ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ Manulife Cambodia បើក​សម្ពោធ​ការិយាល័យ​បម្រើ​សេវា​អតិ​ថិជន​របស់ខ្លួន​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៤ ក្រុម​ហ៊ុន​ Manulife Cambodia បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ការិយាល័យ​បម្រើ​សេវា​អតិ​ថិ​ជន​ដ៏​ថ្មី​សន្លាង​របស់​ខ្លួន​ដែល​មាន​ទី​តាំង​នៅ​ជាន់​ទី​១​នៃ​អគារ​សិរី​លេខ​១០៤ មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹក​ល្អក់​១ ខណ្ឌ​ទួល​គោក​ រាជ​ធានី​ភ្នំពេញ​ ។

ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូល​រួម​ជា​គណៈ​អធិបតី​ពី​លោក​បណ្ឌិត ម៉ី វ៉ាន់ អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​ឧស្សា​ហក​ម្ម​ហិរញ្ញ​វត្ថុនៃ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ និង​លោក​ Indren Naidoo អនុ​ប្រធាន​ជាន់​ខ្ពស់​ និង​អគ្គ​នាយក​ប្រចាំ​តំបន់​ទទួល​បន្ទុក​ប្រទេស​កម្ពុជា​ ថៃ និង​វៀត​ណាម​ក៏​ដូច​ជា​លោក​ Robert Elliott អគ្គ​នាយក​ប្រតិបត្តិ​ និង​នាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍ ខេម​បូ​ឌា​។

ទី​តាំង​ថ្មី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​ពិសេស​សម្រាប់​បម្រើ​ជូន​អតិ​ថិ​ជន​កម្ពុជា​ក្នុង​ការ​ផ្តល់​នូវ​ការ​ប្រឹក្សា​យោ​បល់​ទាក់​ទង​នឹង​ការ​រៀប​ចំ​ផែន​ការ​អនា​គត​ផ្នែក​ហិរញ្ញ​វត្ថុ​ក៏​ដូច​ជា​ផ្តល់​នូវ​សេវា​កម្ម​ការ​ពារ​ផ្នែក​ហិរញ្ញ​វត្ថុ​សម្រាប់​អនា​គត​ក្រុម​គ្រួសារ​របស់​អតិ​ថិ​ជន​កម្ពុជា​ផង​ដែរ​ ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព