ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រង្ស៊ី ​និង លោក កឹម សុខា ​កំពុងបើកកិច្ចប្រជុំ​ជាមួយសមាជិក​អចិន្រ្តៃយ៍បក្ស

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នៅទីស្នាក់ការ​កណ្តាលគណបក្សសង្គ្រោះជាតិ​ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ​ខណ្ឌមានជ័យ ​នាព្រឹកថ្ងៃទី២៩ ​កក្កដា ២០១៤ ​ប្រធាននិងអនុប្រធាន​គណបក្សសង្រ្គោះជាតិ​ លោក សម រង្ស៊ី​ និង ​លោក កឹម សុខា ​កំពុង​ធ្វើជាអធិបតីក្នុងកិច្ច​ប្រជុំមួយជាមួយ​សមាជិកអចិន្រ្តៃបក្ស ។

មិនទាន់មាន​សេចក្តីរាយការណ៍ណាមួយអះអាងថា​ កិច្ចប្រជុំនេះពិភាក្សាគ្នា​លើទៅលើរបៀបវារៈ​អ្វីខ្លះនោះទេ ​ប៉ុន្តែបញ្ហាជ្រើសរើសប្រធាន​​គណៈកម្មការជំនាញ​នៃរដ្ឋសភាទំាង០៥រូប ​ទំនងជារបៀបវារៈមួយ​សំខាន់ដែលអាច​នឹងត្រូវធ្វើ​

រាជធានីភ្នំពេញ​ ៖ នៅទីស្នាក់ការ​កណ្តាលគណបក្សសង្គ្រោះជាតិ​ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ​ខណ្ឌមានជ័យ ​នាព្រឹកថ្ងៃទី២៩ ​កក្កដា ២០១៤ ​ប្រធាននិងអនុប្រធាន​គណបក្សសង្រ្គោះជាតិ​ លោក សម រង្ស៊ី​ និង ​លោក កឹម សុខា ​កំពុង​ធ្វើជាអធិបតីក្នុងកិច្ច​ប្រជុំមួយជាមួយ​សមាជិកអចិន្រ្តៃបក្ស ។

មិនទាន់មាន​សេចក្តីរាយការណ៍ណាមួយអះអាងថា​ កិច្ចប្រជុំនេះពិភាក្សាគ្នា​លើទៅលើរបៀបវារៈ​អ្វីខ្លះនោះទេ ​ប៉ុន្តែបញ្ហាជ្រើសរើសប្រធាន​​គណៈកម្មការជំនាញ​នៃរដ្ឋសភាទំាង០៥រូប ​ទំនងជារបៀបវារៈមួយ​សំខាន់ដែលអាច​នឹងត្រូវធ្វើ​ការជជែកពិភាក្សាគ្នា​នៅព្រឹកនេះ ។

គួរបញ្ជាក់ថា​ តាមកិច្ចព្រមព្រៀង​កាលពីថ្ងៃទី២២កក្កដា ​គណបក្សសង្គ្រោះជាតិ​ទទួលបានតំណែងប្រធាន​គណៈកម្មការនៃរដ្ឋសភា​ចំនួន៥ក្នុ​ងចំណោម១០​ ក្នុងនោះរួមមាន៖ ​គណៈកម្មការទី១ ​( គណៈកម្មការសិទ្ឋិមនុស្សទទួលពាក្យបណ្តឹង អង្កេតនិង​ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភា )​ គណៈកម្មការទី៣​ (គណៈកម្មការផែនការ​ វិនិយោគ ​កសិកម្ម ​អភិវឌ្ឍន៍ជនបទ​ បរិស្ថាន ​និងធនធានទឹក ) ​គណៈកម្មការទី៧​ (គណៈកម្មការអប់រំ ​យុវជន​ កីឡា​ ធម្មការ​និងសាសនា វប្បធ៌មនិង​ទេសចរណ៍) ​គណៈកម្មការទី៨ ​(គណៈកម្មការសុខាភិបាល​ សង្គមកិច្ច​ អតីតយុទ្ឋជន​ យុវនីតិសម្បទា​ ការងារបណ្តុះបណ្តាលវិ​ជ្ជាជីវៈនិងកិច្ចការនារី ​និង ​គណៈកម្មការទី១០​ (គណៈកម្មការអង្កេត ​បោសសំអាត​និងប្រឆាំងអំពើពុករលួយ ) ៕