ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​រ​​កាត់​​បន្ថយ​​ហា​និ​ភ័យ​​ក្នុង​​ពេល​​មាន​គភ៌

9 ឆ្នាំ មុន

មនុស្ស​​គ្រប់​​រូប​​សង្ឃឹម​​ចង់​បាន​​គភ៌ និង​ការ​​សម្រាល​កូន​​ដែល​​ដំណើរ​ការ​​ដោយ​​រលូន​។ ប៉ុន្ដែ​មាន​​ស្ថានភាព​​មួយ​​ចំនួន​​ដែល​នាំ​ឱ្យ​មាន​​គ្រោះថ្នាក់​​ខ្ពស់​​ជាង​​ធម្មតា​​ដល់​ម្ដាយ​គភ៌​កំពុង​​លូត​លាស់ ឬ​ទាំង​ម្ដាយ និង​គភ៌ ក្នុងអំឡុង​ពេល​​មាន​គភ៌ និង​សម្រាល​កូន​។ គភ៌​ដែល​​រង​ការ​​ប៉ះពាល់​​ដោយសារ​​ស្ថានភាព​​ទាំងនេះ​​ត្រូវ​បាន​​ហៅ​ថា​ គភ៌​មាន​​វិបត្ដិ​។

មនុស្ស​​គ្រប់​​រូប​​សង្ឃឹម​​ចង់​បាន​​គភ៌ និង​ការ​​សម្រាល​កូន​​ដែល​​ដំណើរ​ការ​​ដោយ​​រលូន​។ ប៉ុន្ដែ​មាន​​ស្ថានភាព​​មួយ​​ចំនួន​​ដែល​នាំ​ឱ្យ​មាន​​គ្រោះថ្នាក់​​ខ្ពស់​​ជាង​​ធម្មតា​​ដល់​ម្ដាយ​គភ៌​កំពុង​​លូត​លាស់ ឬ​ទាំង​ម្ដាយ និង​គភ៌ ក្នុងអំឡុង​ពេល​​មាន​គភ៌ និង​សម្រាល​កូន​។ គភ៌​ដែល​​រង​ការ​​ប៉ះពាល់​​ដោយសារ​​ស្ថានភាព​​ទាំងនេះ​​ត្រូវ​បាន​​ហៅ​ថា​ គភ៌​មាន​​វិបត្ដិ​។

ស្ថា​ន​ភាព​ទាំងនេះ​ ​មួយ​ចំនួន​​អាច​មាន​​ភាព​ច្បាស់​លាស់​។ ស្ថាន​ភាព​ទូទៅ​​បំផុត​ គឺ​អាយុ​​ម្ដាយ​​ច្រើន ឬ​ស្ដ្រី​​នឹង​ក្លាយ​ជា​ម្ដាយ​មាន​អាយុ​៣៥​ឆ្នាំ ឬ​ច្រើន​​ជាង​នេះ​ នៅ​ពេល​​សម្រាល​កូន​។ ប៉ុន្ដែ​ស្ថាន​ភាព​​ជា​ច្រើន​​មិន​មាន​​ភាព​ច្បាស់​លាស់​​ដូច្នេះ​ទេ និង​មិន​​ត្រូវ​បាន​​ធ្វើ​រោគ​វិនិច្ឆ័យ​​ឡើយ លើក​លែង​តែ​ការ​​ធ្វើ​តេស្ដ​ជាក់​លាក់​ត្រូវ​​បាន​​ធ្វើ​ឡើង​។ ទោះបី​ជា​​គភ៌ និង​ការ​សម្រាលកូន​ភាគច្រើន​នឹង​មិន​មាន​ផលវិបាក​ក៏​ដោយ ពេល​ខ្លះ​ផលវិបាក​បាន​កើតឡើង​ទៅ​លើ​ម្ដាយ អនាគត​ដែល​ត្រូវ​បាន​រំពឹង​តិច​បំផុត​។ ឧទាហរណ៍ ស្ដ្រី​វ័យក្មេង​មាន​សុខភាព​ល្អ​ម្នាក់ ដែល​មិន​ធ្លាប់​មាន​បញ្ហា​វេជ្ជសាស្ដ្រ​ពី មុន ដែល​មានគភ៌​កូន​ដំបូង​របស់​នាង អាច​មាន​ជំងឺ​ប្រកាច់​ព្រាយ​ក្រឡាភ្លើង​េះ ចំពោះ​ការ​មានគភ៌​នៅ​អាយុ​ច្រើន​ភ្លាម​ៗ ដែល​បង្ក​ការ​គំរាមកំហែង​ដល់​ជីវិត (​សម្ពាធ​ឈាម​ខ្ពស់​ក្នុង​ពេល​មាន​គភ៌)។

សំណាងល្អ ប្រសិនបើ​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​ត្រឹមត្រូវ គភ៌​មាន​វិបត្ដិ​ជា​ច្រើន​នឹង​នៅ​តែ​បញ្ចប់​ទៅ​វិញ ​ដោយ​ការ​សម្រាល កូន​ដែល​មាន​សុខភាព​ល្អ​យ៉ាង​ជោគជ័យ​។

ស្ថានភាព​ដែល​ប​ង្កី​ន​ការ​ប្រឈម​នឹង​ផលវិបាក​ក្នុង​ពេល​មានគភ៌
ស្ថានភាព​ទាំងអស់​ដែល​បង្កើន​ការ​ប្រឈម​នឹង​ផលវិបាក​ក្នុង​ពេល​មានគភ៌ និង​សម្រាលកូន អាច​ត្រូវ​បាន​បែងចែក​ទៅ​តាម​ប្រភេទ​ម្ដាយ (​កត្ដា​ដែល​កើតឡើង​ពី​ម្ដាយ​) ឬ​គភ៌ (​កត្ដា​ដែល​កើតឡើង​ពី​ទារក​ដែល​ជិត​កើត​)​។

កត្ដា​ម្ដាយ​រួម​មាន​អាយុ​តិច​ជ្រុល ឬ​ច្រើន​ជ្រុល (​តិច​ជាង​១៥​ឆ្នាំ ច្រើន​ជាង​៣៥​ឆ្នាំ​) ប្រវត្ដិ​ធ្លាប់​មាន​ផលវិបាក​ក្នុង​ពេល​មានគភ៌​មុន​ៗ ដែល​រួម​មានការ​រលូត​កូន​ច្រើន​ដង ការ​សម្រាលកូន​មិន​គ្រប់​ខែ កូន​កើត​ស្លាប់ កូន​តូច​មិន​ប្រក្រតី​ក្នុង​គភ៌ កូន​ធំ​មិន​ប្រក្រតី​ក្នុង​គភ៌ ប្រវត្ដិ​ជំងឺ ដូច​ជា ឆ្កួតជ្រូក សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ ដុំ​សាច់​នៅ​សាច់​ស្បូន ប្រវត្ដិ ជំងឺ​ទឹកនោមផ្អែម​របស់​គ្រួសារ កូន​មិន​ប្រក្រតី​។​ល​។

កត្ដា​គភ៌​រួម​មាន​គភ៌​ច្រើន ដូច​ជា ភ្លោះ​ពីរ ភ្លោះ​បី ម្ដាយ​ប្រឈម​នឹង​ជំងឺឆ្លង (​ដូច​ជា ជំងឺ​ស្អូច អុតស្វាយ​។​ល​។​) សារធាតុ ញៀន (​ដូច​ជា គ្រឿង​ស្រវឹង ការ​ជក់បារី គ្រឿងញៀន​ប្រើ​ម្ដងម្កាល​) ឱសថ​ដែល​អាច​បំផ្លាញ​គភ៌​ដែល​កំពុង​លូតលាស់ (warfarin, norethisteroneetc​) និង​គភ៌​ដែល​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ (​ដូច​ជា ការ​ខូច ទ្រង់ទ្រាយ​បេះដូង​ពី​កំណើត​)​។

ការ​បង្ការ
ការ​ពិនិត្យ​មុន​ពេល​មានគភ៌ ​ដោយ​គ្រូពេទ្យ​ឯកទេស​រោគ​ស្ដ្រី​ត្រូវ​បាន​ណែនាំ​សម្រាប់​ស្ដ្រី​គ្រប់​រូប ដែល​មាន​គម្រោង​ចង់​មាន​គភ៌ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​វេជ្ជសាស្ដ្រ ប្រវត្ដិ​មាន​ផល​វិបាក​នៅ​ពេល​មានគភ៌​មុន​ៗ ឬ​ប្រវត្ដិ​មានកូន​មិន ប្រក្រតី​របស់​គ្រួសារ​។

គ្រូពេទ្យ​ឯកទេស​រោគ​ស្ដ្រី​នឹង​ពិភាក្សា​ជាមួយ​ស្ដ្រី​ថា ​តើ​ស្ថានភាព​ទាំងនោះ​នឹង​ប៉ះពាល់​ដល់​គភ៌​អនាគត​យ៉ាងដូចម្ដេច​។ សម្រាប់​ស្ដ្រី​ដែល​មាន​ស្ថានភាព​វេជ្ជសាស្ដ្រ​ពី​មុន​រួច​ជា​ស្រេច​-​តើ​ស្ថានភាព​នោះ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​គភ៌ និង​បញ្ច្រាស់​មក​វិញ​ដែរ​ឬទេ ? តើ​ស្ដ្រី​ត្រូវ​ផ្លាស់​ប្ដូរ​ឱសថ​បច្ចុប្បន្ន​របស់​នាង​មុន​ពេល​មានគភ៌​ដែរ​ឬទេ ? សម្រាប់​ស្ដ្រី​ដែល​មាន​ប្រវត្ដិ មានកូន​មិន​ប្រក្រតី – តើ​អ្វី​ជា​ឱកាស​នៃ​ការ​កើតឡើង​វិញ ? តើ​មានការ​ធ្វើ​រោគវិនិច្ឆ័យ​មុន​កំណើត​ដែរ​ឬទេ ? តើ​វា​អាច​ចៀសវាង​បាន​ដែរ​ឬទេ ?

សម្រាប់​ស្ដ្រី​ម្នាក់​ដែល​មិន​ធ្លាប់​ពិនិត្យ​សុខភាព​មុន​ពេល​មានគភ៌ នាង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​រោគ​ស្ដ្រី​ភ្លាម​ៗ នៅ​ពេល​នាង​ដឹង​ថា​នាង​មានគភ៌​។

ការ​ថត​អេកូ​មិន​ត្រឹមតែ​អាច​ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​ថា គភ៌​កំពុង​លូតលាស់​បាន​ល្អ​នៅ​ក្នុង​ទីតាំង​ត្រឹមត្រូវ​ប៉ុណ្ណោះ​ទេ វា​អាច​ជា​ឱកាស​ដើម្បី​បញ្ជាក់​ជាមួយ​គ្រូពេទ្យ​ឯកទេស​រោគ​ស្ដ្រី​អំពី​គ្រោះថ្នាក់​មាន​មុន​រួច​ជា​ស្រេច ឬ​អាច​កើតឡើង​ចំពោះ​គភ៌ និង​អំពី​របៀប​កាត់​បន្ថយ​គ្រោះថ្នាក់​ទាំងនោះ​។

