ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ឡាវម្នាក់​នាំម៉ាទឹក​កកជិត​1គ.ក្រ​ចូល​កម្ពុជា

9 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ បុរស​ជន​ជាតិ​ឡាវ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈ​ធ្វើ​សកម្ម​​ភាព​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ កាល​ពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២៩​ កក្កដា ២០១៤​ នៅ​លើ​ដង​ផ្លូវ​លេខ​៧៣៩​ ស្ថិត​ក្នុង​ភូមិ​អូរ​ស្វាយ​ ឃុំ​អូរ​ស្វាយ​ ស្រុក​ថាឡា​បរិ​វ៉ាត់​ ។ តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ជា​ជន​ជាតិ​ឡាវ​ខាង​លើ​ បាន​លួច​ឆ្លង​ដែន​ចូល​តាម​ច្រក​របៀង​​វើន​ខាម​ មក​ក្នុង​ភូមិ​សាស្ត្រ​​ឃុំ​អូរ​ស្វាយ​

ខេត្ត​ស្ទឹង​ត្រែង​ ៖ បុរស​ជន​ជាតិ​ឡាវ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈ​ធ្វើ​សកម្ម​​ភាព​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ កាល​ពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២៩​ កក្កដា ២០១៤​ នៅ​លើ​ដង​ផ្លូវ​លេខ​៧៣៩​ ស្ថិត​ក្នុង​ភូមិ​អូរ​ស្វាយ​ ឃុំ​អូរ​ស្វាយ​ ស្រុក​ថាឡា​បរិ​វ៉ាត់​ ។ តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ជា​ជន​ជាតិ​ឡាវ​ខាង​លើ​ បាន​លួច​ឆ្លង​ដែន​ចូល​តាម​ច្រក​របៀង​​វើន​ខាម​ មក​ក្នុង​ភូមិ​សាស្ត្រ​​ឃុំ​អូរ​ស្វាយ​ បាន​ប្រហែល​ជាង​៥០០​ម៉ែត្រ​ ក៏​ត្រូវ​​កម្លាំង​ការិយា​ល័យ​ផ្សព្វ​ផ្សាយ​អប់​រំ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ចាប់​ឃាត់​ខ្លួន​ និង​ឆែក​ឆេរ​ ឃើញ​គ្រឿង​ញៀន​វេច​ខ្ចប់​ក្នុង​កញ្ចប់​មួយ​ដែល​រុំ​ជិត​ដោយ​ស្កុត​ពី​ខាង​ក្រៅ​ ។

ក្រោយ​ការ​ឃាត់​ខ្លួន​​ កម្លាំង​ការិយា​ល័យ​ផ្សព្វ​ផ្សាយ​អប់​រំ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ បាន​បញ្ជូន​បុរស​ម្នាក់​នេះ​មក​​កាន់​ការិយា​ល័យ​កណ្តាល​នគរ​បាល​យុត្តិ​ធម៌​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ និង​បាន​អញ្ជើញ​លោក​ស្រី​​ព្រះ​រាជ​អាជ្ញា​​រង​ និង​ក្រឡា​បញ្ជី​ចូល​រួម​ក្នុង​ការ​ធ្វើ​តេស្ត​ ​រក​សារ​ធាតុ​ញៀន​ និង​កសាង​សំណុំ​រឿង​ទៅ​តាម​នីតិ​វិធី ។ មន្ត្រី​​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​ ក្រោយ​ពី​ធ្វើ​តេស្ត​ទៅ​លើ​វត្ថុ​តាង​ដែល​បាន​រឹប​អូស​បញ្ជាក់​ថា នេះ​ជា​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ម្សៅ​ពណ៌​ស​(មា៉​ទឹក​កក) មាន​ទម្ងន់​ជិត​មួយ​គី​ឡូ​ក្រាម (៩៩៣ក្រាម) ។

ក្រោយ​ពី​មាន​ការ​សង្ស័យ​ទៅ​លើ​ជន​ជាតិ​ឡាវ​ខាង​លើ​ ក៏បាន​ឃាត់​ខ្លួន​​និង​ឆែក​​ឆេ​រ ទើប​​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ពណ៌​ស​ថ្លា​​នេះ​ ដោយ​មាន​កា​រ​វេច​ខ្ចប់​ស្កុត​ពី​ក្រៅ​​នៅ​ក្នុង​ប្រអប់​ទឹក​ដោះ​គោ​ក្រដាស​បួន​ជ្រុង​មួយ​ ។ ក្រោយ​ពេល​ហែក​ប្រអប់​នោះ​ចេញ​ ក៏​ឃើញ​មាន​ការ​វេច​ខ្ចប់​ក្នុង​ថង់​​តែ​សញ្ញា​ផ្កាយ​ប្រាំ​ចំនួន​មួយ​ជាន់​ទៀត​ ទើប​ឃើញ​គ្រឿង​ញៀន​ទាំង​នោះ​ ។ នេះ​ជា​ករណី​ជួញ​ដូរ​ថ្នាំ​ញៀន​មួយ​ទៀត​ ដែល​ប្រព្រឹត្ត​ដោយ​ជន​ជាតិ​ឡាវ​ ចូល​មក​ប្រទេស​ខ្មែរ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ដែល​ជា​ខេត្ត​ជាប់​ព្រំ​ដែន​ ។

តាម​ចំនួន​គ្រឿង​ញៀន​(មា៉​ទឹក​កក) ដែល​ចាប់​រឹប​អូស​នេះ​ បើ​តាម​មន្ត្រី​និយាយ​ថា​ តម្លៃ​នៅ​ផ្សារ​ងងឹត​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​អាច​លក់​បាន​ជាង​៥​ម៉ឺន​ដុល្លារ​ ហើយ​បើ​យក​ទៅ​ដល់​ភ្នំ​ពេញ​ អាច​លក់​បាន​តម្លៃ​ជាង​៨​ម៉ឺន​ដុល្លារ ៕