ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​ងោក​មួយ​ភាំង​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម​បាក់​អស់​ពី​កង់​រថយន្ត​ផ្អៀង​ប៉ះ​ជើង​ច្រ​ងាង

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត FORD មួយ​គ្រឿង​ម្ចាស់​ងោក​មួយ​ភាំង​បើក​ទៅ​បុក​របាំង​ថ្ម​ពំុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​២​កង់ បណ្តាល​រថយន្ត​ផ្អៀង​ប៉ះ​ជើង​ទៅ​ចំហៀង​សំណាង​ល្អ​អ្នក​បើក​បរ​រង​របួសស្រាល ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១និង​៣០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ ទី​៣០ កក្ក​ដា ២០១៤​នៅ​ចំណុច​

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត FORD មួយ​គ្រឿង​ម្ចាស់​ងោក​មួយ​ភាំង​បើក​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​២​កង់ បណ្តាល​រថយន្ត​ផ្អៀង​ប៉ះ​ជើង​ទៅ​ចំហៀង​សំណាង​ល្អ​អ្នក​បើក​បរ​រង​របួសស្រាល ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១និង​៣០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ ទី​៣០ កក្ក​ដា ២០១៤​នៅ​ចំណុច​មុខ​បណ្តា​ល័យ​សម្តេច​ហ៊ុន​ សែន តាម​ផ្លួវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួល​គោក ។​

បុរស​ម្ចាស់​រថយន្តរង​គ្រោះ​​ឈ្មោះ​ វិ ភា អាយុ​២៩​ឆ្នាំ មុខ​របរ​ជា​វិស្វករ រស់​នៅ​ក្នុង​សង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បើ​តាម​សម្តី​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេលកើត​ហេតុ​ខ្លួន​បាន​បើក​​រថយន្ត FORDមួយ​គ្រឿង​ ពណ៌​ទឹក​ប្រាក់ ពាក់ស្លាក​លេខ​ភ្នំពេញ​2I-7899  ចេញ​ពីហាង​ផឹកស៊ី​មួយ​កន្លែង​នៅ​ម្តុំ​មាត់​ទន្លេ​ ហើយ​ក៏​ធ្វើដំណើរ​​ត្រ​ឡប់​មក​ផ្ទះ​វិញ​ស្រាប់​តែ​មក​ដល់​ចំណុច​កើត​ហេតុ​ខ្លួន​បាន​ងោ​កមួយ​ភាំង​ ក៏​ជ្រុល​ចង្កូត​បុក​របាំង​ថ្ម​បណ្តាល​ឱ្យ​រថយន្ត​របស់​គាត់​ផ្អៀង​តែ​ម្តង ​​តែ​សំណាង​ល្អ​គាត់​រង​របួស​ស្រាល ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​មក​វាស់​វែង​យក​រថយន្ត​បង្ក​ទៅ​ទុក​នៅ​ការិយា​ល័យ​ចរាចរ​ផ្លូវ​គោកនៃ​ស្នង​ការ​ដ្ឋាននគរ​បាល​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​និ​តិ​វិធីច្បាប់ ។