ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ឆ្មក់​ចូល​ឆែកឆេរ​ភូមិ​គ្រឹះអ្នក​មាន ​ឃាត់​ខ្លួន​មនុស្ស​៥​នាក់​ជាប់​ពាក់​ព័ន្ធ​​ករណី​បង្ខាំង​ទុក​មនុស្ស​ ធ្វើទារុណ​កម្ម​ និង​​រំលោ.ភ​សេព​សន្ថ​វៈ​

9 ឆ្នាំ មុន

រា​ជ​ធា​នី​ភ្នំ​ពេញ ​៖ ប៉ូលិស​ក្រសួង​មហាផ្ទៃ​ស​ហការជា​មួយ​អង្គការ​ ​និងអាជ្ញាធ​រដែនដី​ ​ដែល​ដឹក​នាំ​ដោយ​លោក​ មាស ចន្ទ័​ពិដិដ្ឋ​ ព្រះ​រាជ​អាជ្ញារ​​អមសាលាដំបូងរាជធានីភ្នំពេញ ​បានចុះប្រតិបត្តិការ​ឆែកឆេរ​​នៅក្នុង​ភូមិ​គ្រឹះ​លេខ​១៩ ​ផ្លូវលេខ២៦៥ ​​( សំណង់១២ )​​សង្ស័យ​ជាប់​ ពាក់ព័ន្ឋនឹង​ការប្រើ​អំពើហិ.ង្សាធ្វើ​ទារុណកម្មលើ​ក្មេង​

រា​ជ​ធា​នី​ភ្នំ​ពេញ ​៖ ប៉ូលិស​ក្រសួង​មហាផ្ទៃ​ស​ហការជា​មួយ​អង្គការ​ ​និងអាជ្ញាធ​រដែនដី​ ​ដែល​ដឹក​នាំ​ដោយ​លោក​ មាស ចន្ទ័​ពិសិ​ដ្ឋ​ ​ព្រះ​រាជ​អាជ្ញារ​​អមសាលាដំបូងរាជធានីភ្នំពេញ ​បានចុះប្រតិបត្តិការ​ឆែកឆេរ​​នៅក្នុង​ភូមិ​គ្រឹះ​លេខ​១៩ ​ផ្លូវលេខ២៦៥ ​​( សំណង់១២ )​​សង្ស័យ​ជាប់​ ពាក់ព័ន្ឋនឹង​ការប្រើ​អំពើហិង្សាធ្វើ​ទារុណកម្មលើ​ក្មេង​ប្រុសម្នាក់ និង​ប៉ុន​ប៉ង​រំលោភ​សេព​សន្ថ​វៈ​ទៅ​លើ​ក្មេង​ស្រី ។

ប្រតិបត្តិការចុះ​ឆែកឆេរនេះបាន​ប្រើ​ពេល​អស់​ជាង​៥​ម៉ោង ដោយ​ផ្តើម​ឆែក​ឆេរ​ចាប់​ពី​ម៉ោង ៣និង​៣០​នាទី​រសៀល និង​បញ្ចប់ការ​ឆែក​ឆេរ​នៅ​វេលា​ម៉ោង​ជាង​៨​យប់​ ថ្ងៃ​ទី ២៩ កក្ក​ដា ២០១៤​នេះ​ដោយ​ឃាត់​ខ្លួន​មនុស្ស​រស់​នៅ​ក្នុង​ភូមិ​គ្រឹះ​ខាង​លើ​ចំនួន​៥​នាក់១.ឈ្មោះ សឿង ហឿង​ ភេទ​ប្រុស អាយុ​៦៥​​ឆ្នាំ​ជា​ម្ចាស់​ភូមិ​គ្រឹះ ,ទី​២.ឈ្មោះ តាំង គឹមម៉ុង ជា​ប្រ​ពន្ធ , ទី​៣. ឈ្មោះ សឿង រដ្ឋា ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ,ទី​៤​.ឈ្មោះ​គឺ​ទៀង ​និង​ទី៥. ឈ្មោះ យ៉ែម ប៊ុន​ធឿន អាយុ​៣៥​ឆ្នាំ ។ទាក់​ទិន​ទៅ​នឹង​ប្រ​តិបត្តិ​ការ​ឆែក​ឆេរ​ខាង​លើ​គឺ​​ធ្វើ​ឡើង​តាម​ដីកា លេខ​១០៧៨៣ ដោយ​ចោទ​ប្រ​កាន់​ម្ចាស់​ផ្ទះ ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ ធ្វើ​ទារុណកម្ម​និង​ប៉ុន​ប៉ង​រំលោភ​។​

