ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចចុះឆែកឆេរ​ភូមិគ្រឹះមួយកន្លែង​នៅសំណង់១២ ​សង្ស័យពាក់ព័ន្ឋ​ហិ.ង្សាធ្វើទារុណកម្ម​លើក្មេងប្រុសម្នាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ប៉ូលិសក្រសួងមហាផ្ទៃ​សហការជាមួយអង្គការ​និងអាជ្ញាធរដែន ​និងមានការចូលរួមពី​តំណាងអយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ ​បានចុះឆែកឆេររកវត្ថុតាង​នៅក្នុងភូមិគ្រឹះមួយ​កន្លែងដែល​សង្ស័យ​ពាក់ព័ន្ឋនឹង​ការប្រើ​អំពើហិ.ង្សាធ្វើ​ទារុណកម្មលើ​ក្មេងប្រុសម្នាក់ ។

ប្រតិបត្តិការចុះ​ឆែកឆេរនេះ​ បានប្រព្រឹត្តធ្វើនៅម៉ោង៣និង៣០នាទី​រសៀលថ្ងៃទី២៩​ កក្កដា ២០១៤ ​នៅក្នុងភូមិគ្រឹះលេខ១៩ ​ផ្លូវលេខ២៦៥ ​( សំណង់១២ ) ។

រាជធានីភ្នំពេញ​ ៖ ប៉ូលិសក្រសួងមហាផ្ទៃ​សហការជាមួយអង្គការ​និងអាជ្ញាធរដែន ​និងមានការចូលរួមពី​តំណាងអយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ ​បានចុះឆែកឆេររកវត្ថុតាង​នៅក្នុងភូមិគ្រឹះមួយ​កន្លែងដែល​សង្ស័យ​ពាក់ព័ន្ឋនឹង​ការប្រើ​អំពើហិង្សាធ្វើ​ទារុណកម្មលើ​ក្មេងប្រុសម្នាក់ ។

ប្រតិបត្តិការចុះ​ឆែកឆេរនេះ​ បានប្រព្រឹត្តធ្វើនៅម៉ោង៣និង៣០នាទី​រសៀលថ្ងៃទី២៩​ កក្កដា ២០១៤ ​នៅក្នុងភូមិគ្រឹះលេខ១៩ ​ផ្លូវលេខ២៦៥ ​( សំណង់១២ ) ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាពបានស្រង់សំដី​សមត្ថកិច្ចបញ្ចាក់ឲ្យដឹងថា ​ការចុះឆែកឆេរដឹកនំា​ដោយលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ ​នាពេលនេះ ​បានធ្វើឡើងបន្ទាប់ពីក្មេង​ប្រុសម្នាក់​ បានត្រូវបងស្រីរស់​នៅក្នុងភូមិគ្រឹះ​ខាងលើជាមួយគ្នា ​នំារត់ចេញ​ រួចទៅរៀបរាប់បា្រប់ម្តាយថា​ ម្ចាស់ផ្ទះបានធ្វើទារុណកម្មវាយដំ​ និងឆក់ខ្សែភ្លើង​លើកុមារាឈ្មោះ​ ប៉ែន កា​ អាយុ១០ឆ្នាំ ។

សេចក្តីរាយការណ៏​បានបន្តថា ​បន្ទាប់ពីបានទទួលព័ត៌មា​ននេះភ្លាម ម្តាយកុមារារងគ្រោះបាន​ទៅបា្រប់អង្គការមួយ​ឈ្មោះអង្គការផ្ទះយើង ​ឲ្យជួយអន្តរាគមន៍ដល់សមត្ថកិ​ច្ច និង​ឈានទៅធ្វើការឆែកឆេរ​រកវត្ថុតាងតែម្តង ។ ម្ចាស់ភូមិគ្រឹះ និង​ជា​ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ​ ស៊ឹម រ៉ុង​ ប្រមាណ៦០ឆ្នាំ​ ជាអ្នកជំនួញម្នាក់ ។

យ៉ាងណាក៏ដោយ​កោះសន្តិភាពមិនអាច​រកការសុំបំភ្លឺបានទេពីម្ចាស់ភូមិគ្រឹះ​ ជុំវិញការលើកឡើងខាងលើ ​។ សេចក្តីរាយការណ៏បានបន្តថា ​មកដល់ម៉ោង៤និង៤៥នាទី​រសៀលថ្ងៃទី២៩កក្កដាដដែលនេះ​ សមត្ថកិច្ចនៅបន្ត​រកភស្តុតាង​នៅឡើយ ។​

ព័ត៌លម្អិតនឹងមាន​ផ្សាយជូននៅលើ​សារព័ត៌មាន​កោះសន្តិភាព ៕