ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅលេង​ល្បែងកាស៊ី​ណូចាញ់​អស់ជាង៦ម៉ឺន​បាតកុហក់​សមត្ថកិច្ច​ថាចោរប្លន់​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​ម្នាក់​ដែល​ងប់ងុល​​និងល្បែង​លេង​ចាញ់​អស់​​រាប់សិ​បម៉ឺន​បាត គ្មាន​លុយ​សង​គេ​បែរ​ជាដើ​រល្បិច​ កុហក់​សមត្ថ​កិច្ចថា​នាង​ត្រូវ​ត្រូវ​ចោរ​ប្ល​ន់យក​លុយ​អស់ ប​ង្កឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​ពលរដ្ឋ​និង​សមត្ថ​កិច្ច ។ នេះ​គឺជា​រឿងទី២​ហើយ ​ក្នុងករណី​បំភ្លៃ​សក្ខី​កម្មកុហក់​សមត្ថកិច្ច កាល​ពីថ្ងៃ​ទី២៣​ ខែកក្កដា​ឆ្នាំ​

ខេត្ត​បន្ទាយ​មាន​ជ័យ  ៖ ស្ត្រី​ម្នាក់​ដែល​ងប់ងុល​​និងល្បែង​លេង​ចាញ់​អស់​​រាប់សិ​បម៉ឺន​បាត គ្មាន​លុយ​សង​គេ​បែរ​ជាដើ​រល្បិច​ កុហក់​សមត្ថ​កិច្ចថា​នាង​ត្រូវ​ត្រូវ​ចោរ​ប្ល​ន់យក​លុយ​អស់ ប​ង្កឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​ពលរដ្ឋ​និង​សមត្ថ​កិច្ច  ។ នេះ​គឺជា​រឿងទី២​ហើយ ​ក្នុងករណី​បំភ្លៃ​សក្ខី​កម្មកុហក់​សមត្ថកិច្ច កាល​ពីថ្ងៃ​ទី២៣​ ខែកក្កដា​ឆ្នាំ​២០១៤​ មាន​បុរស​ម្នាក់​យក​លុយ​មក​ទិញ​ម៉ូតូ​ចំនួន​២០០០ដុល្លារ​ធ្វើឲ្យ​​ជ្រុះ​កាបូប​បាត់​បែរ​ជា​ថា​ត្រូវ​ថ្នាំ​សណ្តំ​គេ​យក​​ប្រាក់អស់​ ព្រោះ​តែមិន​ហ៊ាន​ចូល​ផ្ទះ​ខ្លាច​ម្តាយ​ក្មេក​និង​ប្រពន្ធ​រក​រឿង​ស្តីបន្ទោស ។ចំណែ​កស្ត្រី​ម្នាក់នេះ​វិញ​កុហក់​សមត្ថកិ​​ច្ចថាមាន​ករណី​ចោរ​ប្លន់​នៅផ្ទះ​របស់​គេនៅ​វេលា​ម៉ោង១​ឈាន​ចូល ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ​២០១៤  នៅ​ភូមិទួល​ពង្រ ​ឃុំទួល​ពង្រ ​ស្រុក​ម៉ាឡៃ ​ខេត្តប​ន្ទាយ​មានជ័យ។    

 លោកវ​រសេនីយ៍​ត្រី សៅ​ ប៊ុន ​អធិការ​នគរ​បាល​ស្រុក​ម៉ាឡៃ ​បាន​ឲ្យដឹង​ថា បន្ទាប់ពី​​ទទួល​​បានព័ត៌ មាន​ពីករ​ណី​ប្លន់ ​នៅភូមិ​ទទួល​ពង្រ​ដែល​ស្ត្រី​ឈ្មោះ​ហាយ ​សាវី​ អាយុ៣២​ឆ្នាំ ​មានប្តី​ឈ្មោះ​ ស្រី  កែវ ​​អាយុ៥៦ឆ្នាំ  បាន​អះអាង​ថានៅវេលា​ម៉ោង១​យប់ឈាន​ចូលថ្ងៃ​ទី២៩ ខែកក្កដា  មាន​ក្រុមចោ​រប្លន់​ប្រដាប់​អាវុធចំ​នួន៤​នាក់ មាន​កាំ​ភ្លើង​ខ្លី​និង​កាំបិតចុ​ងស្រួច​ បានចូល​ធ្វើស​កម្មភាព​ប្លន់នាង​យក​អស់​ប្រាក់​៣លាន១​សែន៥​ម៉ឺន​រៀល ខ្សែ.ក​១​ខ្សែ​,ខ្សែដៃ១​ខ្សែ,កាត​គ្រីឡាន​១,អត្តសញ្ញា​ណប័ណ្ណ១ ,ប័ណ្ណន​គរបាល១, លោកឧ​ត្តមសេ​នីយ៍ត្រីអាត់​  ខែម ស្នង​ការនគ​របាល​ខេត្ត ​បាន​ដាក់ប​ទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឲ្យលោក​ចាត់​តាំង​កម្លាំង​ជំនាញ​ចុះ​ធ្វើកា​រស្រាវ​ជ្រាវ​ស៊ើប​អង្កេត​តាម​វិធាន​ការជំនាញ​ជុំវិញករ​ណីនេះ ទើប​ដឹង​ថា​ជា​ការ​ប្រឌិត​រឿង​ ។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រកាសែត​កោះ​សន្តិ​ភាព​