ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei បន្ត​ចេញលក់; Smartphone ថ្មីៗ Ascend G630 និងតេប្លេត​ជំនាន់​ថ្មី MediaPad M 1 ដើម្បីទទួល​បានចំណែក​ទីផ្សារ​កាន់តែច្រើន

9 ឆ្នាំ មុន

ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ផ្តល់ដំណោះ​ស្រាយ ផ្នែកព័ត៌មាន​វិទ្យា និង​បច្ចេកវិជ្ជា​ទូរគមនាគមន៍ (ICT) ដ៏ឈាន​មុខគេ និងជាក្រុមហ៊ុន​ទូរស័ព្ទ Smartphone ដ៏ធំ​លំដាប់ថ្នាក់​លេខ៣ របស់​ពិភពលោក ទើបតែ​បានដាក់​បង្ហាញនូវ​ទូរស័ព្ទ Smartphone ម៉ូដែល Ascend G630 និងតេប្លេត​ជំនាន់ថ្មី MediaPad M 1 ក្នុង​សន្និសីទ​សារព័ត៌​មាន​សម្ពោធផលិត​ផលមួយ​នៅ Living Plaza zone ក្នុងផ្សារទំនើប​​អ៊ីអនម៉ល កាលពីថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៤ ។ ភ្ញៀវកិត្តិយស​សំខាន់ៗ​ដែលចូល​រួមក្នុង​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​នេះ រួមមាន លោក Liu Zi Yang (Mr. Jason)

ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ផ្តល់ដំណោះ​ស្រាយ ផ្នែកព័ត៌មាន​វិទ្យា និង​បច្ចេកវិជ្ជា​ទូរគមនាគមន៍ (ICT) ដ៏ឈាន​មុខគេ និងជាក្រុមហ៊ុន​ទូរស័ព្ទ Smartphone ដ៏ធំ​លំដាប់ថ្នាក់​លេខ៣ របស់​ពិភពលោក ទើបតែ​បានដាក់​បង្ហាញនូវ​ទូរស័ព្ទ Smartphone ម៉ូដែល Ascend G630 និងតេប្លេត​ជំនាន់ថ្មី MediaPad M 1 ក្នុង​សន្និសីទ​សារព័ត៌​មាន​សម្ពោធផលិត​ផលមួយ​នៅ Living Plaza zone ក្នុងផ្សារទំនើប​​អ៊ីអនម៉ល កាលពីថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៤ ។ ភ្ញៀវកិត្តិយស​សំខាន់ៗ​ដែលចូល​រួមក្នុង​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​នេះ រួមមាន លោក Liu Zi Yang (Mr. Jason) នាយក​ផ្នែកលក់ និងផ្នែក​ទីផ្សារប្រចាំ​ក្រុមហ៊ុន Huawei កញ្ញា មាស សុខសោភាព តារាកម្ពុជា​ដ៏ល្បី​ល្បាញ និងជាអ្នក​តំណាង​ម៉ាកសញ្ញា​ផលិតផល Huawei រួមទាំង​អ្នកតំណាង​មកពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ចំនួន30​អង្គភាព​ផ្សេងទៀត។

លោក Liu Zi Yang បានមាន​ប្រសាសន៍​ថា៖ «ទូរស័ព្ទ Huawei ម៉ូដែល Ascend G630 និងតេប្លេត​ជំនាន់ថ្មី Media Pad M1 គឺជាភ័ស្តុ​តាងដ៏ល្អ​ឥតខ្ចោះ​មួយដែល​បង្ហាញឲ្យ​ឃើញ​ពីអត្ថ​ប្រយោជ​ន៍​ដ៏ច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​ផលិតផល​តែមួយ»។ លោកបាន​បន្ថែមទៀត​ថា៖ «ទូរស័ព្ទទាំង​នេះ​មានរាង​ស្តើង  និងងាយ​ស្រួលបំផុត​ក្នុងការដាក់​តាមខ្លួនបានគ្​រប់ពេលវេលា​គ្រប់ទី​កន្លែង។ ទូរស័ព្ទទាំងនេះ ត្រូវបាន​ផលិត​ចេញដោយ​លក្ខណៈ​ពិសេស​ដ៏អស្ចារ្យ ដែល​នឹងជួយឲ្យ​លោកអ្នក​អាចភ្ជាប់​ទំនាក់​ទំនងជា​មួយនឹង​អ្វីដែល​សំខាន់​សម្រាប់​ជីវិតបាន​កាន់តែ​ងាយស្រួល»។

