ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ូណាល់ដូ​ ទទួល​បាន​ពាន​រង្វាន់​ The Goal 50 Award សម្រាប់​ឆ្នាំ​2014

9 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌​មាន​ពី​​គេហ​ទំព័រ​បរ​ទេស​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​អង្គារ ទី​២៩​ កក្កដា​ ឆ្នាំ​២០១៤​ បាន​ឱ្យដឹង​ថា​ កីឡាករ​រូ៉ណាល់ដូ​ ទទួល​បាន​ពាន​រង្វាន់​ “The Goal 50 Award” សម្រាប់​ឆ្នាំ​២០១៣-​២០១៤ ។​ ពាន​រង្វាន់​ The Goal 50 Award គឺសម្រាប់​ផ្តល់​ឱ្យ​ដល់​កីឡា​ករ​ណាដែល​រក​គ្រាប់​បាល់​បាន​ចាប់​ពី​៥០​គ្រាប់​ឡើង​ទៅ​ក្នុង​មួយ​រដូវ​កាល ។​

កីឡាករ​រូ៉ណាល់​ដូ​ ទទួល​ពាន​រង្វាន់​​ពី​លោក Graham Shaw នាយក​ក្លិប​សារ​ព័ត៌​មាន​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ។​ កីឡាករ​​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​​រូប​​នេះ​ស៊ុត​បាល់​​បញ្ចូល​ទី​បាន​៥១គ្រាប់​ឱ្យ​ក្លិប​ Real M ក្នុង​រដូវ​កាល​២០១៣​-២០១៤ ។​ បន្ទាប់​ពី​ទទួល​បាន​ពាន​រង្វាន់​ កីឡា​ករ​រូ៉ណាល់ដូ​ បានសម្តែង​ក្តីសប្បាយ​រីក​រាយ​​យ៉ាង​ខ្លាំង​ដោយ​និយាយ​ថា​ ៖ «វា​គឺ​ជា​មហា​កិត្តិ​យស​សម្រាប់​រូប​ខ្ញុំ​ ដែល​ទទួលបាន​ពាន​រង្វាន់​នេះ​ ខ្ញុំ​សូម​សម្តែង​នូវការ​ដឹង​គុណ​ដល់​អ្នក​​គាំទ្រ​ទាំង​អស់​​របស់​ខ្ញុំ» ៕​