ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភ​នាង​មិនបាន​តាម​វាយ​​ផ្អើល​ភូមិ​ នគរបាល​ក្របួច​ជាប់​

9 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ យុវជនម្នាក់​ត្រូវប្រជា​ពល​​រដ្ឋ​ និងនគរ​បាលស្រុក​គង​ពិសី​ឃាត់​ខ្លួនបាន​ភ្លាម​ៗ​ ខណៈដែល​ប៉ង​​រំលោ.ភ​នារី​គ​​ថ្លង់​ម្នាក់​ មិនបានសម្រេច​ ហើយ​តាម​​វាយ​នាង​ដល់​ក្រោម​ផ្ទះ​ផ្អើល​ប្រជាពល​​រដ្ឋ​​ពេញ​ភូមិ​ ។ ហេតុការណ៍​នេះ​កើត​ឡើង​​កាល​ពី​វេលារសៀល​ថ្ងៃទី​២៧ កក្កដា នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ពេជ្រមុនី ស្រុក​គង​ពិសី​ ។

ខេត្ត​កំពង់ស្ពឺ ៖ យុវជនម្នាក់​ត្រូវប្រជា​ពល​​រដ្ឋ​ និងនគរ​បាលស្រុក​គង​ពិសី​ឃាត់​ខ្លួនបាន​ភ្លាម​ៗ​ ខណៈដែល​ប៉ង​​រំលោភ​នារី​គ​​ថ្លង់​ម្នាក់​ មិនបានសម្រេច​ ហើយ​តាម​​វាយ​នាង​ដល់​ក្រោម​ផ្ទះ​ផ្អើល​ប្រជាពល​​រដ្ឋ​​ពេញ​ភូមិ​ ។ ហេតុការណ៍​នេះ​កើត​ឡើង​​កាល​ពី​វេលារសៀល​ថ្ងៃទី​២៧ កក្កដា នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ពេជ្រមុនី ស្រុក​គង​ពិសី​ ។

តាមសម្តី​របស់​មន្ត្រី​នគរបាល​ឱ្យដឹង​ថា យុវជនសង្ស័យ​ឈ្មោះ​​ សុខ ភឿន ហៅ​ភឿន អាយុ​២៧ឆ្នាំ មុខរបរមិនពិត​ប្រាកដ ស្នាក់​​ក្នុង​ភូមិ​កើត​ហេតុ រី​ឯនារី​រងគ្រោះ​ អាយុ​១៥ឆ្នាំ ជាមនុស្សគ​​ថ្លង់ ស្នាក់​នៅ​ជាមួយ​ជីដូន​​ក្នុង​​ភូមិ​ដូចគ្នា​​ ។

ប្រភព​ព័ត៌មាន​ឱ្យដឹង​ថា មុនពេល​កើត​ហេតុ នារី​រងគ្រោះ​បាន​ជិះកង់​ម្នាក់​ឯងនៅ​ក្នុង​ភូមិ​ លុះ​ដល់កន្លែង​ស្ងាត់​​ ក៏​ជួប​ជនសង្ស័យ​ស្ទាក់ចាប់​ប៉ុនប៉ង​រំលោភ​ ពេលនោះនាង​​បាន​រើបម្រាស់​ រួច​​​ជិះ​កង់​ត្រឡប់​មក​ផ្ទះ​វិញ​​​​ធ្វើ​កាយ​វិការ​​ប្រាប់​ជីដូន​ ។ ដោយ​​​​ស្តាប់​មិនបាន​ទាំង​អស់​គ្នា​មានការ​​ងឿង​ឆ្ងល់​​ លុះ​មួយសន្ទុះក្រោយ​​ ​ស្រាប់​តែ​ជនសង្ស័យ​មក​រកនារី​រងគ្រោះ​ដល់​ផ្ទះ រួច​ហើយ​យកស្បែក​ជើង​​គប់ និង​ទាញ​ដំបង​ដេញ​វាយ​​​​ផ្អើល​ពេ​ញ​ភូមិ​ ឃើញ​ដូចនោះ​ជីដូន​ក៏​ចូល​ជួយ​ឃាត់​ ត្រូវ​​ជនសង្ស័យ​វាយ​ចំមួយដំបង​​ រួច​ក៏មាន​ប្រជាពល​រដ្ឋ​​រាយការណ៍​ទៅ​​នគរបាល​មូលដ្ឋាន​​ ចុះ​មក​ឃាត់​​បាន​ភ្លាម​ៗតែម្តង​ ។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាននិយាយថា ខ្លួន​មិនបាន​​ចាប់​រំលោភ​នាង​ទេ​​ គឺដោយសារ​​ខឹង​​នាង​​(នារី​រង​គ្រោះ​​​) មក​ចង្អុល​​​មុខ ហើយ​ពេល​​ខ្លួនស្រវឹងស្រា​ ក៏ដេញ​វាយនាង​​និង​ត្រូវ​​នគរបាល​​ឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្ននារី​រងគ្រោះ​​ត្រូវ​សាច់​ញាតិ​បញ្ជូនទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត ចំណែក​ជនសង្ស័យ​នគរបាល​ឃុំ​ខ្លួនបណ្តោះ​អាសន្ន​នៅ​​ស្នង​ការដ្ឋាន​​នគ​របាល​​ខេត្ត ដើម្បី​រៀបចំកសាងសំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕​