ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រយុទ្ធ​គ្នា​មានការ​កើន​ឡើង​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​

9 ឆ្នាំ មុន

ប្រទេស​អ៊ុយក្រែន​ ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៨​ កក្កដា​ ថា​ កង​ទ័ព​របស់​ខ្លួន​បាន​វាត​ទឹក​ដី​លើ​ពួក​ឧទ្ទាម​ស្និទ្ធ​រុស្សុី​ នៅ​ភាគ​ខាង​កើត​ប្រទេស​ ហើយ​កំពុង​រុលឆ្ពោះ​ទៅ​កាន់​តំបន់​ដែលយន្ដ​នោះ​របស់​ម៉ាឡេស៊ី​ធ្លាក់​ដែល​ទី​នោះ​ពួក​អ្នក​ឯក​ទេស​អន្ដរ​ជាតិ​នៅតែ​ពុំ​អាច​ចូលទៅ​ដល់​ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​ ។​​

ប្រទេស​អ៊ុយក្រែន​ ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៨​ កក្កដា​ ថា​ កង​ទ័ព​របស់​ខ្លួន​បាន​វាត​ទឹក​ដី​លើ​ពួក​ឧទ្ទាម​ស្និទ្ធ​រុស្សុី​ នៅ​ភាគ​ខាង​កើត​ប្រទេស​ ហើយ​កំពុង​រុលឆ្ពោះ​ទៅ​កាន់​តំបន់​ដែលយន្ដ​នោះ​របស់​ម៉ាឡេស៊ី​ធ្លាក់​ដែល​ទី​នោះ​ពួក​អ្នក​ឯក​ទេស​អន្ដរ​ជាតិ​នៅតែ​ពុំ​អាច​ចូលទៅ​ដល់​ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​ ។​​

យោង​តាម​ក្រុង​គៀវ​ថា​ កង​ទ័ព​វាយ​ដណ្ដើម​យក​បាន​មូល​ដ្ឋាន​២​កាន់កាប់​ដោយ​ពួកឧទ្ទាម​នៅជិត​កន្លែង​យន្ដ​ហោះ​ធ្លាក់​ កាលពី​ថ្ងៃ​ទី​១៧​ កក្កដា​ ។​​ សមាជិក​ម្នាក់​នៃ​កង​ជីវពល​ស្និទ្ធ​រដ្ឋា​ភិបាល​និយាយ​ថា​ ជីវពល​របស់​គេ​បាត់​បាត់​មនុស្ស​២៣​នាក់​​ក្នុង​ការ​ប្រយុទ្ធ​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ ។ ក្នុង​របាយ​ការណ៍​មួយ​ស្ដី​ពី​រយៈ​ពេល​៣​ខែ​នៃ​ជម្លោះ​នៅភាគខាង​កើត​អ៊ុយក្រែន​ចាប់​តាំង​ពី​ពាក់កណ្ដាល​ខែ​មេសា​​មក​រវាង​កង​ទ័ព​អ៊ុយក្រែន​ និង​ពួកឧទ្ទាម​ស្និទ្ធ​រុស្សុី​ អ.ស.ប​ ប្រកាស​ថា​ ការ​ប៉ះ​ទង្គិច​គ្នា​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​១.១០០​នាក់​ហើយ​ ។

ក្រុង​មូស្គូ​ និង​ក្រុង​គៀវ​បន្ដ​ចោទ​ដាក់​​គ្នា​ទៅ​វិញទៅ​មក​ ចំពោះ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​នៅភាគ​ខាង​កើត​អ៊ុយក្រែន​ ។ ដោយ​បដិសេធ​ការ​ចោទ​ប្រកាន់​លើខ្លួន​ពី​សំណាក់​អ៊ុយក្រែន​ ក្រុង​មូស្គូ​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ក្រុង​គៀវ​ ចំពោះ​ភាព​តាន​តឹង​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ ដែលធ្វើ​ឱ្យ​ស្ទះ​ដល់​ការ​ស៊ើប​អង្កេត​លើ​យន្ដ​ហោះ​ធ្លាក់​ ។​ លោក​វីតាលី​​ ឈួរគីន​ តំណាង​រុស្សុី​ប្រចាំ​អ.ស.ប​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​២៨​ កក្កដា​ ថា​​ សកម្មភាព​យោធា​របស់​អ៊ុយ​ក្រែន​ក្នុង​តំបន់​គីហួស​ ពី​ព្រំដែន​ដែល​មនុស្ស​គិត​ស្មាន​មិន​ដល់​ ។​

មាន​ការ​បាញ់​ផ្លោង​កាំភ្លើង​ធំ​​ធុន​ធ្ងន់​ដាក់​តំបន់​ទាំង​ឡាយ​មាន​ប្រជា​ជន​រស់​នៅ​កុះករ​ ។​ ជន​ស៊ីវិល​ជា​ច្រើន​សិប​នាក់​ត្រូវ​ស្លាប់​​ ។​ អ្វី​ដែល​យើង​កត់​សម្គាល់​ឃើញ​គឺ​ថា​ កង​ទ័ព​អ៊ុយក្រែន​វាយ​ប្រហារ​សំដៅ​ប្រជា​ជន​ស៊ីវិល​ ។​ នៅ​ក្រុង​ដូណេតស្ក៍​ បណ្ដា​អ្នក​ទទួល​ខុស​ត្រូវ​មូល​ដ្ឋាន​រាយ​ការណ៍​ពីការ​បាញ់​កាំភ្លើង​ធំដាក់​អគារ​ ផ្ទះ​ និង​ទី​តាំង​អគ្គិសនី​ ព្រម​ទាំង​បំពង់​បង្ហូរ​ឧស្ម័ន​មួយ​ ៕​