ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឺុម៉ក​ម៉ូតូ​​បុក​អ្នក​​ដើរ​ឆ្លង​ផ្លូវ​​របួស​ធ្ងន់​ស្រាល៣នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​រង​របួស​ធ្ងន់-​ស្រាល​ បន្ទាប់​ពី​ដើរ​ឆ្លង​ផ្លូវ​ត្រូវ​រឺុ​ម៉ក​បើក​មក​បុក​ចំពី​មុខ​ពេញ​ទំហឹង ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧និង​៥០​នាទី​យប់ ថ្ងៃ​ទី ២៩ កក្ក​ដា ២០១៤​នៅ​ចំណុច​មុខ​ខារ៉ា​អូរ​ខេ​នគរ​សំរិទ្ធ ផ្លូវ​១៨២ ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹក​ល្អក់​២ ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ​។

រាជ​ធានី​ភ្នំ​ពេញ ៖ មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​រង​របួស​ធ្ងន់-​ស្រាល​ បន្ទាប់​ពី​ដើរ​ឆ្លង​ផ្លូវ​ត្រូវ​រឺុ​ម៉ក​ម៉ូតូ​បើក​មក​បុក​ចំពី​មុខ​ពេញ​ទំហឹង ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧និង​៥០​នាទី​យប់ ថ្ងៃ​ទី ២៩ កក្ក​ដា ២០១៤​ នៅ​ចំណុច​មុខ​ខារ៉ា​អូរ​ខេ​នគរ​សំរិទ្ធ ផ្លូវ​១៨២ ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹក​ល្អក់​២ ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ទី​១. ឈ្មោះ ពេជ្រ ស្រីរី ភេទ​ស្រី​ អាយុ​២៤ឆ្នាំ ជា​មេ​ការ​នៅ​ខារ៉ា​អូរ​ខេ​នគរ​សំរិទ្ធ របួស​ធ្ងន់ ,ទី២.​ឈ្មោះ ហួត ណាវី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជា​បុគ្គ​លិក​ផ្នែក​អនា​ម័យ នៅ​ក្នុង​ខារ៉ា​អូរ​ខេ នគរ​សំរិទ្ធ និង​ជន​រង​គ្រោះ​ទី​៣.ឈ្មោះ ស៊ុន លី​វណ្ណ​ហេង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជាសិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យា​ល័យ​បាក់​ទូក ស្នាក់​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​រឺុ​ម៉ក​ម៉ូតូ​បើក​ដោយ​បុរស​ម្នាក់​តាម​ផ្លូវ​១៨២ ក្នុង​ទិស​ដៅ​ពី​កើត​ មក​លិច មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​ទៅ​បុក​មនុស្ស​ប្រុស-ស្រី​៣​នាក់​កំពុង​​​ដើ​ឆ្លង​ផ្លូវ​ ក្នុង​ទិស​ដៅ ពី​ជើង​ទៅ​ត្បូងពេញ​ទំហឹង​បណ្តាល​ឱ្យ​របួស​ធ្ងន់​ស្រាល​៣​នាក់ ហើយ​អ្នក​បើក​រឺុ​ម៉ក​ម៉ូតូ​បាន​ព្យាយាម​បើក​គេច​ខ្លួន​ ក៍​ជ្រុល​ទៅ​បុក​ពី​ក្រោយ​រថយន្ត​ឡិច​ស៊ីស RX-300 បណ្តាល​ឱ្យ​បាក់​កាង​ក្រោយ ​ធ្វើឱ្យ​រឺុ​ម៉ក​ម៉ូតូ​ទៅ​មុខ​លែង​រួច​។

ក្រោយ​ពេល​កើតហេតុ​​ជនរង​គ្រោះ​ត្រូវ​បាន​សន្តិ​សុខ​ខារ៉ាអូរខេ នគរ​សំរិទ្ធ​​បី​យក​ទៅ​សង្រ្គោះ​នៅ​ក្នុង​គ្លីនិកឯក​ជន​​ក្បែរ​​កន្លែង​កើត​ហេតុ​ ហើយ​សមត្ថ​កិច្ច​បាន​ចុះ​មក​វាស់​វេង យក​រឺុ​ម៉ក​ម៉ូតូ​បង្ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ទួល​គោក​ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ។