ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិកលចរិកចាប់​ក្មួយប្រុស​តូចអាយុ៦ឆ្នាំ​ធ្វើជា​ចំណាប់​ខ្មាំងជាង១០​ម៉ោងសមត្ថ​កិច្ចកំពុងរំ​ដោះ

9 ឆ្នាំ មុន

ខេត្ត​ត្បូង​ឃ្មុំ ​៖ ​យុវជន​កើត​រោគ​សសៃ​ប្រសា​ទម្នាក់​ ឈ្មោះ​ ហ៊ីម ​សុខ​ណា​ អាយុ​២២​ឆ្នាំ ​នៅភូមិ​ក​ញ្ចែរ​ ​ឃុំក​ក់ ស្រុក​ពញា​ក្រែ​ក បាន​ចាប់​ក្មួយ​របស់​ខ្លួន​អាយុ៦​ឆ្នាំ ចង​ទៅនឹង​ជញ្ជាំង​លើផ្​ទះឈើ​​តាំង​ពី​វេលា​ម៉ោង​ជាង​១០​ព្រឹក​ ថ្ងៃ​ទី២៩​ កក្កដា ​២០១៤ ​ រហូត​ដល់​វេលា​ម៉ោង៨​យប់ ទៅ​ហើយ​នូវតែ​មិនទាន់​ដោះ​លែង​ទៀត ។ ដោយ​

ខេត្ត​ត្បូង​ឃ្មុំ ​៖ ​យុវជន​កើត​រោគ​សសៃ​ប្រសា​ទម្នាក់​ ឈ្មោះ​ ហ៊ីម ​សុខ​ណា​ អាយុ​២២​ឆ្នាំ ​នៅភូមិ​ក​ញ្ចែរ​ ​ឃុំក​ក់ ស្រុក​ពញា​ក្រែ​ក បាន​ចាប់​ក្មួយ​របស់​ខ្លួន​អាយុ៦​ឆ្នាំ ចង​ទៅនឹង​ជញ្ជាំង​លើផ្​ទះឈើ​​តាំង​ពី​វេលា​ម៉ោង​ជាង​១០​ព្រឹក​ ថ្ងៃ​ទី២៩​ កក្កដា ​២០១៤ ​ រហូត​ដល់​វេលា​ម៉ោង៨​យប់ ទៅ​ហើយ​នូវតែ​មិនទាន់​ដោះ​លែង​ទៀត ។ ដោយ​មាន​កាំ​បិត​ចំនួន​២ គំរាម​មិន​ឲ្យ​នរណា​ម្នាក់​ចូល​មក យក​ក្មេង​នេះទេ​តែត្រូវ​បាន​លោក​ឧត្តម​សេនីយ៍​ត្រី ​ម៉ៅ ពៅ​ ស្ន​ងការន​គរ​បាល​ខេត្ត ​ ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ចុះ​ទៅរំ​ដោះ​ចំណាប់​ខ្មាំង ពី​កណ្តាប់​ដៃពូ​វិក​ល​ចរិក​នោះ​ហើយ  ។

លោក​អនុ​សេនីយ៍​ឯក​ អាំ ​សុផល​ អធិ​ការ​ស្តីទី​នគរ​បាល​ស្រុក​ពញា​ក្រែក​ បាន​ប្រាប់​ឲ្យដឹង​ថា​នៅព្រឹ​កមុន​ពេល​​​កើត​ហេតុ​ ​ក្មេង​​ប្រុស​​ម្នាក់​​ឈ្មោះ​ ​ថា​ ​ឆារ៉ាត ​បាន​ជិះ​កង់ចេ​ញពីផ្ទះ​របស់​​ខ្លួន នៅ​ភូមិ​បុស​ទី​មក​លេង​នៅផ្ទះពូឈ្មោះ សុខណា ដោយបានអង្គុ​យលេ​ងនៅ​ខាង​ក្រោម​ផ្ទះ​។ ​ក្នុង​ពេល​នោះ​ពូបាន​ចុះ​ពី​លើផ្ទះ​មក​ចាប់បី​ក្មួយ​ឡើង​ទៅ​លើ​ផ្ទះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច​ងនឹង​ជញ្ជាំង​ផ្ទះ​ថែមទាំង​មាន​ កាន់កាំ​បិត​ចំនួន​២ក្នុង​នោះ​វែងមួយខ្លីមួយ គំរាម​មិន​ឲ្យនរ​ណា​ចូល​មក​យក​ក្មេងនេះ​ទេ ​។ ​ ស្រប​ពេល​ដែល​មាន​ហេតុការណ៍​ការភ្ញាក់​ផ្អើ​ល​ខាង​លើ​នេះ រូប​លោក​បាន​ដឹក​នាំ​មន្រ្តី​ក្រោម​ឪវាទ​ ចុះ​ទៅ​ដល់ផ្ទះ​កើត​ហេតុ​ជា​បន្ទាន់​មាន​ទាំង​មេ​បញ្ជា​ការ​អាវុធ​ហត្ថ​ស្រុក​ពញា​ក្រែក ​កម្លាំង​សរុបជា​ង​១០នា​ក់ ​។ ​ក្រោយ​​ពីបាន​​ចង​​​ទៅ​​នឹង​រ​បា​​ជ​ញ្ជាំ​​ង​ផ្ទះ​​​មិ​ន​​​អស់​​​ចិត្ត​​​ក៏​​ស្រាយ​​​ចំ​ណង​ មក​ច​ង​នៅ​​សស​រ​កណ្តាល​ផ្ទះ​​ទៀត​ ​ រហូត​​ដល់​វេ​លា​ម៉ោង​​៨យប់​ទៅ​​​ហើយ​នោះ​សមត្ថកិច្ច នូវ​តែ​មិន​ទាន់រំ​ដោះ​ចំណាប់​ខ្មាំង​ ចេញ​ពី​កណ្តាប់​ពូនោះ​នូវ​ឡើយ​ទេ ​។

លោក​ឧត្តម​សេនីយ៍​ត្រី ម៉ៅ​​ ពៅ ស្នង​ការ​នគរ​បាល​ខេត្ត ​មាន​ប្រសាស​ន៍​ឲ្យ​ដឹង​ដែរ​ថា​រូប​​លោកបាន​ដឹក កម្លាំង​អន្តរាគម​ន៍​ខេត្ត​ ហើយ​លោក​នាយ​ឧត្តមសេ​នីយ៍​ នេត ​សាវឿន​ អគ្គ​ស្នងការ​នគរ​បាល​ជាតិ​ក៏បាន​បញ្ជូន​កម្លាំង​ពិសេ​សមក​ពីរាជធា​នីភ្នំពេញ​ ដើម្បីចុះ​ទៅរំដោះ​ក្មេង​ប្រុស​តូចនោះ​ហើយដែរ ​។