ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ក្រុមឈ្មួញ​ឃុបឃិត​​ជាមួយ​អា​ជ្ញាធរ​ពាក់ព័ន្ធ​ ​យកគ្រឿង​ច​ក្រជីក​រំ​លាយ​ភ្នំយ​ក​ដីថ្ម​លក់​

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ ​​គេសង្កេត​ឃើញ​ថា ​ភ្នំមួយ​កន្លែង​ដែល​ស្ថិត​នៅ​ចំណុច​ខាង​ក្រោយ ​សាលាប​ឋមសិ​ក្សាអូរតាវ៉ៅ​ ក្នុង​ភូមិកូ​នភ្នំ ​សង្កាត់​អូរ​តា​វ៉ៅ ក្រុង​ប៉ៃ​លិន ត្រូវ​បាន​ប្រ​ជាព​​លរដ្ឋរិះ​គន់​ថា មាន​ឈ្មួញ​ម្នាក់ ​ឈ្មោះ ​ឈុន ​​ឆាង ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​យ៉ាង​សកម្ម​យកថ្ម​ទៅ​លក់ ​​ដែល​ធ្វើ​ឱ្យរង​ការ​បំផ្លាញ​ស្ទើរ​តែ​រលាយ​បាត់​បង់​កូនភ្នំ

ខេត្ត​ប៉ៃលិន​ ៖ ​​គេសង្កេត​ឃើញ​ថា ​ភ្នំមួយ​កន្លែង​ដែល​ស្ថិត​នៅ​ចំណុច​ខាង​ក្រោយ ​សាលាប​ឋមសិ​ក្សាអូរតាវ៉ៅ​ ក្នុង​ភូមិកូ​នភ្នំ ​សង្កាត់​អូរ​តា​វ៉ៅ ក្រុង​ប៉ៃ​លិន ត្រូវ​បាន​ប្រ​ជាព​​លរដ្ឋរិះ​គន់​ថា មាន​ឈ្មួញ​ម្នាក់ ​ឈ្មោះ ​ឈុន ​​ឆាង ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​យ៉ាង​សកម្ម​យកថ្ម​ទៅ​លក់ ​​ដែល​ធ្វើ​ឱ្យរង​ការ​បំផ្លាញ​ស្ទើរ​តែ​រលាយ​បាត់​បង់​កូនភ្នំ​ទាំង​មូល ​។​ ចំណែក​អាជ្ញាធរបា​នឆ្លើយ​ដាក់គ្នា​ទៅវិញ​ទៅ​មកថា ​អត់ដឹង​រឿង​នេះទេ ​។ ​ ប្រភព​ព័ត៌​មាន​ពីប្រជា​ពល​រដ្ឋ​បាន​ឱ្យដឹងថា​ កូនភ្នំ​មួយ​កន្លែង​ខាង​លើត្រូ​វបាន​ឈ្មួញ ឃុប​ឃិត​ជា​មួយ​អាជ្ញា​ធរ​កាយ​ដីលក់ ​ដែល​បណ្តាល​ឱ្យបាត់​បង់កេរ​​តំណែល​ធនធាន​ធម្មជា​តិ ​ហើយ​មិនត្រឹម​តែ​បាត់​បង់​ភ្នំប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្លូវ​ជាតិ ​និងផ្លូវ​លំមួយ​ចំនួន​ ដែល​ទើប​តែធ្វើ​ រួចថ្មីៗ ​បាន​ក្លាយទៅ​ជាកន្លែង ក្រឡិក​ក្រឡុក​ស្ទើរ​តែ​ធ្វើ​ដំ​ណើរ​ មិន​កើតនោះ​ឡើយ​ ។ ​ទាក់​ ទិន​ទៅ​នឹងបញ្ហា​នេះ ​ពេលរ​ថយ​ន្តដឹក​ដីចូល​ទៅផ្លូវក្នុង​ក្រុងម្តង​ ៗ ធ្វើឱ្យ​ហុយ​កំទេចធូលី​ដី​ចូលផ្ទះ​សម្បែង​របស់ប្រជា​ពលរដ្ឋ និងប៉ះពាល់​ដល់ផ្លូវដ​ង្ហើម​ក្មេង​ចាស់​យ៉ាង​ខ្លាំង​ផងដែរ​ ។ ​ ទាក់​ទិនទៅ​នឹងបញ្ហា​នេះ ​លោក ឈុន​ ឆាង ប្រធា​នក្រុមហ៊ុន​ដឹក​ដីឯក​ជនមួយ​ ស្ថិត​នៅក្នុង​ភូមិខ្លុង សង្កាត់​អូរ​តាវ៉ៅ​ ក្រុង​​ប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ការដែលគាត់ប្រើគ្រឿងចក្រជីកកកាយដីនេះ គឺគាត់ទិញពីម្ចាស់ម្នាក់ ឈ្មោះ សៅ ប៊ុននិល ​ភេទ​ប្រុស​ អាយុ៤៨ឆ្នាំ ​ដោយ​ក្នុង១រថយន្ត​ ទិញ​តម្លៃ៤ពាន់រៀល ​។ ​គាត់បាន​បន្តទៀត​ថា ដី​នេះ​គេមា​នប្លង់​ត្រឹមត្រូវអស់ ទើបគាត់ហ៊ានយកគ្រឿង​ចក្រទៅជីក​កកាយ ​​ដើម្បីយកទៅ​លក់​បន្តបែ​បនេះ ​។ ​

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​​​