មាន​ចំនួន​៧២៥​រូប

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​ប្រគល់​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស​មេធាវីជំនាន់ទី​១០ ​ទី​១១ ​និង​ទី​១២​និង​ពិធី​បើក​វគ្គ​សិក្សា​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស​មេធាវី​ជំនាន់​ទី​១៣ ​កាលពី​ថ្ងៃ​ទី​២៩​​ កក្កដា​​​  ​នៅ​សាលា​ភូមិន្ទ​រដ្ឋ​បាល​លោក​ ប៊ុ​ន​ ហុ​ន​​ ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ បាន​បញ្ជាក់​ថា ​គិត​មក​ដល់​ថ្ងៃ​ទី​២៩​ កក្កដា​ គណៈ​មេធាវ​ី​​មាន​មេធាវី​ពេញ​សិទ្ធិ​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​មេធា​​​​វី​មាន​ចំនួន​៧២៥​រូប ​ក្នុង​នោះ​ស្ត្រី​ចំនួន​១៣៤​រូប​ដែល​ចំនួន​នេះ​មិន​គិត​ពី​មេធាវី​ដែល​សុំ​មិន​ប្រកប​វិជ្ជាជីវៈ​មេធាវី ​សុំ​នៅ​ក្រៅ​បញ្ជី​ ​និង​មេធាវី​ដែល​បាន​លុបឈ្មោះ​ចេញពី​គណៈ​មេធាវី​នោះ​ទេ​ ។

គួ​រ​បញ្ជាក់​ថា​ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ថ្ងៃ​ទី​២៩​​ កក​្កដា ​​មាន​រៀបចំ​ពិធី​បិទ​វគ្គ​ប្រគល់​វិ​ញ្ញា បន​ប​ត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស​មេធាវី​​ជំនាន់​ទី​១០​ទី​១១​និង​ទី​១២​ និង​បើក​វគ្គ​សិក្សា​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស​មេធា​​វី​ជំនាន់​ទី​១៣ ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត​សភាចា​រ្យ សុខ​ អាន​ ឧ​ប​នា​យក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការគណៈរដ្ឋមន្ត្រី​ ។

លោក​ ប៊ុ​ន​ ហុ​ន ប្រធាន​​គណៈមេធាវី​នៃ​ព្រះរាជា​​ណា​ចក្រ​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា ​សិស្ស​មេធាវី​ដែល​ត្រូវ​ទទួល​បាន​វិញ្ញាបនបត្រ​នា​ពេល​នេះ​មាន​ចំនួន​១៤០​រូប ដែល​ជា​អតីត​សិស្ស​មេធាវី​​​ជំ​នា​ន់ទី​១០​ ទី​១១ ​និង​ទី​១២ ​រួម​ជាមួយ​សិស្ស​មេធាវី​ជំនាន់​ទី​១៣​ចំនួន​៥៤​រូប​ទៀត​ ដែល​ទើប​ប្រឡង​ជាប់​ជា​ ស្ថាពរ​​នៅ​ថ្ងៃ​ទី​២៩​ ឧសភា​ កន្លង​ទៅ​នេះ​ ។ លោក ប៊ុន ហុន ​​បញ្ជាក់​ថា ​ដោយ​សារ​ការ​ខិត​ខំប្រឹង​ប្រែង​របស់​គណៈ​មេធាវី​ក្នុង​ការ​កសាង​ធនធាន​មេធាវី​ចាប់តាំងពី​ឆ្នាំ​១៩៩៥​មក​នោះ ​រហូត​មក​ដល់​ពេល​នេះ​គណៈ​មេធាវី​​បណ្តុះបណ្តាល​មេធាវី​បាន​ចំនួន​១៣​ជំនាន់ ​មក​ហើយ​ ។ ​

ជា​លទ្ធផល​គិត​ត្រឹម​ថ្ងៃ​ទី​២៩​ កក្កដា​ ឆ្នាំ​២០១៤ ​គណៈ​មេធាវី​មាន​ មេធាវី​ពេញ​សិទ្ធិ​ដែល​កំពុង​ប្រកប​​វិជ្ជា​​ជីវៈ​មេធាវី​ចំនួន​៧២៥​រូ​ប​ក្នុង​នោះ​មេធាវី​​ជា​ស្ត្រី​ចំនួន​១៣៤​រូប​ ប្រមាណ​១៨,៥%​ ដែល​​ចំនួន​នេះ​មិន​គិត​ពី​មេធាវី​ដែល​សុំ​មិន​ប្រកប​វិជ្ជាជីវៈ​ មេធាវី​សុំ​នៅ​ក្រៅបញ្ជី​ និង​មេធាវី​ដែល​បាន​​លុបឈ្មោះ​ចេញពី​គណៈ​មេធាវី​នោះ​ទេ​ ។ លោក​​បន្ថែម​ថា​ មេធាវី​ទាំង​អស់នោះ​បាន​​​តាំង​ការិ​យាល័យ​របស់​ខ្លួន​នៅ​ទូ​ទាំង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​បាន​ចំនួន​៣០០​ការិយាល័យ​ ។

