ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែកឆេរ​ឱសថ​ស្ថាន4​កន្លែង​រកថ្នាំ​ក្លែងក្លាយ​2​ប្រភេទ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ថ្នាំ​ពេទ្យ​ចំនួន​២​ប្រភេទ​ គឺ​ម៉ាក​ Dexacol និង​ Asmacort ដែល​ជា​ប្រភេទ​ឱសថ​ក្លែងក្លាយ និង​រំលោ.ភ​លើ​កម្ម​សិទ្ធិ​បញ្ញា​ ត្រូវ​បាន​រក​ឃើញ​ និង​រឹប​អូសបាន​​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ចរាចរ​នៅតាម​បណ្តា​ឱសថ​ស្ថាន​ចំនួន​៤​កន្លែង ។​ ការ​ចាប់​រឹប​អូស​ថ្នាំ​ពេទ្យ​ក្លែងក្លាយ​នេះ​ ដឹក​នាំដោយ​លោក​ឧត្តម​សេនីយ៍​ត្រី ឡុង​ ស្រេង​ អនុ​ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ក្រសួង​មហា​ផ្ទៃ​ អម​ដោយ​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​រាជ​ធានី​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ថ្នាំ​ពេទ្យ​ចំនួន​២​ប្រភេទ​ គឺ​ម៉ាក​ Dexacol និង​ Asmacort ដែល​ជា​ប្រភេទ​ឱសថ​ក្លែងក្លាយ និង​រំលោភ​លើ​កម្ម​សិទ្ធិ​បញ្ញា​ ត្រូវ​បាន​រក​ឃើញ​ និង​រឹប​អូសបាន​​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ចរាចរ​នៅតាម​បណ្តា​ឱសថ​ស្ថាន​ចំនួន​៤​កន្លែង ។​ ការ​ចាប់​រឹប​អូស​ថ្នាំ​ពេទ្យ​ក្លែងក្លាយ​នេះ​ ដឹក​នាំដោយ​លោក​ឧត្តម​សេនីយ៍​ត្រី ឡុង​ ស្រេង​ អនុ​ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ក្រសួង​មហា​ផ្ទៃ​ អម​ដោយ​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​រាជ​ធានី​ លោក​តុប​ ឈុនឡុង​ ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សុខាភិ​បាល​ និង​អ្នក​តំណាង​​ក្រុម​ហ៊ុន​ Indochina Phamar Co., Ltd ជាច្រើន​នាក់​ទៀត​ផងដែរ​ ។​

ការ​ចុះ​ឆែក​ឆេរ​រក​ឱសថ​ទាំង​ពីរ​ប្រភេទ​នេះ គឺ​បាន​ធ្វើ​ឡើង​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ក្រុម​ហ៊ុន​ និង​ចុះអនុវត្ត​​កាល​ពី​ព្រឹក​ថ្ងៃទី​២៩​ ​កក្កដា​ លើ​បណ្តា​ឱសថ​ស្ថាន​ដែល​មាន​ទី​តាំង​ជុំវិញ​ផ្សារ​អូឡាំពិក​ ក្នុង​សង្កាត់​អូឡាំពិក​ ខណ្ឌ​​ចំការ​មន​ ។​ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​របស់​ក្រុម​ហ៊ុន​ Indochina Phamar Co., Ltd កម្លាំង​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ក្រសួង​មហា​ផ្ទៃ​ សហការ​ជាមួយ​នឹង​មន្ត្រី​ជំនាញ​មកពីក្រសួង​​សុខាភិបាល​ ដោយ​មាន​ការ​ចួល​រួម​ពី​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​បាន​ឆែក​ឆេរ​ឱសថ​ស្ថាន​ចំនួន​៤​កន្លែង​​ គឺ​ឱសថ​ស្ថាន​សុផាន់ណា​ ឱសថ​ស្ថាន​ហេង ចំរើន​ ឱសថ​ស្ថាន​បាយ័ន​ និង​ឱសថ​ស្ថាន​ស័ក្តិសិទ្ធ ដោយ​ដក​ហូត​បាន​ថ្នាំ​ពេទ្យ​ទាំង​ពីរ​ប្រភេទដែល​ហាម​ឃាត់​​នេះ​​បាន​មួយចំនួន ។​

លោក​ឧត្តម​សេនីយ៍​ត្រី ឡុង​ ស្រេង​ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ ការ​ដែល​កម្លាំង​ចម្រុះ​របស់​លោក​ចុះ​មក​ឆែក​ឆេរ​តាម​បណ្តា​ឱសថ​ស្ថាន​លក់​ថ្នាំ​ពេទ្យ​ទាំង​៤​ទីតាំង​នេះ​ គឺ​យោង​ទៅតាម​ពាក្យ​បណ្តឹង​របស់​ក្រុ​មហ៊ុន​ដែល​ដាក់​ពាក្យ​​បណ្តឹង​​មក​កាន់​នាយកដ្ឋាន​ប្រឆាំងបទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​​ក្រសួង​មហា​ផ្ទៃ​ ឱ្យ​ជួយ​ស្រាវ​ជ្រាវ​រក​ឱសថ​ទាំង​២​ប្រភេទ​នេះ​ដែល​អាច​ជា​ឱសថ​ក្លែង​ក្លាយ​ និង​រំលោភ​កម្មសិទ្ធិ​បញ្ញារបស់​ក្រុ​មហ៊ុន​ អាចបង្ក​ឱ្យ​ខូច​​សុខភាព​អ្នក​ប្រើ​​ប្រាស់​បាន ។​ លោក​ក៏បាន​​និយាយ​បន្ត​ទៀត​ថា​ ប្រភេទ​ឱសថ​ទាំងពីរ​នេះ​ត្រូវ​បាន​កម្លាំង​ចម្រុះ​របស់​លោក​ចុះ​ឆែក​ឆេរ​រក​ឃើញ​មាន​នៅ​ក្នុង​ឱសថ​ស្ថាន​ចំនួន​៣ គឺ​មាន​នៅ​ឱសថ​ស្ថាន​ ហេង ចំរើន​ ឱសថ​ស្ថាន​បាយ័ន និង​ឱសថ​ស្ថាន​ស័ក្តិសិទ្ធ ចំណែក​ឱសថ​ស្ថាន​សុផាន់​ណា​ មិន​ត្រូវ​បាន​រក​ឃើញ​ទេ ។​
តាម​សម្តីរបស់​មន្ត្រី​ដែល​មកពី​ក្រសួង​សុខា​ភិបាល​ម្នាក់​ឱ្យ​ដឹង​ថា​ ថ្នាំ​ប្រភេទ​ Dexacol គឺ​ជា​ឱសថ​សម្រាប់​យក​ទៅ​ព្យាបាល​ជំងឺ​ភ្នែក​ និង​ប្រភេទ​ Asmacort គឺជា​ឱសថ​សម្រាប់​យក​ទៅ​ប្រើ​ប្រាស់​ជាមួយ​ជំងឺ​ហឺត​ ហើយ​ថ្នាំ​ទាំង​នេះ​អាច​ជា​ថ្នាំ​ក្លែង​ក្លាយ​ ឬមិន​មាន​​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ឡើយ ។​

ការ​ឆែក​ឆេរ​ និង​រក​ឃើញ​​​ដាក់​លក់​នៅ​បណ្តា​ឱសថ​ស្ថាន​លក់​នេះ​ ត្រូវ​បាន​កម្លាំង​ចម្រុះ​ប្រមូល​យកទៅ​រក្សា​ទុក​នៅ​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​ដោះស្រាយ​ទៅតាម​​ផ្លូវ​ច្បាប់​ជាមួយ​នឹង​ម្ចាស់​ឱសថ​ស្ថាន​ដែល​បាន​នាំ​យក​ថ្នាំទាំង​ពីរ​ប្រភេទ​នេះ​​មក​លក់ ។​
ក្រុម​ហ៊ុន​ Pharmaceutical Joint Stock Company ជា​ម្ចាស់​​កម្ម​សិទ្ធិ​ស្រប​ច្បាប់​​នៃ​ម៉ាក​ Dexacol និង Asmacort បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​នៅ​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​នៃ​ក្រសួង​ពាណិជ្ជ​កម្ម និង​ទទួល​បាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ​ពី​ក្រសួង​សុខាភិបាល​ដើម្បី​ធ្វើ​អាជីវ​កម្មស្រប​ច្បាប់​​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ។​

តាំងពី​ឆ្នាំ​២០០៣​ Pharmaceutical Joint Stock Company បាន​ផ្តល់​សិទ្ធិ​ចែក​ចាយ​ផលិត​ផល​ឱសថ​ជាច្រើន​ ដែល​ក្នុង​នោះ​មាន​ថ្នាំ​ដាក់​ភ្នែក​ម៉ាក​ DEXACOL និង​ថ្នាំ​ព្យាបាល​ជំងឺ​ម៉ាក ASMACORT ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Indochina Phamar Co., Ltd ដែល​មាន​ការិយា​ល័យ​​​លេខ​១៩D បុរី​ប៉េង​ហួត​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែន​សុខ​ ៕