បើ​តាម​ពាក្យ​សម្តី​របស់ស្រ្តី​ឈ្មោះ​ប៉ែន ធុច អាយុ​២២​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​កណ្តួត ស្រុក​ស្វាយ​លើ​ ខេត្ត​សៀម​រាប​និង​ជា​​​បង​​របស់​ក្មេង​រង​គ្រោះ បាន​ប្តឹង​ទៅ ឈ្មោះ សឿង ហឿង​ និង​ឈ្មោះ​តាំង គឹមម៉ុង​ ជា​ម្ចាស់​​ភូមិ​គ្រឹះ​លេខ​១៩ ​ផ្លូវលេខ២៦៥​។ តាម​ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ប្អូន​​ស្ត្រី​ខាង​លើ​ចំនួន៣​នាក់ បង​ប្អូន​ដែល​មាន​ឈ្មោះ​ទី​១.ឈ្មោះ​ប៉ែន ចាង ភេទ​ប្រុស​ អាយុ​១១​ឆ្នាំ ទី២. ប៉ែន កា​​ ភេទ​ប្រុស អាយុ​១០​ឆ្នាំនិង​ទី៣​.ឈ្មោះ​ ប៉ែន សុធី​ ភេទ​ស្រី​ មក​ស្នាក់​នៅ​បំរើ​កា​រ​ក្នុង​ផ្ទះ​លោក​ឧកញ្ញា​ខាង​លើ​ ។ប្រ​ភព​ព័ត៌មាន​បាន​បន្ត​ឱ្យ​ដឹង​ថា ​ម្ចាស់​ភូមិគ្រឹះ​​ខាង​លើ​​បាន​វាយ​ធ្វើ​បាន​ប្អូន​របស់​នាង​​ដោយ​ឆក់​និង​ខ្សែ​ភ្លើង ហើយ​ក្នុង​នោះ​ផង​ដែរ​កូន​ប្រុស​ទី​២​ របស់​​​ម្ចាស់​ភូមិ​គ្រឹះ​ ឈ្មោះ ហឿង រតនា បាន​ចាប់​រំលោភ ប្អូន​ស្រី​របស់​នាង រហូត​មាន​ផ្ទៃ​ពោះ ព្រម​ទាំង​បង្ខំ​ឱ្យ​ប្អូន​ស្រី​របស់​នាង​យក​កូន​ចេញ​ទៀត​ផង ។ ដោយ​​សារ​​​​តែ​ការ​ភ័យ​ខ្លាច​និង​​ទ្រាំ​មិនបាន​នៅ​ការ​ធ្វើ​ទារុណ​កម្ម​ ប្អូន​ប្រុស​របស់​នាង​ពីរ​នាក់​​​ ​ក៏​នាំ​គ្នា​លួច​រត់​ចេញ​ទៅ​រក​នាង​ជាបង​ស្រី​ដោយ​និយាយ​ប្រាប់​រឿង​រ៉ាវ​នេះ​ដល់​នាង​ ហើយ​នា​ង​ក៏​បា​ន​ប្តឹង​ទៅ​អង្គ​ការ​និង​​បាន​ប្តឹង​បន្ត​ទៅ​ប៉ូលិស​ក្រសួង​មហាផ្ទៃ​ចុះ​ប្រ​តិបត្តិ​ការ​ឆែក​ឆេរ​ភូមិ​គ្រឹះ​របស់​ឧកញ្ញា​ខាង​លើ​តែ​ម្តង​ រហូត​រក​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​គេ​ដាក់​បង្ខាំង​ក្នុង​បន្ទប់ ព្រម​ទាំង​រក​ឃើញ​កាំ​ភ្លើង​ខ្លី មួយ​ដើម​រួម​ជាមួយ​ អាវ​នគរ​បាល​និង​អាវ​យោធា​ថ្នាក់​ឧត្តមសេនីយ៍​ មួយ​ចំនួន​ ហើយ​ក៏​​​​ឃាត់ខ្លួន​បាន​មនុស្ស​​៥នាក់​ដោយ​​ការ​ឃាត់ខ្លួន​នេះ​សមត្ថ​កិច្ច​ហាក់​ដូច​ជា​មាន​ការ​លាក់​លៀម​ផងដែរ។​

បច្ចុប្បន្ន​ មនុស្ស​ទាំង​៥​នាក់​ដែល​ឃាត់​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​នគរ​បាល​ការិយាល័យព្រហ្ម​ទណ្ឌ​​កំរិត​ធ្ងន់​នៃ​នាយក​ដ្ឋាន​​ព្រ​ហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​នាំ​ខ្លួន​មក​សួរ​នាំ​។