ទូរស័ព្ទ Smartphone ម៉ូដែល Ascend G630 រចនា​ឡើងដោយ​រាងស្តើងពិសេស ជាមួយ​នឹងកម្រាស់​8.1mm បំពាក់ដោយ​អេក្រង់ HD ធំ ភ្លឺច្បាស់ ទំហំ 5 អ៊ីញ។ កាមេរ៉ាក្រោយទំហំ 8MP និង និងកាមេរ៉ា​មុខទំហំ1MP បង្កើតភាព​រីករាយ​ដល់ការ​ចាប់យករូប​ភាពបានគ្រប់​ពេល និងអាប់ឡូត​ចូលក្នុង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ដែល​លោកអ្ន​ក​ពេញចិត្ត។ បន្ថែមពី​លើនេះ ការអាប់ដេត នឹងធ្វើ​ឡើងតាម​រយៈប្រព័ន្ធ​ដំណើរ​ការ quad-core 1.2 GHz ។

ចំណែកតេប្លេត​ជំនាន់ថ្មី Media Pad M1 មានរូបរាង​កាន់តែស្ដើង ទម្ងន់កាន់​តែស្រាល រាងតូចច្រឡឹង​ជាមួយ​នឹងទំហំ 7.9 មម   និង​កម្រាស់6 មម   រចនាដោយ​លក្ខណៈ​ពិសេស ទំហំអេក្រង់ 8 អ៊ីញ ដែលនឹង​ជួយបង្កើន​ស្តាយ៍ និងចែក​រំលែកចំណាប់​អារម្មណ៍របស់​អ្នកដល់មនុស្ស​គ្រប់គ្នាដែល​បានជួប។ ជាមួយនឹង​ប្រព័ន្ធរូបភាព​ដែលមានកម្រិត FHD 1080p ផ្តល់គុណ​ភាពរូបភាព និងសំឡេង​កាន់​តែច្បាស់ ព្រមទាំង​មាន speaker ខាងមុខពីរ តែ​មួយ​គត់ និង​ដំបូង​បង្អស់​លើ​លោក ហើយប្រព័ន្ធសំឡេង​ទំនើបធំទូលាយ របស់ Huawei តែងតែ​ផ្តល់នូវ​គុណភាព​ខ្ពស់ជានិច្ច។ លទ្ធផល​ទាំងនេះ បានមក​ពីការផ្តោត​ការយកចិត្តទុកដាក់​កាន់តែ​ខ្លាំង លើបទពិសោធន៍​នៃការទទួល​ព័ត៌មាន​គ្រប់ប្រភេទ​សម្រាប់អតិថិជន ដើម្បីធ្វើឲ្យ​ពួកគេទទួលបាន​ភាពរីក​រាយកាន់​តែខ្លាំង​ជាមួយ​បទភ្លេង​ដ៏កក្រើក និងរស់រវើក។

មិនតែប៉ុណ្ណោះ តេប្លេតជំនាន់ថ្មី Media Pad M1  ក៏មាន quad core processor បំពាក់​ដោយ ថ្មដែល​មានសមត្ថភាព​ខ្ពស់រហូតដល់ 4800 mAh ផ្តល់ថាម​ពលកាន់​តែមាន​ប្រសិទ្ធិភាព កាន់​ភ្លើង​រឹតតែបានយូរ​ ដោយគ្រាន់តែ​លោកអ្នក​ប្រើចុងម្រាមដៃ​តែប៉ុណ្ណោះ។ ប្រព័ន្ធដំណើរ​ការនៅ​តែដើរ និងមានល្បឿន​លឿន ហើយថ្មប្រើ​ធន់មិន​ឆាប់ខូច។

