ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រ​ឡុក​ស៊ី​ម៉ង់ត៍​ បើក​​​ទៅ​បុក​និង​កិន​ពី​លើ​ម៉ូតូ​គុប​ជ្រុងរបួស​ធ្ងន់ម្នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​ក្រ​ឡុក​ស៊ី​ម៉ង់ត៍​មួយ​គ្រឿង​ បើក​ឡើង​ផ្លូវ​ជ្រុល​ទៅ​បុក​និង​កិន​ពី​លើ​ម៉ូតូ​គុប​ជ្រុង​សេ​៩០​មួយ​គ្រឿង​ បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់​ហើយ​អ្នក​បើក​រថយន្ត​ព្យាយាម​បើក​រថយន្ត​គេច​បាន​ប្រ​ហែល​១០​ម៉េត្រ ក៏​បាន​បើក​ទ្វារ​រថយន្ត​ចុះ​គេច​ខ្លួន​តែ​ម្តង​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​ក្រ​ឡុក​ស៊ី​ម៉ង់ត៍​មួយ​គ្រឿង​ បើក​ឡើង​ផ្លូវ​ជ្រុល​ទៅ​បុក​និង​កិន​ពី​លើ​ម៉ូតូ​គុប​ជ្រុង​សេ​៩០​មួយ​គ្រឿង​ បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់​ហើយ​អ្នក​បើក​រថយន្ត​ព្យាយាម​បើក​រថយន្ត​គេច​បាន​ប្រ​ហែល​១០​ម៉េត្រ ក៏​បាន​បើក​ទ្វារ​រថយន្ត​ចុះ​គេច​ខ្លួន​តែ​ម្តង​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ យប់ ថ្ងៃ​ទី​២៩ កក្ក​ដា ២០១៤ នៅ​ចំណុច​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​កែង​និង​ផ្លូវ​វិមាន​សព​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​រថយន្ត​ក្រឡុក​​ស៊ីម៉ង់​មួយ​គ្រឿង ពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំ​ពេញ5A-0531 បើក​ដោយ​បុរស​ម្នាក់​ តាម​ផ្លូវ​វិមាន​សព មក​ចំណុច​កើត​ហេតុ​ក៏បាន​បើក​ឡើង​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ ​បាន​មក​បុក​​និង​កិន​ពី​លើ​ម៉ូតូ​គុប​ជ្រុងសេ៩០ ពណ៌​ទឹក​ប៊ិច​ ពាក់ស្លាក​លេខ​ភ្នំពេញ 1CA-7662  ជិះ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ក្នុង​ទិស​ដៅពី​កើត​ទៅ​លិច​ បណ្តាល​ឱ្យ​ខ្ទេច​ម៉ូតូ និង​បុរស​ម្នាក់​រង​របួស​ធ្ងន់ ។ បន្ទាប់​បើក​កិន​ម៉ូតូ​ហើយ អ្នក​បើក​រថយន្ត​បាន​រី​យ៉ែ​ថយ​ក្រោយ​កិន​ម្តង​ទៀត និង​បាន​បើក​​ទៅ​មុខ​បាន​ប្រ​ហែល​១០​ម៉ែត្រ ក៏​បើក​ទ្វាររថយន្ត​គេច​ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​កើត​ហេតុ​ជនរង​គ្រោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សាទុកនៅ​អធិការ​ដ្ឋាន​ខណ្ឌ​ពោធិ៍សែន​ជ័យ​​ដើម្បី​ដោះ​ស្រាយ​តាម​ក្រោយ ។