ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉ូឡា​ម្ចាស់​ស្រ​វឹង​បើក​ទៅបុក​ម៉ូតូ​ហុដា​ឌ្រីមសេ១២៥​ពេញ​ទំហឹងរួច​ជ្រុល​ទៅ​បុ​ក​ស្លាក​ប៉ាណូ​​របួស​ធ្ងន់២នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រ​វឹង​ស្រា​ជោគ​ជាំ​បាន​បើក​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​លឿន​ដូច​ហោះ​ មកបុក​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ ពេញ​ទំហឹង​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់ ហើយ​អ្នក​រថយន្ត​បាន​ព្យា​យាម​បើក​រត់​គេច​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ស្លាក​ប៉ាណូ​នៅ​កណ្តាល​សួន​ពុះចែក​ទ្រូងផ្លូវ​ បណ្តាល​ឱ្យ​បើក​បោក​ក្បាល​ទៅ​និង​

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រ​វឹង​ស្រា​ជោគ​ជាំ​បាន​បើក​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​លឿន​ដូច​ហោះ​ មកបុក​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ ពេញ​ទំហឹង​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់ ហើយ​អ្នកបើក​​រថយន្ត​បាន​ព្យា​យាម​បើក​រត់​គេច​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ស្លាក​ប៉ាណូ​នៅ​កណ្តាល​សួន​ពុះចែក​ទ្រូងផ្លូវ​ បណ្តាល​ឱ្យ​​បោក​ក្បាល​ទៅ​និង​កញ្ចក់​រថយន្ត​រង​របួស​ធ្ងន់ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលាម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី ២៩ កក្ក​ដា​២០១៤ នៅ​ចំណុច​ទល់មុខស្នាក់​ការ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។​

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​កូរ៉ូឡា ពណ៌​ស្ករ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-9931 បើក​បរ​ដោយ​បុរស​ស្រ​វឹង​ស្រា​ជោគ​ជាំ​ម្នាក់ តាម​ផ្លូវ​២០០៤ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត ដោយ​បើក​លឿន​ដូច​ហោះ​និង​រេ​ពេញ​ផ្លូវ មក​ដល់​ចំណុច​កើត​ហេតុ​​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ពេញ​ទំហឹង​ជាមួយ​ម៉ូតូ ហុង​ដា​ឌ្រីម សេ១២៥ ​មួយ​គ្រឿង ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​​ ព្រះ​សី​ហនុ​1A​-7498 ​បើក​បរ​​ដោយ​បុរស​ម្នាក់ តាម​ផ្លូវ​២០០៤ ក្នុង​ទិសដៅ ពី​កើត​ទៅលិច (បញ្រ្ចាសទិសគ្នា) បណ្តាល​ឱ្យ​បុរស​បើក​ម៉ូតូ​រង​របួសធ្ងន់ បន្ទាប់​មក​អ្នក​បើក​រថយន្ត​ព្យាយាម​បើក​រត់​គេច ក៏​បាន​ទៅ​បុក​ជាមួយ​ស្លាក​ប៉ាណូ​ដែល​​នៅ​ចំកណ្តាល​សួន ពុះ​ចែក​ទ្រូង​ផ្លូវ បោក​ក្បាល​អ្នក​បើក​រថយន្ត​ទៅ​និង​កញ្ចក់​​រថយន្តរង​របួស​ធ្ងន់​។

ក្រោយ​ពេល​កើត​ហេុ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សាមុយ ដឹក​ទៅ​សង្រ្គោះ​បន្ទា​ន់នៅ​មន្ទីរ​ពេទ្យ​ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​សែន​សុខ រងចាំ​ដោះ​ស្រាយ​តាម​ផ្លូច្បាប់ ។