ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខសោភា ចេញ​ច្រៀង​រៃអង្គាស​ប្រាក់​​ជួយ​​កុមារ​កំព្រា​ នៅ​ញ៉ូហ្សេឡេន ដោយ​មិន​គិត​ប្រាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ទើប​តែ​រំលេច​ផែន​ការ​​ដាំ​កូន​​ឈើ​ជាង​១​ម៉ឺន​ដើម​នៅភ្នំ​ឱរ៉ាល់ កាល​ពីពេល​ថ្មីៗ​ជា​កិច្ច​ការ​ជួយសង្គម​គួរ​ឱ្យ​ចាប់​អារម្មណ៍ ឥឡូវ​នេះ​តារា​ចម្រៀង​លំដាប់​ជួរ​មុខ​កញ្ញា មាស សុខ​សោភា បាន​រៀបចំ​កិច្ច​ការ​ផ្ទាល់​ខ្លួន​មួយ​ទៀត ក្នុង​ការ​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​​ញ៉ូហ្សេឡេន​ ។ ការ​ចាក​ចេញទៅ​ក្រៅ​ប្រទេស​សម្តែង​លើក​នេះ មាស សុខសោភា ទៅ​ច្រៀង​រក​ប្រាក់​រៃអង្គាស​ជួយ​ដល់​កុមារ​កំព្រា​ដោយ​មិន​គិត​ពី​ប្រាក់​កម្រៃ​នោះ​ឡើយ ។ ម៉្លោះ​ហើយ​ទើប​មជ្ឈ​ដ្ឋាន​ទូទៅ​ដែល​ស្គាល់​តារា​ចម្រៀង​មាស សុខ​សោភា យល់​ឃើញថា មាស សុខសោភា កាន់តាែ​ងាក​​មក​ជួយ​

រាជធានីភ្នំពេញ ៖ ទើប​តែ​រំលេច​ផែន​ការ​​ដាំ​កូន​​ឈើ​ជាង​១​ម៉ឺន​ដើម​នៅភ្នំ​ឱរ៉ាល់ កាល​ពីពេល​ថ្មីៗ​ជា​កិច្ច​ការ​ជួយសង្គម​គួរ​ឱ្យ​ចាប់​អារម្មណ៍ ឥឡូវ​នេះ​តារា​ចម្រៀង​លំដាប់​ជួរ​មុខ​កញ្ញា មាស សុខ​សោភា បាន​រៀបចំ​កិច្ច​ការ​ផ្ទាល់​ខ្លួន​មួយ​ទៀត ក្នុង​ការ​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​​ញ៉ូហ្សេឡេន​ ។ ការ​ចាក​ចេញទៅ​ក្រៅ​ប្រទេស​សម្តែង​លើក​នេះ មាស សុខសោភា ទៅ​ច្រៀង​រក​ប្រាក់​រៃអង្គាស​ជួយ​ដល់​កុមារ​កំព្រា​ដោយ​មិន​គិត​ពី​ប្រាក់​កម្រៃ​នោះ​ឡើយ ។ ម៉្លោះ​ហើយ​ទើប​មជ្ឈ​ដ្ឋាន​ទូទៅ​ដែល​ស្គាល់​តារា​ចម្រៀង​មាស សុខ​សោភា យល់​ឃើញថា មាស សុខសោភា កាន់តាែ​ងាក​​មក​ជួយ​គិត​គូ​រឿង​មនុស្ស​ធម៌​ច្រើន​ដល់​សង្គម​ជាតិ ។

តារា​ចម្រៀង​ដែល​ឈរ​មុខគេ​ក្នុង​ផលិត​កម្ម​ថោន​នា​ពេល​សព្វ​ថ្ងៃ​ កញ្ញា មាស សុខសោភា កំពុង​តែ​ធ្វើ​ឱ្យ​គេ​ឯង​ចាប់​អារម្មណ៍​ និង​ភ្ញាក់​ផ្អើល​ជា​បន្ត​បន្ទាប់​នៅពេល​ដែល​នាង​មួយ​រយៈ​នេះ បាន​ធ្វើ​កិច្ច​ការ​បែប​មនុស្ស​ធម៌​បន្ត​ពី​មួយ​ទៅ​មួយ ដើម្បី​ជួយ​សង្គម​មួយ​ផ្នែក​ខ្លះ​ដែរ ។ ដ្បិត​តែ​មុន​នេះ នាង​រង​ការ​រិះ​គន់​រឿង​ដាំ​កូន​ឈើ និង​បំបួស​ដើម​ឈើ​ក្នុង​គោល​បំណង​ការ​ពារ​ព្រៃ​ឈើ ហើយ​បែរ​ជា​ត្រូវ​ជន​មួយ​ក្តាប់​​តូចលួច​និយាយ​រិះ​គន់​តាម​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក​ ក៏​មិន​បាន​រំខាន​​ភាព​តាំង​ចិត្ត​របស់​មាស សុខ​សោភា នោះ​ឡើយ​នៅតែ​បន្ត​ ដែល​នេះ​ការពញ្ញាក់​អារម្មណ៍​មហា​ជន​កាន់​តែ​បន្ថែម​ឱ្យ​នាង​បាន​ល្បី​ល្បាញ​មួយ​ជាន់​ទៀត ។ គោល​បំណង​របស់​នាង​កាន់តែ​បន្ត​កើត​មាន​ដោយ​នាង​កំពុង​តែ​យក​កិច្ចការ​សិល្បៈ និង​ទេព​កោសល្យ​​ដែល​ធ្លាប់​ល្បី​ល្បាញ​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​ញ៉ូហ្សេឡេន ដើម្បី​ប្រមូល​បច្ច័យ​ជួយ​ដល់​កុមារ​កំព្រា​នៅ​ស្រុក​ខ្មែរ​ដែល​កំពុង​តែ​ត្រូវការ​ជំនួយ​ផ្គត់​ផ្គង់​ជា​បន្ថែម​រាល់​ថ្ងៃ និង​មិន​បាន​គិត​ពី​ប្រាក់​ចំណេញ​ពីការ​ងារ​នោះ​ឡើយ ពោលគឺ​នាង​ច្រៀង​សម្តែង​ដោយ​មិន​បានគិត​ពី​តម្លៃ​ការងារ ឬ​ចង់​ចំណេញ​នោះ​ទេ ក្រៅពី​រឿង​មនុស្ស​ធម៌​ជា​គោល​ដៅចម្បង ។

តារា​ចម្រៀង​ មាស សុខសោភា ដែល​កំពុង​ត្រៀម​ខ្លួន​ចេញ​ទៅ​បំពេញ​បេសក​កម្ម​មនុស្ស​ធម៌​បាន​​ថ្លែង​ឱ្យ​អ្នក​យកព័ត៌​មាន​យើង​ដឹងថា «ការ​សម្រេចចិត្ត​ចាក​ចេញ​ទៅ​ប្រទេស​ញ៉ូ​ហ្សេឡេន​​នា​ពេល​នេះ ដើម្បី​ទៅ​ជួយ​រៃអង្គាស​ប្រាក់​ជួយ​ដល់​កុមារ​កំព្រា​នៅ​ក្នុង​ប្រទេស​យើង ដែល​រស់​នៅ​តាម​បណ្តា​អង្គ​ការ​មួយ​ចំនួន​ នៅតែ​ត្រូវ​​ការ​មាន​ជន្ទល់​គាំទ្រ​ពី​ក្រោយ​ជានិច្ច ។ នាង​បានបង្ហាញ​រឿង​បែប​មនុស្ស​ធម៌​មួយ​រយៈ​នេះ គឺ​មិន​មែន​ចង់​សម្ញែង​គេឯង​នោះ​ទេ ពោលគឺ​នាង​ចង់​យក​គំនិត​ដែល​ខ្លួន​ចង់​ធ្វើ​​ដែល​ជា​គំនិតល្អ មាន​អត្ថ​ប្រយោជន៍​ជួយ​អ្វី​បាន​ខ្លះ​ដល់សង្គម​ក្នុង​នាម​មនុស្ស​ម្នាក់​រស់​នៅ​ក្រោម​មេឃ​ពឹង​លើ​ធម្មជាតិ​ បរិស្ថាន ។ មិន​មែន​មក​ពីហេតុ​ផល​ជា​អ្នក​ចម្រៀង​ល្បី​នោះ​ទេ អ្នកដែល​​មិន​មែន​ជាតារា​សិល្បៈខ្លះ ក៏​គាត់​មាន​មនុស្ស​ធម៌​គិត​គូរឿង​ជួយ​កិច្ច​ការ​សង្គម​បាន​ជាច្រើន​នាក់​ដែរ ទើប​​នាង​សម្រេច​ចិត្ត​ធ្វើ​រឿង​មនុស្ស​ធម៌​ឱ្យ​កាន់​តែ​ច្រើន» ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព