ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​​ដណ្តើម​​ខ្សែ​ក្រវាត់​​ស្រាបៀរ​​ភ្នំពេញ​​ឈាន​ចូល​​ដល់​សប្តាហ៍​ទី​4​​ហើយ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​ភ្នំពេញ​ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូ​ក្រាម​នៅ​លើសង្វៀន​ CTN នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ កក្កដា​​ខាង​មុខ​នេះ​ ឈាន​ចូល​ដល់សប្តាហ៍​ទី​៤​​ហើយ ។​ កីឡាករ​វ៉ាន់​ ចាន់វ៉េត​ មកពីក្លិប​​ព្រះ​ខ័ន​រាជ​នៃ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ត្រូវ​ជួប​ជា​មួយ​កីឡាករ​ម៉ាប់​ ឆៃយ៉ា​ មក​ពី​ក្លិប​ខ្លា​រខិន​មាន​ឫទ្ធិ​ និង​កីឡាករ​នេន វណ្ណា មកពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣ ព្រះ​វិហារ​ ត្រូវ​ជួប​ជា​មួយ​កីឡាករ​សុខ​ ចិន្តា​ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ ។​

រវាង​វ៉ាន់​ ចាន់វ៉េត​ និង​ម៉ាប់​ ឆៃយ៉ា​ ប្រកួត​បាន​មួយ​លើក​ម្នាក់​រួច​មក​ហើយ​ បុ៉ន្តែ​លទ្ធ​ផល​មិន​ដូចគ្នា​ ដោយ​វ៉ាន់​ ចាន់​វ៉េត​ ឈ្នះ​ទទួល​បាន​៣​ពិន្ទុ​មុន​ ឯ​ម៉ាប់​ ឆៃយ៉ា​ ចាញ់​ទទួល​បាន​១​ពិន្ទុ​បុ៉ណ្ណោះ​ ។ ដោយ​ឡែក​ លើក​​នេះ​ម៉ាប់ ឆៃយ៉ា​ សង្ឃឹម​រក​បាន​៣​ពិន្ទុ​បន្ថែម បុ៉ន្តែ​បើ​តាម​ការវាយ​តម្លៃ​ជា​ទូទៅ​ ក្តីសង្ឃឹម​នេះគឺ​មាន​តិច​តួចណាស់​ ដោយសារ​​វ៉ាន់ ចាន់​វ៉េត​ ជា​អ្នក​ប្រដាល់​ចាស់​វស្សា​ធ្លាប់​មាន​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​មក​ហើយ ។​ ចំណែក​ឯ​ ម៉ាប់​ ឆៃយ៉ា​ ទោះបី​មាន​ប្រវត្តិ​ប្រកួត​យូរ​ឆ្នាំ បុ៉ន្តែ​មិន​អាច​ប្រៀប​ផ្ទឹម​ជាមួយ​ វ៉ាន់ ចាន់​វ៉េត​ បាន​ឡើយ។ វ៉ាន់​ ចាន់​វ៉េត​ មាន​ស្នៀត​កែង​ និង​ជង្គង់​ល្អ​ រី​ឯ​ចលនា​វាយចេញ​របស់គេ ទោះបី​មិ​នសូវ​រហ័ស​រហួន​ បុ៉ន្តែ​ពេល​វា​យចេញ​ម្តងៗ​ត្រូវ​ចំ​គោលដៅ​បាន​ល្អច្រើន​ ឯចិត្ត​ក៏​សឿង​ថែម​ទៀត។​ រី​ឯ​ម៉ាប់​ ឆៃយ៉ា​ មិន​សូវ​ជា​មាន​ភាព​ប៉ិន​ប្រសប់​ខាង​ប្រើ​ស្នៀត​កែង​ និង​ជង្គង់​ឡើយ​ គេ​ល្អបាន​តែ​ស្នៀត​កណ្តាប់ដៃ​ និង​ជើង​បុ៉ណ្ណោះ​ ។

មូល​ហេតុ​នេះ​ហើយ​ទើបគេ​ហ៊ាន​វាយតម្លៃ​បាន​​ថា​ ម៉ាប់ ឆៃយ៉ា​ បើ​ចង់​យក​ឈ្នះ​ វ៉ាន់ ចាន់​វ៉េត គឺ​មាន​ភាគ​រយ​តិច​​តួចណាស់​ ។ នេន​ វណ្ណា​ និង​សុខ​ ចិន្តា​ អាច​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​បន្តិច​ ព្រោះ​បើ​ពិនិត្យ​ទៅ​លើ​ល្បិច​ និង​បច្ចេក​ទេស​ប្រកួត​នៅ​លើ​សង្វៀន​វិញ​នោះ​ គឺ​មិន​លើសគ្នា​ឡើយ ។​ ២​នាក់​នេះ​ធ្លាប់​ឆ្លង​កាត់​​ការ​ប្រកួត​បា​ន​មួយ​លើក​ម្នាក់​ ដោយ​នេន​ វណ្ណា​ ឈ្នះ​​ ឯ​សុខ​​ ចិន្តា​ ចាញ់​សន្លប់​នៅ​ក្នុង​ទឹកទី​៤​ បុ៉ន្តែ​លើក​នេះ​គេមាន​ជំនឿ​ចិត្ត​យ៉ាង​ច្រើន​ក្នុង​ការស្វែង​រក​៣​ពិន្ទុ​បន្ថែម​​ ។ ចំណែក​ នេន វណ្ណា​ ក៏​មាន​មហិច្ឆ​តា​មិ​នខុសពី​ សុខ ចិន្តា​ បុ៉ន្មានដែរ បើ​ទោះ​ជា​គេ​មាន​៣​ពិន្ទុ​នៅ​ក្នុង​ដៃ​រួច​ទៅ​ហើយ​ក្តី​ ក៏​គេ​នៅតែ​ចិញ្ចឹម​ចិត្ត​ចង់​ឈ្នះ​ដើម្បី​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ដែរ​ ។​

ប្រសិន​បើ​គេ​ឈ្នះ​លើក​នេះ​ទៀត​មែន គេ​មាន​ឱកាស​ច្រើន​ក្នុង​ការ​ឡើង​ទៅ​ប្រកួត​នៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​បន្ត​ទៀត ។​ បុ៉ន្តែ​គូ​នេះ​ពិបាក​​វាយ​តម្លៃ​ទុក​មុន​បន្តិច​ហើយ​​មាន​តែ​រង់ចាំ​​មើល​ការប្រកួត​ជាក់​ស្តែង​បុ៉ណ្ណោះ ទើប​អាចដឹង​បាន​ ៕​