សេចក្ដីសន្និដ្ឋាន
ការ​មានគភ៌ ​គឺជា​ដំណើរការ​សរី​សាស្ដ្រ​ធម្មជាតិ​មួយ​នៅ​ក្នុង​ជីវិត​។ យើង​គ្រប់​គ្នា​មិន​គួរ​ចាត់​ទុក​ការ​មានគភ៌​ថា ​ជា​ជំងឺ​នោះ​ទេ និង​គួរ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ ប៉ុន្ដែ​យើង​គ្រប់​គ្នា​មិន​គួរ​សន្មត​ថា អ្វី​ៗ​​ទាំងអស់​នឹង​ដំណើរការ​យ៉ាង​រលូន និង​មើល​រំលង​សារសំខាន់​នៃ​ការ​ពិនិត្យ​មុន​កំណើត​ឡើយ​។ មាន​តែ​តាម​រយៈ​ការ​ពិនិត្យ​ជា​ទៀងទាត់ និង​ការ​ធ្វើតេស្ដ​ជា​ប្រចាំ​ប៉ុណ្ណោះ ទើប​យើង​គ្រប់​គ្នា​អាច​មាន​ភាព​ប្រា​កថា គភ៌​កំពុង​វិ​វត្ដ​ជា​ធម្មតា​។

ប្រសិនបើ​ផលវិបាក​ណាមួយ​ត្រូវ​បាន​រក​ឃើញ ការ​គ្រប់គ្រង​ត្រឹមត្រូវ​ដែល​ត្រូវ​បាន​ចាប់ផ្ដើម​យ៉ាង​ទាន់​ពេលវេលា នឹង​ធានា​បានជា​ទូទៅ​នូវ​សុខភាព និង​សុវត្ថិភាព​របស់​ម្ដាយ និង​កូន​។

មាន​តែ​នៅ​ពេល​រក្សា​បាន​នូវ​សុខុមាលភាព​របស់​ម្ដាយ និង​ទារក​ប៉ុណ្ណោះ ទើប​យើង​គ្រប់​គ្នា​ទទួល​បាន​ភាព​រីករាយ​យ៉ាង ពិតប្រាកដ​ពី​បទ​ពិសោធន៍​នៃ​ការ​មានគភ៌​ដ៏​អស្ចារ្យ​។

រៀបរាង​ដោយ​វេជ្ជ​​បណ្ឌិត Chee Jing Jye នាយក​វេជ្ជសាស្ដ្រ​នៃ​មជ្ឈមណ្ឌល​សម្ភព និង​រោគ​ស្ដ្រី Singapore Medical Group (SMG) ។

វេជ្ជ​បណ្ឌិត Chee Jing Jye
MBBS (​សិង្ហ​បុរី​) MRCOG (​ចក្រភព​អង់គ្លេស​) FAMS
វេជ្ជ​បណ្ឌិត Chee Jing Jye គឺជា​គ្រូពេទ្យ​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ដ្រី​ម្នាក់ ដែល​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ផ្នែក​វេជ្ជសាស្ដ្រ មាតា និង​ទារក ដោយ​មាន​ជំនាញ​នៅ​ក្នុង​វិស័យ​ផ្សេង​ៗ ដូច​ជា ការ​ពិនិត្យ​​នៅ​ត្រីមាស​ទី​មួយ​រក​មើលជំងឺ​គ្រាសកន្លង និង គភ៌​មាន​វិបត្ដិ​។

បន្ទប់​ព្យាបាល​បច្ចុប្បន្ន​របស់​គាត់​រួម​មាន​ផ្នែក​សម្ភព និង​រោគ​ស្ដ្រី​ទូទៅ​ដែល​ផ្ដល់​សេវា​សម្ភព និង​រោគ​ស្ដ្រី​ច្រើន​ប្រភេទ​ដល់​ស្ដ្រី​គ្រប់​វ័យ ដោយ​ប្រើ​បច្ចេកទេស​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ទំនើប​។
វេជ្ជបណ្ឌិត Chee ត្រូវ​បាន​ទទួលស្គាល់​ដោយ​មូលនិធិ​វេជ្ជសាស្ដ្រ​ទារក ដើម្បី​ធ្វើការ​ស្កែ​ន Nuchal Translucency  សម្រាប់​ការ​ពិនិត្យ​នៅ​ត្រីមាស​ទី​មួយ​រក​មើលជំងឺ​គ្រាសកន្លង និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ការ​ថត​អេកូ​ផ្ទៃពោះ​ទំនើប ដោយ​មន្ទីរ​ពេទ្យ KK ប្រទេស​សិង្ហ​បុរី​។