អំពីក្រុមហ៊ុន Huawei Consumer Business Group
គិតមកត្រឹម​ចុងឆ្នាំ២០១៣ ផលិតផល និងសេវា​កម្មរបស់​ក្រុមហ៊ុន Huawei ត្រូវបានចែក​ចាយទៅដល់​ជាង​១៤០​ប្រទេស បម្រើឲ្យ​អតិថិជន​ច្រើនជាង​មួយភាគបី​នៃចំនួន​ប្រជាជន​សរុបនៅ​លើ​ពិភព​លោក។ ក្រុមហ៊ុន Huawei ជាប់ចំណាត់​ថ្នាក់លេខបី ក្នុងនាមជា​ក្រុមហ៊ុន​នាំចេញ​ប្រភេទទូរស័ព្ទ Smartphone ធំជាងគេ​ទូទាំង​ពិភពលោកនៅឆ្នាំ​២០១៣ ។ ក្រុមហ៊ុន Huawei បាន​បង្កើត​ឡើ​ងផងដែរ នូវមជ្ឈ​មណ្ឌល​ស្រាវជ្រាវ និងអភិវឌ្ឍ (R & D) ជាង១៦​កន្លែង​នៅជុំវិញ​ពិភពលោក ដូចជា សហរដ្ឋអាម៉េរិក, អាល្លឺម៉ង់ដ៏, ស៊ុយអែត, រុស្ស៊ី, ឥណ្ឌា និងចិន។

ក្រុមហ៊ុនមួយក្នុង​ចំណោមក្រុមហ៊ុន​អាជីវកម្មបីរបស់ Huawei គឺ Consumer Business ទទួល​ចែកចាយ​នូវផលិត​ផលនានា រួមមាន ទូរស័ព្ទដៃ ឧបករណ៍​អ៊ីនធើណេត​តាមទូរស័ព្ទ (MBB) ឧបករណ៍​អ៊ីនធើណេត​តាមផ្ទះ  និងសេវាកម្ម Clould ។ ជាមួយ​នឹងបទ​ពិសោធន៍​អាជីវកម្ម​ដ៏លើស​លប់ ផ្នែក​បច្ចេកវិជ្ជា​ព័ត៌មាន និង​ទូរគមនា​គមន៍(ICT) អស់​រយៈពេល​ជាង២០​ឆ្នាំ ជា​បណ្តាញ​សកល​ដ៏ទូលំ​ទូលាយ ប្រតិបត្ដិ​ការអាជីវ​កម្មលំដាប់​ពិភពលោក ព្រមទាំង​ជាដៃគូ​ដ៏មាន​បទពិសោធន៍ ក្នុងវិស័យ​ទូរគមនាគមន៍ ក្រុមហ៊ុន Huawei បានបង្កើត​បណ្តាញ​ប្រតិបត្តិ​ការសកល​មួយ រួម​ជាមួយ​ដៃគូកា​រងារ​ដែលពោរ​ពេញ​ដោយ​សមត្ថភាព។ ក្រុមហ៊ុន Huawei Consumer Business Group បានប្តេជ្ញា​ពាំនាំ​យកបច្ចេក​វិជ្ជាចុង​ក្រោយបំផុត​ជូនដល់​អតិថិជន ផ្តល់ជូន​ពិភព​លោក​នូវលទ្ធ​ភាព​នានា និងការបង្កើត​បទពិសោធន៍ដ៏​អស្ចារ្យ​សម្រាប់អ្នក​ប្រើប្រាស់​គ្រប់​ទីកន្លែង។