ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​អាយ​ខុន​ពន្លះ​គ្នា​ជាមួយ​ម៉ូតូ​វី​វ៉ារង​របួស​ធ្ងន់ស្រាល​៤​នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ម៉ូតូ​អាយ​ខុន​ពន្លះ​គ្នា​ពេញ​ទំហឹង​ជាមួយ​និង​ម៉ូតូ​វីវ៉ា បណ្តាល​ឱ្យ​មនុស្ស​ប្រុស-​ស្រី​៤​នាក់​រង​របួស​ធ្ងន់​ស្រាល កាល​ពី​វេលា​ម៉ោង ៨ និង​៤៥​នាទី យប់​ថ្ងៃ​ទី ២៩ កក្ក​ដា ២០១៤ នៅ​ចំណុច​ផ្លូវ​១៧២ កែង​និង​ផ្លូវ​លំ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​​​ម្តាយ​ជន​រង​គ្រោះ​របួស​ធ្ងន់​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​កូន​ប្រុស​របស់​គាត់​ជិះ​ម៉ូតូ​វីវ៉ា ពណ៌​ក្រ​ហម មួយ​គ្រឿង ពាក់​ស្លាក​លេខ​​សៀម​រាប​1C-9913 ដោយ​ជិះ​ឌុប​ប្រពន្ធ និង​ប្អូន​ស្រី​​​​​​​​​​​ តាម​ផ្លូវ​១៧២​ មក​ដល់​ចំណុច​កើត​ហេតុ​ក៏មាន​ម៉ូតូ​ អាយ​ខុន​មួយ​គ្រឿង​ ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​ 1AG-2850 បើក​ចេញ​ពី​ផ្លូវ​លំ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ មក​បុកម៉ូតូ​កូន​របស់​គាត់​ពេញ​ទំហឹង បណ្តាល​ឱ្យ​កូន​ប្រុស​របស់​គាត់​បាក់​ជើង ចំណែក​ប្រ​ពន្ធ​និង​ប្អូន​ស្រី រួម​ជា​មួយ​នារី​ជិះ​ម៉ូតូ​អាយ​ខុន​រង​របួស​ស្រាល​។

ក្រោយ​ពេល​កើត​ហេតុ​ជនរង​គ្រោះ ត្រូវ​បាន​ប្រ​ជា​ពលរដ្ឋ​ហៅ​រថយន្ត​សាមុយ​មក​ទទួលយក​​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ដូន​ពេញ​រង​ចាំ​ដោះ​ស្រាយ​គ្នា​ជា​ក្រោយ ។