​លោក​ឧបនាយករដ្ឋមន្ត្រី​បណ្ឌិត​សភាចា​រ្យ សុខ អាន​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ បាន​ថ្លែង​នូវ​ការ​អបអរសាទរ​ចំពោះ​សិស្ស​មេធាវី​ទាំងអស់​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​នា​ឱកាស​នេះ​ បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ទទួល​បាន​ជោគជ័យ​ ។ ​លោក​ចាត់​ទុក​វិញ្ញាបនបត្រ​នេះ​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​និង​ជា​មោទនភាព​យ៉ាង​ធំធេង​សម្រាប់​បុគ្គល​ខ្លួនឯង ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​និង​ប្រទេស​ជាតិ​ ។

លោក​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ បាន​ផ្តាំ​ផ្ញើ​​ដល់សិស្ស​​មេធាវី​ទាំងអស់​ដែល​ទទួល​បាន វិញ្ញាបនបត្រ​នា​ពេល​នេះ ​ត្រូវ​បន្ត​ខិតខំ​ប្រឹង​​ប្រែង​​សិក្សា​​ស្រាវជ្រាវ​និង​ធ្វើ​បច្ចុប្បន្នភាព​ចំណេះ​​ដឹង​ឱ្យ​បាន​ទាន់​តាម​កា​រវិ​វ​ឌ្ឍ​របស់​សង្គម​ព្រោះ​ថា​ ចំណេះដឹង​តែ​មួយ​មុខ​គត់​ពិតជា​មិន​គ្រប់​គ្រាន់​ឡើយ ​ហើយ​ត្រូវ​ខិតខំ​តស៊ូ​ប្រឹងប្រែង​ត្រូវ​មាន​គំនិត​​ច្នៃប្រឌិត​ ស្មារតី​ទទួលខុសត្រូវ​ វិន័យ​​ការ​ងារ ​​សីលធម៌​រស់នៅ​ល្អ​ និង​ភាព​ជា​ម្ចាស់​ការ​ទើប​​យើង​​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​វិជ្ជា​ជីវៈ​ ។​ លោក​ឧប​នាយក​រដ្ឋមន្ត្រី​​បន្ត​ថា​ ចំណេះដឹង​ និង​ជំនាញ​បច្ចេកទេស​ដែល​ទទួល​​បាន​ពី​ការ​សិក្សា ​នឹង​ក្លាយ​ជា​​ដើមទុន​មួយ​សម្រាប់​ការ​វិនិយោគ​នា​ពេល​អនា​គត ​​ប៉ុន្តែ​គប្បី​ត្រូវ​​ចេះ​ប្រើប្រាស់​ដើមទុន​ដ៏​មាន​តម្លៃ​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​ប្រកបដោយ​គំនិត​ច្នៃ​ប្រ​ឌិ​ត​ខ្ពស់​វិចារណញ្ញាណ​​ និង​គោរព​​សីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ខ្លួនឯង​ និង​ដល់​សង្គម​ជាតិ​ទាំងមូល ​។

លោក​បណ្ឌិត​សភាចា​រ្យ​សុខ​ អាន​ បាន​​ដាស់​តឿន​​ដល់​មេធាវី​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​តួ នាទី​របស់​ខ្លួន ​ក្នុង​ការ​តំណាង​និង​ការ​ការពារ​សិទ្ធិ​របស់​កូនក្ដី​​ទោះ​ក្នុង​គោលដៅ​ការពារ​ប្រយោជន៍ ឯក​ជន​ស្របច្បាប់​របស់​អតិថិជន​របស់​ខ្លួន​ ក៏​ដូច​ជា​​ការ​ការពារ​ផលប្រយោជន៍​ទូទៅ​របស់​សង្គម​។ លើស​ពី​នេះ ​មេធាវី​ត្រូវ​ប្រកាន់​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ផង​ដែរ​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈដើម្បី​ធានា​ថា​ វិធី​សាស្ត្រ​​នៃ​ការ​អនុវត្ត​វិជ្ជាជីវៈ​របស់​ខ្លួន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ក្រឹត្យក្រម​និង​ការ​ទទួល​ខុស​ត្រូវ​​ខ្ពស់​ ។​ មេធា​វី​ដែល​ល្អ ​គឺ​មេធាវី​ដែល​មាន​សមត្ថ​​ភាព ​មាន​មនសិការ​ មាន​សីលធម៌​ល្អ​ ស្អាត​​ស្អំ​ និង​​​គោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ៕
​​​ ​