អំពី​ស៊ី​ង​ហ្គា​ពួរ​មេ​ឌី​ខ​ល​គ្រូ​បSingapore Medical Group  (​អេស​អឹ​ម​ជី – SMG​)
ស៊ី​ង​ហ្គា​ពួរ​មេ​ឌី​ខ​ល​គ្រូ​ប Singapore Medical Group  (​អេស​អឹ​ម​ជី – SMG​) គឺជា​អ្នក​ផ្ដល់​ការ​ថែទាំ​សុខភាព ឯកទេស​ឯកជន​មួយ​ដែល​មាន​បណ្ដាញ​គ្រួ​ពេទ្យ​ឯកទេស​ចំនួន​២២ ។ ក្រុមការងារ​នេះ​ប្ដេជ្ញា​ចិត្ដ​បំពេញ ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​ការ​ថែទាំ និង​បទ​ពិសោធន៍ ផ្នែក​វេជ្ជសាស្ដ្រ​ដោយ​ផ្ដោត​លើ​អ្នកជំងឺ ដល់​បុគ្គល​គ្រប់​រូប​។

បច្ចុប្បន្ន ក្រុមការងារ​នេះ​មាន​គ្លីនិក​សរុប​ចំនួន​១៤​កន្លែង ដែល​មាន​ទីតាំង​យុទ្ធសាស្ដ្រ​នៅ​ក្នុង Paragon  មជ្ឈមណ្ឌល​ឯកទេស Mount Elizabeth Novena មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Novena  និង​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Gleneagles ដែល​មាន​បណ្ដាញ​គ្លីនិក SMGAssociates កាន់តែ​ច្រើន​ឡើង​ៗ​។

អេស​អឹ​ម​ជី មាន​ភ្នាក់ងារ​ខ្មែរ​ពិសេស​សម្រាប់​ជួយ​លោក​អ្នក​ទៅ​តាម​តម្រូវការ ដូច​ជាៈ
*​    ​ការ​ណាត់ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ
*​    ​ការ​សាកសួរ​ព័ត​មាន និង​តម្លៃ
*​    ​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ
*​    ​ការ​ទទួល​នៅ​អាកាស​យាន្ដ​ដ្ឋា​ន និង​ការ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ
*​    ​សេវាកម្ម​បកប្រែ​ដោយ​ឥត​គិតថ្លៃ
*​    ​ការ​ស្នើរ​សុំ​លទ្ធផល​ព្យាបាល និង​ការ​ទិញ​ថ្នាំ

សំរាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង
បុគ្គលិក​ខ្មែរ​ប្រចាំ អេស​អឹ​ម​ជី (SMG)
ទូរស័ព្ទ​ទំនាក់ទំនង​២៤​ម៉ោង ៖ +​៦៥ ៩៨៤២ ៣៥៦០
អ៊ី​ម៉េ​ល ៖ vanessa.sophors@smg.sg

ទីស្នាក់ការ ស៊ី​ង​ហ្គា​ពួរ​មេ​ឌី​ខ​ល​គ្រូ​ប Singapore Medical Group  (​អេស​អឹ​ម​ជី – SMG) ប្រចាំ​នៅ​កម្ពុជា
ទូរស័ព្ទ ៖ ០៩២ ៨៥២ ៩២៣ ០៩៧៧ ៦៦៨ ២៦៦
អីុិម៉េល ៖ enquiry@medrefint.com
វែបសាយ ៖ www.singaporemedical.sg