ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ CPP និងCNRP​ ជជែក​​រឿង​ចំនួន​បី​ ​៖​ទី១​-វិសោធន​កម្មរដ្ឋធម្មនុញ្ញ ​​ទី២- ​វិសោធនក​ម្មបទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ និងទី៣- ​​វិសោធន​កម្មច្បាប់​​បោះឆ្នោត

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ​បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​នយោ​​បាយកាល​ពីថ្ងៃ​ទី២២ កក្តដា​កន្លង​មក​នេះ​រវាង​ថ្នាក់​ដឹក​នំា​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​និង​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩​ កក្តដា​នេះ​ក្រុម​ការ​ងារ​គណ​បក្ស​ទំាង​ពីរ​បាន​ជួប​គ្នា​ពិភា​ក្សា ​ដើម្បី​ធ្វើ​ វិសោធ​នកម្ម​ទី១​-រដ្ឋធម្មនុញ្ញ​ ទី២-​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា ទី៣​

រាជ​ធានី​ភ្នំពេញ ​៖ ​បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​នយោ​​បាយកាល​ពីថ្ងៃ​ទី២២ កក្តដា​កន្លង​មក​នេះ​រវាង​ថ្នាក់​ដឹក​នំា​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​និង​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩​ កក្តដា​នេះ​ក្រុម​ការ​ងារ​គណ​បក្ស​ទំាង​ពីរ​បាន​ជួប​គ្នា​ពិភា​ក្សា ​ដើម្បី​ធ្វើ​ វិសោធ​នកម្ម​ទី១​-រដ្ឋធម្មនុញ្ញ​ ទី២-​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា ទី៣​- ច្បាប់​បោះ​ឆ្នោត ​។

កា​រពិ​ភា​ក្សា​គ្នា​រវាង​ក្រុម​ការ​ងារ​នេះ​លើ​ចំ​ណុច​នេះ​ដើម្បី​តំ​ណាង​រាស្ត្រ​ជាប់​ឆ្នោត​គណ​បក្ស​សង្គ្រោះ​ជាតិ​ឈាន​ចូល​ស្បថ​ និង​ចូល​កាន់​តំណែង​ក្នុង​រដ្ឋសភា​។ ក្រុម​ការ​ងារ​ចម្រុះ​របស់​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ដឹក​នំា​ដោយ​លោក​ ប៊ិន​ ឈិន ​និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដឹក​នំា​ដោយលោក​ ​គួយ ​ប៊ុនរឿន ពិភា​ក្សា​គ្នា​លើ​ការ​ធ្វើ​វិសោ​ធន​​កម្ម​ច្បាប់​បោះ​ឆ្នោត ​។ ចំណែក ក្រុម​ការ​ងារ​ចម្រុះ​ធ្វើវិ​សោធ​ន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​ភាគី​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ដឹក​នាំ​ដោយ​លោក ​ប៉ែន ​បញ្ញា និង​​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នំាដោយ​លោក ​អេង ​ឆៃអ៊ាង ​។​មួយ​វិញ​ទៀត​​​ក្រុមការ​ងារ​ចម្រុះ​កែទ​ម្រង់​បទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋស​ភា ដែល​ដឹក​នាំ​ដោយ​ភាគី​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ដឹក​នំាដោយ​ លោក​ឈា​ង វុន និង​គណ​បក្សស​ង្គ្រោះ​ជាតិដឹក​នំាលោក​ យ៉ែម បុញ្ញឫទ្ធិ ។

មន្ត្រីជា​ន់ខ្ពស់​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ លោក​ ឈាង​វុន ​បាន​ឲ្យដឹង​ថា​ ក្រុម​ការ​ងារ​គណ​បក្ស​ទាំង​ពីរ នឹង​ធ្វើ​ការ​ដោយ​ប្រយ័ត្ន​ប្រ​យែង​ តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​។ ក្រៅ​ពី​កែ​សម្រួល​គណៈ​កម្មការ​ជំនាញ​រដ្ឋសភា​ និង​បង្កើត​គណៈ​កម្មការ​ទី១​០ នោះ ​ក្រុម​ការ​ងារ​ចម្រុះ​របស់​លោក និង​លោក​យ៉ែម​បុញ្ញ​ឫទ្ធិ ​ ក៏​បាន​លើក​ឡើង​ពី​រចនា​សម្ព័ន្ធថ្នាក់​ដឹក​នាំរដ្ឋ​សភា​ផងដែរ ។ ​តែលោក​ និង​លោក​ យ៉ែម ​ បុញ្ញឫទ្ធិ នឹង​ត្រូវ​យក​ទៅ​ឆ្លង​ថ្នាក់​ដឹក​នាំជា​មុន​សិន​មុននឹង​ប្រកាស​ជាសា​ធារណៈ ។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​